ពុទ្ធគុណ ៣ យ៉ាង គឺជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសម្មាសម្ពុទ្ធ ដែលពុទ្ធសាសនិកជនតែងតែគោរពរំលឹកដល់ជានិច្ចកាល។

 ពុទ្ធគុណ ៣ យ៉ាង គឺជាគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះសម្មាសម្ពុទ្ធ ដែលពុទ្ធសាសនិកជនតែងតែគោរពរំលឹកដល់ជានិច្ចកាល។


១. ព្រះបញ្ញាគុណ (គុណគឺបញ្ញា)

   ព្រះអង្គមានព្រះបញ្ញាញាណត្រាស់ដឹងនូវញេយ្យធម៌ទាំងពួង (ដូចជា អរិយសច្ច ៤ ជាដើម) ដោយប្រពៃ និងជ្រាបច្បាស់នូវហេតុផល សភាវៈពិតនៃធម្មជាតិដោយព្រះអង្គឯង ដោយគ្មានគ្រូអាចារ្យណាប្រៀនប្រដៅឡើយ។


២. ព្រះវិសុទ្ធិគុណ (គុណគឺភាពបរិសុទ្ធ)

    ព្រះអង្គមានសន្តានចិត្តបរិសុទ្ធ ស្អាតផូរផង់ ឆ្ងាយចាកកិលេសាសវៈទាំងពួង។ ព្រះអង្គបានកម្ចាត់បង់នូវលោភៈ ទោសៈ មោហៈ ជាស្ថាពរ ធ្វើឲ្យព្រះអង្គមានភាពបរិសុទ្ធឥតខ្ចោះ ទាំងផ្លូវកាយ វាចា និងចិត្ត។


៣. ព្រះមហាករុណាគុណ (គុណគឺព្រះមហាករុណាធម៌) 

   ព្រះអង្គមានសេចក្តីសន្តោសប្រណី និងអាណិតអាសូរយ៉ាងក្រៃលែងចំពោះសព្វវេនេយ្យសត្វ។ ដោយសារព្រះមហាករុណាទិគុណនេះហើយ ទើបព្រះអង្គមិនគិតពីការនឿយហត់ សុខចិត្តយាងទៅគ្រប់ទិសទីអស់រយៈពេល ៤៥ ព្រះវស្សា ដើម្បីសម្តែងធម៌ទេសនាប្រោសសត្វលោក ឲ្យស្គាល់ខុសត្រូវ និងអាចរំដោះខ្លួនឲ្យរួចផុតពីអន្លង់នៃសេចក្តីទុក្ខ។

#ពុទ្ធគុណ

#ព្រះបញ្ញាគុណ

#ព្រះវិសុទ្ធិគុណ

#ព្រះមហាករុណាគុណ

#ព្រះពុទ្ធសាសនា

Previous Post Next Post