យុទ្ធសាស្ត្រសំខាន់ទាំង៧ ជីវិត និង ការងារ សម្រាប់ អភិវឌ្ឍខ្លួនប្រើការបានអស់មួយជីវិត ស៊ុន អ៊ូ

 ១. ដឹងពីគេ ដឹងពីឯង មុនពេលចាប់ផ្តើម

ត្រូវស្គាល់ទាំងចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង រួមទាំងដៃគូប្រកួតប្រជែង និងស្ថានភាពជុំវិញខ្លួន។ កាលណាយើងមានព័ត៌មានកាន់តែច្រើន ការសម្រេចចិត្តរបស់យើងក៏កាន់តែសុក្រឹត និងត្រឹមត្រូវ។


    ២. គោលដៅត្រូវតែច្បាស់លាស់

មុននឹងធ្វើអ្វីមួយ ត្រូវដឹងឲ្យច្បាស់ថាខ្លួនឯងពិតជាចង់បានអ្វី។ គោលដៅច្បាស់លាស់ជួយឲ្យយើងប្រើប្រាស់ពេលវេលា ថវិកា និងកម្លាំងកាយចិត្តបានយ៉ាងមានតម្លៃ និងត្រឹមត្រូវ។


   ៣. រៀបចំផែនការមុនពេលបញ្ចេញសកម្មភាព

កុំចេះតែខិតខំ ឬប្រឹងប្រែងអស់ពីសមត្ថភាពដោយគ្មានផែនការច្បាស់លាស់។ គប្បីកំណត់យុទ្ធសាស្ត្រ តួនាទី និងរបៀបធ្វើការឲ្យបានច្បាស់លាស់ ដើម្បីឲ្យរាល់កម្លាំងដែលយើងចំណាយ អាចនាំយើងខិតទៅជិតគោលដៅ។


   ៤. មានភាពបត់បែន និងចេះសម្របខ្លួនឲ្យបានលឿន

ពិភពលោកតែងតែផ្លាស់ប្តូរជានិច្ច ឯផែនការដែលធ្លាប់តែមានប្រសិទ្ធភាព ក៏ប្រហែលជាលែងអាចប្រើការបាននៅពេលអនាគត។ អ្នកដែលទទួលបានប្រៀប មិនមែនជាអ្នកដែលពូកែប្រកាន់ខ្ជាប់នូវផែនការចាស់នោះទេ តែគឺជាអ្នកដែលចេះសម្របខ្លួនទាន់សភាពការណ៍។


    ៥. ជ័យជម្នះដ៏ល្អបំផុត មិនចាំបាច់ត្រូវតែមានអ្នកចាញ់

ការចរចា និងការស្វែងរកដំណោះស្រាយដែលផ្តល់ប្រយោជន៍ដល់គ្រប់ភាគី (ឈ្នះ-ឈ្នះ) អាចផ្តល់លទ្ធផលល្អប្រសើរជាងការយកឈ្នះលើភាគីម្ខាងទៀតដាច់តែម្តង ព្រោះវាជួយរក្សាទំនាក់ទំនងល្អបានយូរអង្វែង។


   ៦. ដឹងថាពេលណាគួររុលទៅមុខ ពេលណាគួរដកថយ

កុំជាប់អន្ទាក់ជាមួយនឹងគំនិតដែលថា “បានវិនិយោគអស់ច្រើនហើយ ត្រូវតែបន្តទៀត”។ ប្រសិនបើស្ថានការណ៍ប្រែប្រួល ហើយដឹងថាបើបន្តទៅមុខទៀតមានតែខាតបង់ ការព្រមទទួលយកការពិត ហើយដកថយមកវិញ អាចជាយុទ្ធសាស្ត្រដ៏ល្អជាង។


    ៧. សម្លឹងមើលឲ្យបានវែងឆ្ងាយ កុំមើលតែលទ្ធផលចំពោះមុខ ការសម្រេចចិត្តនៅថ្ងៃនេះ គួរតែគិតដល់ផលប៉ះពាល់នៅថ្ងៃអនាគតផងដែរ។ ជាពិសេស រឿងបុគ្គលិក ទំនាក់ទំនង កេរ្តិ៍ឈ្មោះ និងបណ្តាញទំនាក់ទំនង សារៈសំខាន់នៃរឿងទាំងនេះ អាចមានតម្លៃជាងផលប្រយោជន៍រយៈពេលខ្លីទៅទៀត។


លន់-Lun @អ្នកគាំទ្រពេញនិយម Muse

Download
Previous Post Next Post