កុសលមូល (ឫសគល់នៃអំពើល្អ) និង អកុសលមូល (ឫសគល់នៃអំពើអាក្រក់)

 កុសលមូល (ឫសគល់នៃអំពើល្អ) និង អកុសលមូល (ឫសគល់នៃអំពើអាក្រក់) ។


     កុសលមូល ៣ យ៉ាង (ឫសគល់នៃអំពើល្អ)

កុសលមូល គឺជាធម៌ដែលជាឫសគល់ ឬជាប្រភពដើមនៃអំពើជាកុសល សេចក្តីសុខ និងសន្តិភាពផ្លូវចិត្ត។ មាន ៣ យ៉ាងគឺ៖

     ១. អលោភៈ ការមិនលោភលន់ ការចេះលះបង់ ការបរិច្ចាគទាន ចិត្តទូលាយ និងការមិនជាប់ជំពាក់ជ្រុលក្នុងវត្ថុផ្សេងៗ។

     ២. អទោសៈ ការមិនក្រោធខឹង ការមិនចងគំនុំ ភាពអត់ធ្មត់ ដោយមានការផ្សាយមេត្តាធម៌ និងសេចក្តីសណ្តោសប្រណីដល់សព្វសត្វ។

     ៣. អមោហៈ ការមិនវង្វេង ការមានបញ្ញាភ្លឺស្វាង ការដឹងខុសត្រូវទាន់ពេលវេលា និងការយល់ឃើញត្រឹមត្រូវតាមសច្ចធម៌ (ការពិត)។


     អកុសលមូល ៣ យ៉ាង (ឫសគល់នៃអំពើបាប)

អកុសលមូល គឺជាធម៌ដែលជាឫសគល់ ឬជាប្រភពដើមនៃអំពើបាបកម្ម និងសេចក្តីទុក្ខសោកទាំងពួង។ មាន ៣ យ៉ាងគឺ៖

     ១. លោភៈ សេចក្តីលោភលន់ ការចង់បានហួសប្រមាណ ការជាប់ជំពាក់ក្នុងសម្ភារៈ កិត្តិយស ឬកាមគុណ និងសេចក្តីប្រាថ្នាដែលគ្មានទីបញ្ចប់។

     ២. ទោសៈ សេចក្តីក្រោធ កំហឹង គំនុំ ភាពថ្នាំងថ្នាក់ចិត្ត ការមិនពេញចិត្ត ការច្រណែននិន្ទា និងការគិតចង់បំផ្លាញ ឬព្យាបាទអ្នកដទៃ។

     ៣. មោហៈ សេចក្តីវង្វេង ភាពងងឹតងងល់ ការមិនដឹងការពិត (អវិជ្ជា) ការយល់ខុសពីល្អនិងអាក្រក់ ដែលជាហេតុនាំឲ្យបាំងបិទបញ្ញាមិនឲ្យឃើញសច្ចធម៌។

#កុសលមូល៣

#អកុសលមូល៣

#ព្រះពុទ្ធសាសនា

#ធម៌អប់រំចិត្ត

#បុណ្យនិងបាប

#DhammaKhmer

Previous Post Next Post