ថៃ បករបាំងមុខថៃ ពីការអះអាងថាអ្នកសង្គ្រោះ ទៅជាអ្នកសាងគ្រោះជាតិសាសន៍ថៃ Thailand Unmasks Itself: From Claiming to be a Savior to Becoming a Creator of Disasters ៖

 ថៃ បករបាំងមុខថៃ 

ពីការអះអាងថាអ្នកសង្គ្រោះ ទៅជាអ្នកសាងគ្រោះជាតិសាសន៍ថៃ Thailand Unmasks Itself: From Claiming to be a Savior to Becoming a Creator of Disasters ៖


ថៃ បានអះអាងប្រាប់UN និងពិភពលោកថា ធ្លាប់សង្គ្រោះខ្មែរជាដរាបរៀងមក ប៉ុន្តែហេតុការណ៍ប្រវត្តិសាស្ត្រនិងនយោបាយបានកត់ត្រាភស្តុតាងថាថៃសម្លាប់ខ្មែរ ឈ្លានពានទឹកដីខ្មែរ មិនអាចកោសលុប ឬផ្លាស់ប្តូរការពិតបានឡើយ។


ថៃ បានអះអាងប្រាប់ពិភពលោកថា ជម្លោះព្រំដែនកើតចេញពីកម្ពុជាឈ្លានពានទឹកដីថៃជាង៤០ឆ្នាំ ប៉ុន្តែផ្ទុយទៅវិញថៃបានបង្ហាញភស្តុតាងថាខ្លួនឈ្លានពានកម្ពុជាយ៉ាងច្បាស់តាមរយៈអង្គហេតុទាំងឡាយដែលខ្លួនបានប្រព្រឹត្តិមកលើកម្ពុជា (បំផ្លាញផ្ទះសម្បែងពលរដ្ឋកម្ពុជា បំផ្លាញប្រាសាទក្នុងទឹកកម្ពុជា បំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងទឹកដីកម្ពុជា ចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់មិនព្រមចាកចេញ...) ដែលទាំងនេះក្លាយជាបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។


ថៃ បានអះអាងប្រាប់អន្តរជាតិថា កម្ពុជាមិនចរចាទ្វេភាគី ប៉ុន្តែផ្ទុយទៅវិញថៃលុបយន្តការទ្វេភាគីលើបញ្ហាសមុទ្រត្រួតស៊ីគ្នា ជាឯកតោភាគីស្រេចតែនឹងចិត្ត បំបាត់ទំនុកចិត្តជាអន្តរជាតិដោយខ្លួនឯង។


ថៃ បំផ្លាញយន្តការអាស៊ានករណីកុងសង់ស៊ីស៥ចំណុចលើបញ្ហាមីយ៉ាន់ម៉ា ដោយមិនខ្វល់និងមិនឱ្យតម្លៃសមាជិកអាស៊ានផ្សេងទៀត។


ថៃ បានអះអាងប្រាប់អន្តរជាតិថា ធ្វើសង្គ្រាមចូលទឹកដីកម្ពុជាឆ្នាំ២០២៥ គឺកម្ចាត់ការឆបោកអនឡាន online scam ក្នុងទឹកដីកម្ពុជា ផ្ទុយទៅវិញទឹកដីថៃជាសំបុក្រ scam។


ថៃ បានអះអាងប្រាប់អន្តរជាតិថាស្អាតស្អំពីគ្រឿងញៀន ប៉ុន្តែឥណ្ឌូនេស៊ីទើបចាប់់បានគ្រឿងញៀនរាប់តោន ថែមទាំងបន្លំប្រើឈ្មោះភាសាខ្មែរលើការវេចខ្ចប់។


ការពិតថៃ ភាន់ច្រឡំខ្លួនឯងស្មានថា ពិភពលោកកំពុងរស់ក្នុងសតវត្សរ៍ទី១៣ ដូចពូជសាសន៍ខ្លួនដែរ។ 


ខ្ញុំអំពាវនាវឱ្យពូជសាសន៍នេះភ្ញាក់ពីក្តីសុបិនសតវត្សរ៍ទី១៣ រស់ក្នុងសម័យកាលថ្មីទៅផងចុះ៕


Thailand Unmasks Itself: From Claiming to be a Savior to Becoming a Creator of Disasters

 

Thailand has asserted to the UN and the world that it has always been the savior of Cambodians, but historical and political events have recorded evidence that Thailand has killed Cambodians and invaded Cambodian territory—facts that cannot be erased or altered.

 

Thailand has claimed to the world that the border dispute stems from Cambodia invading Thai territory for over 40 years. Conversely, Thailand has revealed clear evidence of its own invasion of Cambodia through the various acts it has committed against the country (destroying Cambodian citizens' homes, destroying temples on Cambodian soil, destroying infrastructure in Cambodian territory, and illegally occupying Cambodian land while refusing to withdraw)—all of which amount to crimes against humanity.

 

Thailand has claimed to the international community that Cambodia refuses bilateral negotiations. In reality, Thailand unilaterally abolished the bilateral mechanism on the overlapping maritime claims area at its own whim, single-handedly shattering international trust.

 

Thailand has undermined the ASEAN mechanism regarding the Five-Point Consensus on the Myanmar issue, showing complete disregard and disrespect for other ASEAN member states.

 

Thailand claimed to the international community that its military incursion into Cambodian territory in 2025 was to eradicate online scams in Cambodia. On the contrary, Thai territory itself is a nest for scams.

 

Thailand claimed to the international community that it is completely clean of illicit drugs, yet Indonesia has recently seized tons of drugs that deceptively used the Khmer language on their packaging.

 

The truth is that Thailand is deluding itself, assuming the rest of the world is still living in the 13th century, just like its own people.

 

I urge this nation to wake up from its 13th-century dream and step into the modern era.


@ យង់ ពៅ YANG PEOU

ថ្ងៃអង្គារ ១១ សីហា ២០២៦

Previous Post Next Post