គេអាចបដិសេធការពិតបាន ប៉ុន្តែមិនអាចលុបបំបាត់ភស្តុតាងបានទេ

 គេអាចបដិសេធការពិតបាន ប៉ុន្តែមិនអាចលុបបំបាត់ភស្តុតាងបានទេ!

ការពិតដែលត្រូវបានកត់ត្រាដោយអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ក៏ដូចជាអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អ្នកកាសែត អ្នកការទូត និងអ្នកសង្កេតការណ៍អាស៊ានចំពោះការរំលោភបំពានរបស់យោធាថៃមកលើអធិបតេយ្យភាពកម្ពុជា និងប្រជាជនកម្ពុជា មិនអាចត្រូវបានលុបបំបាត់ដោយការបដិសេធ ឬការបង្វែរដាននោះឡើយ។ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាពលរដ្ឋ ការបន្តរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់វិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញដោយការរាយលួសបន្លា ដាក់កុងតឺន័រ និងបិទផ្លូវ និងការតាមដានជាបន្តបន្ទាប់ពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលសហគមន៍អន្តរជាតិកំពុងយកចិត្តទុកដាក់ និងមិនអាចមើលរំលងបាន។


បន្ទាប់ពីការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗទាំងបី គឺ AFP, Reuters និង AP ព័ត៌មាននេះត្រូវបានសារព័ត៌មានជាច្រើនជុំវិញពិភពលោកដកស្រង់ និងផ្សព្វផ្សាយបន្តយ៉ាងទូលំទូលាយ ដែលបានធ្វើឱ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំងចំពោះស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងជោគវាសនារបស់ប្រជាពលរដ្ឋកម្ពុជាដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ។


ការចុះផ្សាយយ៉ាងទូលំទូលាយពីសារព័ត៌មានអន្តរជាតិ ក៏បានធ្វើឱ្យការបដិសេធ ឬការព្យាយាមបង្វែរការចាប់អារម្មណ៍ពីសំណាក់ភាគីថៃ កាន់តែពិបាកទទួលបានការជឿទុកចិត្តពីសហគមន៍អន្តរជាតិ។ ជំនួសឱ្យការឆ្លើយតបចំពោះបញ្ហាមនុស្សធម៌ និងការសម្របសម្រួលឱ្យប្រជាពលរដ្ឋកម្ពុជាអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ភាគីថៃបានជ្រើសរើសផ្តោតលើការជំទាស់នឹងការរកឃើញរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ។


ទោះជាយ៉ាងណាក៏ដោយ ការបដិសេធរបស់ថៃ មិនអាចលុបបំបាត់ការពិតដែលត្រូវបានកត់ត្រា ឬបំភ្លេចភស្តុតាង និងស្លាកស្នាមដែលនៅសេសសល់ពីការឈ្លានពានប្រដាប់អាវុធបានរបស់យោធាថៃខ្លួនឯងបានឡើយ។ ការខូចខាតលើលំនៅឋានប្រជាពលរដ្ឋ ការបន្តមានប្រជាពលរដ្ឋរាប់ម៉ឺននាក់មិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន និងការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានធ្វើឱ្យបញ្ហានេះក្លាយជាបញ្ហាដែលពិភពលោកកំពុងបន្តតាមដានយ៉ាងជិតស្និទ្ធ។


Facts documented by independent observers, U.N. Special Rapporteur, National and International Journalists, ASEAN AOT, Diplomatic Corps, cannot be erased by denial. The destruction of civilian homes, the continued displacement of tens of thousands of Cambodian civilians, and the sustained scrutiny of the international media and United Nations human rights mechanisms have ensured that this issue remains firmly on the global agenda.


Following coverage by the world’s three leading international news agencies—AFP, Reuters, and the Associated Press (AP)—the story was widely picked up and republished by media outlets across the globe. As a result, the international community has renewed and intensified its attention to the situation along the Cambodia–Thailand border and to the plight of Cambodian civilians who remain unable to return to their homes.


The extensive international media coverage has also made it increasingly difficult for Thailand’s denials or attempts to divert attention to gain credibility with the international community. Rather than addressing the humanitarian concerns and facilitating the safe return of Cambodian civilians to their homes, Thailand has instead chosen to focus on challenging the findings of the United Nations Special Rapporteur.


Nevertheless, Thailand’s denials cannot erase the documented facts or remove the evidence and enduring scars left by its own armed invasion. The destruction of civilian homes, the continued displacement of tens of thousands of Cambodian civilians, and the sustained attention from the international media and the United Nations human rights mechanisms have elevated this issue into one that the world continues to monitor closely.

Previous Post Next Post