គន្លឹះយុទ្ធសាស្ត្ររបស់ឆាវឆាវ ប្រសិនបើយើងពិនិត្យលើសិល្បៈដឹកនាំទ័ពរបស់ឆាវឆាវ យើងនឹងឃើញរូបមន្តជោគជ័យចំនួន ៣ ៖

 គន្លឹះយុទ្ធសាស្ត្ររបស់ឆាវឆាវ ប្រសិនបើយើងពិនិត្យលើសិល្បៈដឹកនាំទ័ពរបស់ឆាវឆាវ យើងនឹងឃើញរូបមន្តជោគជ័យចំនួន ៣ ៖

១. ស៉ើបការណ៍ច្បាស់លាស់៖ ឆាវឆាវមិនដែលវាយលុកលឿនដោយគ្មានទិសដៅឡើយ  រាល់ការវាយលុកលឿន គឺធ្វើឡើងនៅពេលលោកក្តោបបានព័ត៌មានសម្ងាត់ ឬចំណុចខ្សោយពិតប្រាកដរបស់សត្រូវ (ដូចជាករណីដឹងរឿងជង្រុកស្បៀងអ៊ូឆាវ)។

២. ការសម្រេចចិត្តដាច់ខាត : មេទ័ពខ្លះពេលឃើញឱកាស តែងតែស្ទាក់ស្ទើរព្រោះខ្លាចអន្ទាក់ ប៉ុន្តែឆាវឆាវកាលណាឃើញឱកាសហើយ គឺបញ្ជាទ័ពសម្រុកភ្លាម ដោយមិនទុកពេលឱ្យឱកាសនោះកន្លងហួសឡើយ។

៣. ការរួមសុខរួមទុក្ខជាមួយទ័ព៖ ដើម្បីឱ្យកងទ័ពរត់បានទាំងយប់ទាំងថ្ងៃដោយមិនរអ៊ូរទាំ ឆាវឆាវតែងតែជិះសេះហាលភ្លៀងហាលខ្យល់នៅខាងមុខគេ ដែលធ្វើឱ្យស្មារតីកងទ័ពកើនឡើងដល់កំពូល។


ឃ្លាដ៏ល្បីល្បាញរបស់ឆាវឆាវ៖ «ធ្វើសង្គ្រាម គឺត្រូវប្រើល្បិច បើចង់ឈ្នះ គឺត្រូវលឿនជាងសត្រូវមួយជំហានជានិច្ច»។

Previous Post Next Post