ឯតទគ្គៈរបស់ព្រះភិក្ខុនីសង្ឃទាំង១៣អង្គ ជាសាវិការបស់ព្រះពុទ្ធជាម្ចាស់

 ឯតទគ្គៈរបស់ព្រះភិក្ខុនីសង្ឃទាំង១៣អង្គ ជាសាវិការបស់ព្រះពុទ្ធជាម្ចាស់


១. ឯតទគ្គំ , ភិក្ខវេ, មម សាវិកានំ ភិក្ខុនីនំ រត្តញ្ញូនំ យទិទំ មហាបជាបតិគោតមី’’។

ម្នាលភិក្ខុទាំងឡាយ បណ្តាពួកភិក្ខុនីអ្នកដឹងរាត្រី ដែលជាសាវិការបស់តថាគត ស្រេចនឹង មហាបជាបតីគោតមីប្រសើរជាងគេ ។

 

២. មហាបញ្ញានំ យទិទំ ខេមា។

ពួកភិក្ខុនីអ្នកមានប្រាជ្ញាច្រើន ស្រេចនឹងនាងខេមា ។ 


៣. ឥទ្ធិមន្តីនំ យទិទំ ឧប្បលវណ្ណា។

ពួកភិក្ខុនីអ្នកមានឫទ្ធិ ស្រេចនឹងនាងឧប្បលវណ្ណា ។ 


៤. វិនយធរានំ យទិទំ បដាចារា។

ពួកភិក្ខុនីអ្នកទ្រទ្រង់វិន័យ ស្រេចនឹងនាងបដាចារា ។ 


៥. ធម្មកថិកានំ យទិទំ ធម្មទិន្នា។

ពួកភិក្ខុនីជាធម្មកថិកា ស្រេចនឹងនាងធម្មទិន្នា ។ 


៦. ឈាយីនំ យទិទំ នន្ទា។

 ពួកភិក្ខុនីអ្នកមានឈាន ស្រេចនឹងនាងនន្ទា ។


៧. អារទ្ធវីរិយានំ យទិទំ សោណា។

ពួកភិក្ខុនីអ្នកមានព្យាយាមបរិបូណ៌ ស្រេចនឹងនាងសោណា ។


៨. ទិព្ពចក្ខុកានំ យទិទំ សកុលា 

ពួកភិក្ខុនីអ្នកមានទិព្វចក្ខុ ស្រេចនឹងនាងសកុលា ។ 


៩. ខិប្បាភិញ្ញានំ យទិទំ ភទ្ទា កុណ្ឌលកេសា។

ពួកភិក្ខុនីបានត្រាស់ដឹងរហ័ស ស្រេចនឹងនាងភទ្ទាកុណ្ឌលកេសា ។


១០. បុព្ពេនិវាសំ អនុស្សរន្តីនំ យទិទំ ភទ្ទា កាបិលានី។

ពួកភិក្ខុនីអ្នករឭកឃើញបុព្វេនិវាស ស្រេចនឹងនាងភទ្ទាកបិលានី ។


១១. មហាភិញ្ញប្បត្តានំ យទិទំ ភទ្ទកច្ចានា។

ពួកភិក្ខុនីអ្នកបានអភិញ្ញាដ៏ធំ ស្រេចនឹងភទ្ទាកច្ចានា ។

 

១២.លូខចីវរធរានំ យទិទំ កិសាគោតមី។

 ពួកភិក្ខុនីអ្នកទ្រទ្រង់ចីវរដ៏សៅហ្មង ស្រេចនឹងនាងកិសាគោតមី ។ 


១៣. សទ្ធាធិមុត្តានំ យទិទំ សិគាលកមាតាតិ។

ពួកភិក្ខុនីអ្នកមានសទ្ធាស៊ប់ ស្រេចនឹងនាងសិគាលមាតា ។


(សុត្តន្តបិដក អង្គុត្តរនិកាយ ឯកកនិបាត ឯតទគ្គវគ្គ បិដកលេខ ៤០)

Previous Post Next Post