«បន្ទាប់ពីក្តារអុកត្រូវបានបញ្ចប់ ទាំងស្ដេច និងកូនអុក សុទ្ធតែត្រូវត្រឡប់ទៅក្នុងប្រអប់តែមួយ។» — សុភាសិតអ៊ីតាលី
សុភាសិតនេះបានរំលេចឡើងនូវទស្សនទានអំពី «សមភាពចុងក្រោយបង្អស់នៃជីវិត (The Great Leveler)» ដែលជាប្រធានបទទស្សនវិជ្ជាគ្របដណ្តប់លើបញ្ញវន្តអឺរ៉ុបក្នុងសម័យកាល Renaissance (លម្អិតមាននៅlink ក្នុងខមិន)។ ខណៈពេលដែលសម័យកាលនោះត្រូវបានគេស្គាល់ថាជាយុគសម័យនៃទ្រព្យសម្បត្តិស្តុកស្តម្ភ និងការដណ្តើមអំណាចគ្នាយ៉ាងក្តៅគគុក វាក៏ជាសម័យកាលដែលកំណត់ឡើងដោយការយល់ដឹងជាសកលអំពីសេចក្តីស្លាប់ផងដែរ។ លោក ឡេអូណាដូ ដា វីនស៊ី (Leonardo da Vinci) ដែលជាបុគ្គអស្ចារ្យពហុជំនាញ បង្ហាញវត្តមាននៅក្នុងរូបភាពនេះ ធ្លាប់មានការជក់ចិត្តយ៉ាងខ្លាំងទៅលើច្បាប់សកលទាំងឡាយណាដែលគ្រប់គ្រងទៅលើទាំងអភិជនជាន់ខ្ពស់បំផុត និងអ្នកបម្រើជាន់ទាបបំផុត។ តាមរយៈការសិក្សាយ៉ាងលម្អិតអំពីកាយវិភាគសាស្ត្ររបស់លោក លោកបានសង្កេតឃើញថា នៅក្រោមអាវទ្រនាប់សូត្រដ៏ប្រណីត ឬកំទេចក្រណាត់រហែកនោះ យន្តការជីវសាស្ត្ររបស់មនុស្សគឺនៅតែដូចគ្នាឥតខុសគ្នាឡើយ។ ឃ្លានេះគឺជាការអំពាវនាវមួយឱ្យយើងចេះដកខ្លួនចេញពីភាពលោភលន អត្មានិយម និងការវាស់វែងលើភាពជោគជ័យតាមបែបសម័យទំនើបដែលគ្រាន់តែជាសំបកក្រៅ។ វាធ្វើឱ្យអ្នកបង្វែរការយកចិត្តទុកដាក់ពី «អ្វីដែលអ្នកសម្រេចបាន» មកផ្តោតលើ «របៀបដែលអ្នករស់នៅ» វិញ ពីព្រោះនៅពេលដែលក្តារអុកត្រូវបានរៀបចំទុកដាក់ឡើងវិញ ងារនិងឋានៈទាំងឡាយរបស់អ្នក នឹងត្រូវបាត់បង់តម្លៃទាំងស្រុង។
#philosophy #renaissance #wisdom #perspective #lifequotes
