រាជធានី​បុរាណ​បាសាន​ ក្នុង​ស្រុក​ស្រីសន្ធរ​ នឹង​ប្រែក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍

 រាជធានី​បុរាណ​បាសាន​ ក្នុង​ស្រុក​ស្រីសន្ធរ​ នឹង​ប្រែក្លាយ​ទៅ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍

 កំពង់ចាម​៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អមដំណើរ​ដោយ​ថ្នាក់​ដឹក​នាំ​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ជុំវិញខេត្ត​ និង​អាជ្ញាធរ​មូលដ្ឋាន​ នាព្រឹក​ថ្ងៃ​ទី​៨​ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ​ បានអញ្ជើញចុះ​ពិនិត្យ​ប្រសាទ​បុរាណ​ទួលបាសាន ដែលជា​រាជធានី​បុរាណ​ប្រវត្តិសាស្រ្តមួយ ស្ថិតនៅ​​ក្នុង​ភូមិកំផ្លាក​ ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដេីម្បី​សិក្សា​ស្វែងយល់​ ក្នុង​ការ​កែប្រែតំបន់នេះ​ឲ្យ​ក្លាយ​ទៅ​ជារមណីយដ្ឋាន ទេសចរណ៍។ 

      លោក​ ស៊ីម គង់​ អភិបាល​ស្រុក​ស្រីសន្ធរ​ បានឲ្យដឹងថា​ កាលពីសម័យបុរាណតំបន់ទួលបាសាន ធ្លាប់ជា​រាជធានី​បាសាន ស្ថិតនៅ​ក្នុង​ស្រុក​ស្រីសឈរ​ ដែលបច្ចប្បន្ន ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយ​មានប្រាសាទនៅទីតាំងនោះគឺ ប្រាសាទព្រះធាតុទួលបាសាន​ តំបន់​នេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាគ្រងរាជ្យនៅទីនោះគឺ៖​ ១- ព្រះបាទពញាយ៉ាត ១៣៩៤-១៤៦៣ ទ្រង់បានមកករទ័ពនៅទីនេះរយៈពេល៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីសៀម ក្រោយមកក៏មកតាំងរាជវាំងនៅទីនេះមួយ​រយៈ​ រួចក៏មកតាំងរាជវាំងនៅចតុមុខភ្នំពេញសព្វថ្ងៃ។

២- ព្រះបាទស្រីសុរិយោទ័យ ១៤៧២-១៤៨៦ ជាបុត្រព្រះបាទនរាយណ៍រាជាត្រូវជាចៅព្រះព្រះបាទពញាយ៉ាត ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជពីបីតាក៏មកតាំងតំបន់ស្វ័យយ័ត្ននៅទីនេះគ្រប់គ្រងតំបន់ រាជធានីទួលបាសាន រោងដំរី ព្រៃនគរ លង្ហោ ព្រៃបាក់ដែង ទៅទល់នគរចម្ប៉ា។

៣- ព្រះបាទស្រីសុគន្ធបទ ១៥០៤-១៥១២ ជាបុត្រព្រះបាទធម្មោរាជា និងជាចៅព្រះបាទពញាយ៉ាត ក៏មកគង់នៅរាជវាំងទួលបាសាន ប្រកបកិច្ចការផែនដី ដោយទុកឲ្យព្រះអនុចមហាឧបរាជ អង្គចន្ទគង់នៅគ្រប់គ្រងរាជវាំចតុមុខ។

៤- ព្រះបាទរាមាជើងព្រៃ ១៥៩៣-១៥៩៦ ជាក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីសៀមមកវិញ ដោយក្រុងលង្វែកត្រូវសៀមដុតបំផ្លាញខ្ទេចអស់ ទ្រងក៏មកគង់នៅរាជរាំងទួលបាសាន ហើយក៏សុគតនៅទីនេះដែរ។

៥- គ.ស ១៥៩៦-១៦០៣ មានស្តេច៣អង្គគង់នៅរាជវាំងទួលបាសាន គឺទី១ អង្គតន់ទី១ -ទី២ អង្គអន និងទី៣សម្តេចកែវាពញាញោម (អន+ញោម)ជាស្តេចចោម្សៀត។

៦-​ ព្រះបាទស្រីសុរិយោពណ៌ ១៦០៣-១៦១៨ជាក្សត្រដែលទទួលការគោរពស្រឡាញចូលចិត្តពីប្រជារាស្គ្រ នៅពេលសៀមវាយចូលក្រុងលង្វែកព្រះអង្គបានប្រយុទ្ធយ៉ាងស្វិតស្វាញទល់នឹងចោសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកហើយបញ្ជូលទៅប្រទេសវា។ក្រោយមកព្រះមហាទេវីក្សត្រីជាព្រះអយ្យកាបានសូមអង្វរព្រះចៅក្រុងសៀមសូមយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរវិញ ព្រះចៅក្រុងសៀមក៏យល់ព្រមដោយគឹតថាអាចប្រើក្សត្រអង្គនេះជាកូនអុក តែខុសបំនងស្រឡះ។ព្រះបាទស្រីសុរិយោបណ៍បានមកគ្រងរាជដោយគង់នៅរាជវាំងទួលបាសាន ហើយក៏បានភ្ជាប់ទំនាក់ទំនងនឹងក្រុងវ៉េនគរអណ្ណាម​ ដើម្បីសងសឹកនឹងនគរសៀម​ដែលបានវាយកំទេចក្រុងលង្វែក។

ខេត្តបាសាន មានលក្ខណៈភូមិសាស្ត្រ÷ទិសខាងកើត មានបឹង​ ទិសអាគ្នេយ៍ មានទន្លេមេគង្គ​ ទិសទក្សិណ និងមានព្រៃធំផងដែរ​៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post