មនុស្សពេញវ័យ (អ្នកដែលមានភាពចាស់ទុំ) មិនមែនជាមនុស្សដែលឈ្នះរាល់សមរភូមិនោះទេ

 មនុស្សពេញវ័យ (អ្នកដែលមានភាពចាស់ទុំ) មិនមែនជាមនុស្សដែលឈ្នះរាល់សមរភូមិនោះទេ។


ប៉ុន្តែគឺជាមនុស្សដែលដឹងថា សមរភូមិណាដែលមិនគួរចូលរួមប្រយុទ្ធ។

បុរាណាចារ្យបានសង្ខេបភាពឆ្លាតវៃនៅក្នុងឆាកជីវិតយ៉ាងខ្លីខ្លឹមនៅក្នុងរឿង ៤ យ៉ាង៖


ឃើញការដណ្តើមគ្នា ត្រូវចេះគេចចេញ៖ មិនមែនមកពីខ្លាចនោះទេ ប៉ុន្តែគឺមកពីយល់ច្បាស់ថា ការចាញ់ឈ្នះនៅក្នុងរឿងជាច្រើន មានតែធ្វើឱ្យខាតកម្លាំង ខាតពេលវេលា ដោយមិនទទួលបានអ្វីដែលមានតម្លៃមកវិញឡើយ។


ជួបការរិះគន់និន្ទា (រឿងអាស្រូវ) ត្រូវធ្វើមិនដឹងមិនឮ៖ មនុស្សដែលតាមនិយាយដើមពីក្រោយខ្នង គឺមិនដែលខ្សត់ឡើយ។ កាន់តែយកចិត្តទុកដាក់ ខ្វល់ខ្វាយជាមួយវាខ្លាំងប៉ុនណា អ្នកនឹងកាន់តែត្រូវគេអូសទាញចូលទៅក្នុងរង្វង់វឹកវរនៃរឿងរ៉ាវដែលមិនមែនជារបស់ខ្លួនឯងខ្លាំងប៉ុណ្ណោះ។


កន្លែងដែលសៅហ្មង (មិនស្អាតស្អំ) មិនត្រូវទៅពាក់ព័ន្ធ៖ មជ្ឈដ្ឋានបែបណា នឹងបង្កើតមនុស្សបែបនោះ។ អង្គុយនៅកន្លែងដែលពោរពេញទៅដោយការគិតគូរគុំកួន ច្រណែនឈ្នានីសអស់រយៈពេលយ៉ាងយូរ យូរៗទៅចិត្តរបស់អ្នកក៏នឹងត្រូវឆ្លងមេរោគនោះដែរ។


ពាក្យសម្តីដែលជាកម្មពៀរ (ការនិយាយដើមចាក់ដោត) មិនត្រូវទៅលេងជាមួយ៖ កុំពោលពាក្យសម្តីពិសពុល  និងកុំចូលដៃចូលជើងនិយាយអាក្រក់ពីនរណាម្នាក់ឱ្យសោះ។ ពាក្យសម្តីប្រៀបដូចជាកាំបិត ចាក់ដោតគេហើយ ថ្ងៃណាមួយវានឹងត្រឡប់មកចាក់ដោតខ្លួនឯងវិញជាមិនខាន។

ការជៀសវាងពីរឿងរ៉ាវទាំងនោះ មិនមែនជាភាពទន់ជ្រាយឡើយ។ វាគឺជាការរក្សាចិត្តគំនិតរបស់ខ្លួនឯងឱ្យស្អាតបរិសុទ្ធ និងដើម្បីរក្សាកម្លាំងកាយចិត្តទុកសម្រាប់ធ្វើអ្វីៗដែលជារឿងមានតម្លៃពិតប្រាកដ។

មិនមែនរាល់សមរភូមិទាំងអស់ សុទ្ធតែគួរតែចូលរួមប្រយុទ្ធនោះឡើយ។ ការចេះរំលងចោល (មិនខ្វល់ខ្វាយ) ចំពេលត្រឹមត្រូវ ក៏ជាភាពឆ្លាតវៃដែរ។

Previous Post Next Post