កុសីតវត្ថុ ៦ យ៉ាង (ហេតុនៃសេចក្តីខ្ជិលច្រអូស)
នៅក្នុងសិង្គាលោវាទសូត្រ បានបង្ហាញពីហេតុ ឬលេសនៃការខ្ជិលច្រអូសមិនព្រមធ្វើការងារ និងមិនព្រមរៀនសូត្រ ៦ យ៉ាង
១. អតិសីតំ (ត្រជាក់ពេក)៖ មិនធ្វើការងារ ឬមិនទៅរៀន ដោយដោះសារថា អាកាសធាតុត្រជាក់ពេក។
២. អតិឧណ្ហំ (ក្តៅពេក)៖ មិនធ្វើការងារ ឬមិនទៅរៀន ដោយដោះសារថា អាកាសធាតុក្តៅពេក។
៣. អតិសាយំ (ល្ងាចពេក)៖ មិនធ្វើការងារ ឬមិនទៅរៀន ដោយដោះសារថា ពេលវេលាល្ងាចពេកហើយ ចាំស្អែកចុះ។
៤. អតិបាតោ (ព្រលឹមពេក)៖ មិនធ្វើការងារ ឬមិនទៅរៀន ដោយដោះសារថា ពេលវេលាព្រលឹមពេកហើយ គួរតែសម្រាកបន្តទៀត។
៥. អតិឆាតោ (ឃ្លានពេក)៖ មិនធ្វើការងារ ឬមិនទៅរៀន ដោយដោះសារថា ឃ្លានបាយពេក គ្មានកម្លាំងកំហែងធ្វើឡើយ។
៦. អតិភុត្តំ (ឆ្អែតពេក)៖ មិនធ្វើការងារ ឬមិនទៅរៀន ដោយដោះសារថា ពិសារបាយឆ្អែតពេក ណែនពោះ ងងុយដេកណាស់។
My Social Media ===>>>>
_ WEBSITE : tinyurl.com/yc698d6v
_ TELEGRAM : t.me/BusinessBuddhism
_ FACEBOOK : fb.com/MonkCambodiaOfficial
_ TIKTOK : tiktok.com/@buddha.dhamma.monk
_ YOUTUBE : youtube.com/@buddhadhammamonk
#MonkCambodiaOfficial #khmerempire
#businessbuddhism #buddhadhammamonk #buddhisteconomic







