ព្រះស្រីសុរិយោពណ៌ គូបដិបក្ខសឹកដ៏សក្តិសមរបស់ស្ដេចនរេសូរ
ព្រះស្រីសុរិយោពណ៌ ដែលសៀមហៅ ប្រៈស៊ីស៊ូផាន់ គឺជាព្រះវីរក្សត្រខ្មែរដ៏អង់អាចមួយអង្គនាសម័យលង្វែក ដែលធ្លាប់ប្រឡូកក្នុងសមរភូមិយ៉ាងច្រើនរាប់មិនអស់។ ព្រះអង្គបានដឹកនាំកងទ័ពធ្វើចម្បាំងទាំងក្រៅនិងក្នុងព្រះរាជាណាចក្រ បានចូលរួមជួយច្បាំងស្ដេចសៀមប្រឆាំងនឹងទ័ពភូមារមញ្ញ ដណ្ដើមបានមកវិញនូវឯករាជ្យនិងទឹកដីសៀម។ នៅពេលស្ដេចសៀម ព្រះចៅនរេសូររ មើលគុណ លើកទ័ពមកឈ្លានពានព្រះរាជាណាចក្រខ្មែរ ព្រះអង្គក៏តាំងជំហរនៅសមរភូមិមុខ ច្បាំងទប់ទល់នឹងទ័ពសៀម ទទួលបានជ័យជម្នះក៏ច្រើនលើកដែរ ប៉ុន្តែជាអកុសលនៅចុងសម័យលង្វែកនោះ ដោយសារកម្លាំងស្នូលរបស់ជាតិត្រូវចុះខ្សោយ កងទ័ពសៀមក៏បានវាយបែករាជធានីលង្វែក។
នៅពេលបែកក្រុងលង្វែក នាឆ្នាំ១៥៩៣ ពួកសៀមបានកៀរព្រះរាជវង្សានុវង្សខ្មែរ និងប្រជារាស្ត្រខ្មែរយើងជាច្រើន ចេញពីក្រុងលង្វែកទៅកាន់ក្រុងស្រីអយុធ្យា ពោលគឺដូចទៅនឹងអ្វីដែលស្ដេចភូមា ព្រះចៅបាយិនណង កៀរពួកសៀមចេញពីក្រុងអយុធ្យាទៅកាន់ក្រុងហង្សាវតីដូច្នោះដែរ។ ព្រះឧភយោរាជព្រះស្រីសុរិយោពណ៌ និងព្រះរាជបុត្រ២អង្គ ក៏ត្រូវនិរទេសទៅប្រទេសសៀមដូចគ្នាដែរ។
Download
Tags:
Arts Of War



