ផ្នែកសេដ្ឋកិច្ចគ្រួសារ

 ផ្នែកសេដ្ឋកិច្ចគ្រួសារ

ជីវិតជាមួយនឹងទ្រព្យសម្បត្តិ
ជីវិតមនុស្ស មានការទាក់ទងនឹងសម្បត្តិទ្រព្យជាប់ជានិច្ច ជាពិសេសអ្នកគ្រប់គ្រងផ្ទះ ដូច្នេះ ទើបត្រូវសិក្សាគោលធម៌ក្នុងព្រះពុទ្ធសាសនា ដើម្បីឲ្យ ចេះស្វែករក ចេះចាយ ចេះប្រើប្រាស់ និងចេះចាត់ចែង គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចគ្រួសារ និងជំនាញខាងការប្រើប្រាស់ ចាត់ចែងឲ្យទ្រព្យ សម្បត្តិប្រព្រឹត្តទៅជាប្រយោជន៍ មានគោលធម៌បដិបត្តិដូចតទៅ ៖
ក. ការស្វែងរកនិងការរក្សាទ្រព្យ ត្រូវបដិបត្តិតាមគោលធម៌ ដែលប្រព្រឹត្តទៅដើម្បីប្រយោជន៍ក្នុងបច្ចុប្បន្ន មាន ៤ យ៉ាងគឺ៖
១. ឧដ្ឋានសម្បទា ដល់ព្រមដោយការប្រឹងប្រែងព្យាយាម គឺការក្រោកឈរដោយស្មារតីតស៊ូ មិនខ្លាចការហត់នឿយក្នុងមុខរបរស្វែងរកទ្រព្យ ដែលជា មុខរបរសុចរិត ( មុខរបរសុចរិត ជាមុខរបរថ្លៃថ្នូរ) ហ្វឹកហាត់ឲ្យមានការជំនាញក្នុងវិជ្ជាជីវៈ និងចេះចាត់ចែងការងារឲ្យស្របតាមកាលៈទេសៈបច្ចុប្បន្ន ។
២. អារក្ខសម្បទា ដល់ព្រមដោយការរក្សា គឺចេះគ្រប់គ្រងថែទាំសន្សំសំចៃ មិនខ្វះខ្ចាយនូវទ្រព្យសម្បត្តិដែលខ្លួនខំប្រឹងប្រែងប្រមូលមកដោយការងារ សុចរិត មិនឲ្យរាត់រាយបាត់បង់ ព្រោះហេតុមិនរក្សានោះឡើយ ។
៣. កល្យាណមិត្តតា គប់រកមនុស្សល្អជាមិត្ត គឺចេះសេពគប់មនុស្ស មិនគប់មិនប្រព្រឹត្តតាមចំពោះបុគ្គលណាដែលដើរក្នុងផ្លូវនៃអបាយមុខ ជ្រើសរក មនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អាន ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត ដើម្បីចម្រើនក្នុងការងារទាំងពួង ។
៤. សមជីវិតា ចិញ្ចឹមជីវិតមានតុល្យភាព គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ រស់នៅឲ្យល្មមនឹងទ្រព្យដែលជាចំណូល មិនចេះតែចង់ហ៊ឺហា ហើយទូលាយដោយការចាយវាយនោះឡើយ ប៉ុន្តែក៏មិនត្រូវកំណាញ់ដែរ។
(គោលធម៌ស្រង់ចាក ទីឃជាណុសូត្រ អង្គុត្តរនិកាយ អដ្ឋកនិបាត )
មនុស្សណាដែលចេះដឹង ទ្រទ្រង់នូវគុណធម៌ ជាបុគ្គលគួរគោរពរាប់អាន ជាអ្នកណែនាំក្នុងផ្លូវល្អ ផ្លូវចម្រើនមកជាមិត្ត ដើម្បីចម្រើនក្នុងការងារទាំងពួង ។
៤. សមជីវិតា ចិញ្ចឹមជីវិតមានតុល្យភាព គឺចេះកំណត់ដឹងនូវចំណូល និងចំណាយ រស់នៅឲ្យល្មមនឹងទ្រព្យដែលជាចំណូល មិនចេះតែចង់ហ៊ឺហា ហើយទូលាយដោយការចាយវាយនោះឡើយ ប៉ុន្តែក៏មិនត្រូវកំណាញ់ដែរ។
(គោលធម៌ស្រង់ចាក ទីឃជាណុសូត្រ អង្គុត្តរនិកាយ អដ្ឋកនិបាត )
ខ. ការបែងចែកទ្រព្យ កាលស្វែងរកទ្រព្យបានមកហើយ គប្បីចេះបែងចែកទ្រព្យនោះជា ៤ ចំណែក ហៅថា ភោគវិភាគ គឺ៖
-ឯកេន ភោគេ ភុញ្ជយ្យ បរិភោគចិញ្ចឹមជីវិតខ្លួនឯង ចិញ្ចឹមជីវិតអ្នកដទៃដែលគួរចិញ្ចឹម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ទៀតតាមសមគួរ មួយ ចំណែក ។
-ទ្វីហិ កម្មំ បយោជយេ ប្រើជាដើមទុនប្រកបមុខរបរ ពីរចំណែក ។
-ចតុត្ថស្ស និធាបេយ្យ អាបទាសុ ភវិស្សតីតិ តម្កល់ទុកនូវចំណែកទី ៤ ដោយក្រែងមានអន្តរាយទាំងឡាយឯណានីមួយ នឹងមានទ្រព្យនៅសល់មួយ ចំណែកដែរ ។
(ស្រង់ចាក សិង្គាលកសូត្រ)
គ. ការបរិភោគប្រើប្រាស់ចាយវាយនូវទ្រព្យ គប្បីរំពឹងគិតឲ្យបានយល់ច្បាស់ថា ការដែលបានស្វែងរក និងគ្រប់គ្រងរក្សានូវទ្រព្យ ក៏ដើម្បីនឹងប្រើ ប្រាស់ឲ្យបានជាប្រយោជន៍ដល់ខ្លួនឯងនិងអ្នកដទៃ បើមិនបានប្រើប្រាស់ឲ្យកើតជាគុណប្រយោជន៍ហើយ ការស្វែងរក និងការមានបាននូវ សម្បត្តិទ្រព្យ ក៏រមែងប្រាសចាកនូវគុណតម្លៃ គ្មានន័យខ្លឹមសារអ្វីឡើយ ដូច្នេះ ការស្វែងរកនូវទ្រព្យសម្បត្តិមានបានច្រើនហើយ គប្បីបដិបត្តិចំពោះ ទ្រព្យមួយចំណែកក្នុងចំណុច “ខ” គឺ ឯកេន ភោគេ ភុញ្ជយ្យ ឲ្យទៅជា ៥ ចំណែកតាមព្រះពុទ្ធដីកា ដូចតទៅ៖
អរិយសាវ័កក្នុងធម្មវិន័យនេះ មាននូវភោគៈទាំងឡាយ ដែលខ្លួនបានមកដោយសេចក្តីខ្នះខ្នែង ព្យាយាមដែលខ្លួនសន្សំដោយកម្លាំងដៃ មានញើស ហូរចេញ ប្រកបដោយធម៌ហើយ រមែងប្រើប្រាស់ដូចនេះ៖
១. ញ៉ាំងខ្លួនឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងមាតាបិតា ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ញ៉ាំងបុត្រ ភរិយា ទាសកម្មករ និងមនុស្សទាំងឡាយទៀត ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខដោយប្រពៃ ។
២. ញ៉ាំងមិត្តអាមាត្យ ឲ្យសុខ ឲ្យឆ្អែត រក្សាសេចក្តីសុខ ដោយប្រពៃ ។
៣. ប្រើប្រាស់ការពារនូវសេចក្ដីអន្តរាយ ដែលកើតអំពីភ្លើង អំពីទឹក អំពីចោរជាដើម ហើយធ្វើខ្លួនឲ្យដល់នូវសួស្តី ព្រោះភោគៈទាំងឡាយនោះ ។
៤. ជាអ្នកធ្វើនូវពលី ៥ ប្រការ គឺ៖
១- ញាតិពលី សង្គ្រោះញាតិ ។
២- អតិថិពលី ទទួលភ្ញៀវ ។
៣- បុព្វបេតពលី ធ្វើទាន ឧទ្ទិសកុសលឲ្យដល់អ្នកចែកឋានទៅហើយ ។
៤- រាជពលី ជួយប្រទេសជាតិ ទំនុកបម្រុងរាជការដោយការបង់ពន្ធជាដើម ។
៥- ទេវតាពលី ធ្វើបុណ្យឧទ្ទិសឲ្យដល់ទេវតា (ទេវតា ក៏ត្រូវការអនុមោទនានូវបុណ្យដែរ) ។
៥. តម្កល់នូវទក្ខិណាទានដ៏ខ្ពង់ខ្ពស់ ជាធម្មជាតិអំណោយផលដ៏ល្អ មានវិបាកជាសុខ ប្រព្រឹត្តទៅដើម្បីស្ថានសួគ៌ដល់សមណព្រាហ្មណ៍ដែលប្រាស ចាកសេចក្តីប្រមាទ មិនជាបុគ្គលស្រវឹង តាំងនៅក្នុងខន្តិសោរច្ចៈ ជាអ្នកអប់រំទូន្មានខ្លួន ។
***កាលណាបើប្រើប្រាស់នូវទ្រព្យសម្បត្តិ សម្រេចបានជាប្រយោជន៍យ៉ាងនេះហើយ ទ្រព្យសម្បត្តិអស់ទៅក៏សប្បាយចិត្ត ឈ្មោះថាអស់ដោយល្អ ព្រោះបានគិតឃើញថា អាត្មាអញបានប្រើប្រាស់ភោគៈនោះឲ្យជាប្រយោជន៍ត្រឹមត្រូវតាមហេតុផល បើទ្រព្យសម្បត្តិមានការចម្រើន ក៏សប្បាយចិត្ត ព្រោះបានមកដោយការងារសុចរិត ពោលគឺ មិនមានសេចក្តីក្តៅក្រហាយចិត្ត ទាំងត្រូវអស់ ទាំងត្រូវបាន ។
Previous Post Next Post

Our Services

Explore our web development services.

Fast loading

We can help you optimize your website by compressing CSS & Javascript.

Fully Responsive

We help you build a fully responisve website for better speed and conversion.

SEO Friendly

We make SEO friendly template with proper breadcrumbs, schema data included.

Ready-to-use

Our website design is super professiona and you can easily use the site.

Pro Plugins

Unique social sharing plugins, custom designs and contact page builds.

Updated regularly

We always update the template regularly and add features or fix some bugs that appear.