« មនុស្ស៣ប្រភេទ ដែលជាកម្លាំងធ្វើអោយប្រទេសជាតិរឹងមាំ និងអាចឈ្នះគ្រប់វិបត្តិជាមួយសត្រូវបាន »
• ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ:
ត្រូវបន្តពង្រឹងវិស័យការទូត ប្រើប្រាស់យន្តការច្បាប់អន្តរជាតិដោយភាពឆ្លាតវៃ និងអត់ធ្មត់។ បន្តដាក់សម្ពាធតាមផ្លូវច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីអោយភាគីម្ខាងទៀតគោរពគោលការណ៍អន្តរជាតិ។
ជាមួយគ្នានេះ ត្រូវពង្រឹងសេដ្ឋកិច្ចជាតិ ទាក់ទាញវិនិយោគ បង្កើតការងារ និងធ្វើអោយប្រទេសមានភាពរឹងមាំពីខាងក្នុង ព្រោះ “ប្រទេសដែលសេដ្ឋកិច្ចរឹងមាំ គឺមានអំណាចក្នុងការចរចា” ។
• កងកម្លាំងប្រដាប់អាវុធ
ត្រូវឈរជារបងការពារអធិបតេយ្យភាព និងបូរណភាពទឹកដីដោយវិន័យ ភាពអត់ធ្មត់ និងវិជ្ជាជីវៈ។
ការការពារព្រំដែន មិនមែនមានតែភាពក្លាហានប៉ុណ្ណោះទេ ប៉ុន្តែត្រូវការការប្រុងប្រយ័ត្ន ការសង្កេតស្ថានការណ៍ និងការត្រៀមខ្លួនជានិច្ច។
កងទ័ពជួរក្រោយ ត្រូវបណ្ដុះបណ្ដាលសមត្ថភាព បច្ចេកវិទ្យា និងស្មារតីស្នេហាជាតិ ដើម្បីធានាថាកងទ័ពមានភាពរឹងមាំទាំងកម្លាំងកាយ និងកម្លាំងចិត្ត។
• ប្រជាពលរដ្ឋ
គឺជាឫសគល់នៃកម្លាំងជាតិ។ ប្រជាជនត្រូវមានសាមគ្គីភាព ចេះតាមដានព័ត៌មានដោយការពិចារណា មិនចែកចាយព័ត៌មានមិនពិត និងមិនអោយសត្រូវប្រើប្រាស់ការបែកបាក់ផ្ទៃក្នុងមកបំផ្លាញយើងបាន។
គាំទ្រជួរមុខ ធ្វើទៅតាមលទ្ធភាព មិនថាជាស្បៀងអាហារ កម្លាំងចិត្ត ។ ពង្រឹងកម្លាំងចិត្តពហិការផលិតផលថៃ គាំទ្រផលិតផលក្នុងស្រុក រួមចំណែកអភិវឌ្ឍសង្គមជាតិតាមសមត្ថភាពរៀងៗខ្លួន។
ប្រជាជាតិដែលមានប្រជាជនចេះរួបរួម គឺជាប្រជាជាតិដែលពិបាកអោយអ្នកណាមកបំបាក់បាន។
ពេលថ្នាក់ដឹកនាំមានចក្ខុវិស័យ
កងទ័ពមានភាពក្លាហាន
និងប្រជាជនមានសាមគ្គីភាព
នោះប្រទេសជាតិនឹងក្លាយជាកម្លាំងមួយដ៏រឹងមាំ ដែលគ្មានសត្រូវណាងាយបំបាក់បានឡើយ។
សង្គ្រាមពិតប្រាកដ មិនមែនមានតែសំឡេងអាវុធទេ ប៉ុន្តែជាការប្រកួតលើការទូត សេដ្ឋកិច្ច ព័ត៌មាន និងសាមគ្គីភាពជាតិ។
ដូច្នេះ យើងត្រូវមានស្មារតីប្រុងប្រយ័ត្ន តែរក្សាភាពស្ងប់ស្ងាត់ មានវិន័យ និងជឿជាក់លើកម្លាំងរួបរួមរបស់ខ្មែរ។
« ប្រទេសមួយរឹងមាំ មិនមែនដោយសារមានអាវុធច្រើនប៉ុណ្ណោះទេ ប៉ុន្តែដោយសារប្រជាជនចេះឈរប្រកៀកស្មាគ្នា ក្នុងពេលប្រទេសជាតិត្រូវការ។ »
យើងទាំង៣ ឈរប្រកៀកស្មាគ្នា ទើបប្រទេសជាតិរឹងមាំ យកឈ្នះសត្រូវបាន ។
ពេលនេះសត្រូវកំពុងស្វែងរកជំនួយហើយ ដូច្នេះយើងកុំធ្វេសប្រហែសអោយសោះ ។
កុំភ្លេចខ្លួន! ក្រោកឡើង រឹងមាំឡើង រួបរួមគ្នា! ការពារមាតុភូមិយើង
