ទស្សនៈលោកឆាំង យុ អំពីយុទ្ធសាស្ត្រចាស់របស់ថៃក្នុងការឈ្លានពានកម្ពុជា៖
រដ្ឋាភិបាលថៃបានយកក្បួនយុទ្ធសាស្ត្រចាស់ ដែលធ្លាប់ប្រតិបត្តិក្នុងពេលសង្គ្រាមឈ្លានពាននានាពីអតីតកាល ជាពិសេសគឺនៅក្នុងសម័យសង្គ្រាមលោកលើកទី២មកអនុវត្តសាជាថ្មី។ ក្បួនយុទ្ធសាស្ត្របែបនេះ ត្រូវបានប្រើប្រាស់នាពេលដែលក្រុមមហាអំណាចជាសម្ព័ន្ធមិត្តរបស់អាល្លឺម៉ង់ រឹបអូសយកទីតាំងវប្បធម៌នានា ព្រមទាំងដកហូតយកវត្ថុបុរាណ និងទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ក្នុងគោលបំណងដើម្បីកេងប្រវ័ញ្ច ស្វែងរកប្រាក់ចំណេញក៏ដូចជាដើម្បីគាំទ្រដល់ទ្រឹស្តីប្រវត្តិសាស្ត្រផ្នែកនយោបាយ និងវប្បធម៌។
ទោះបីជាយ៉ាងនេះក៏ដោយ វាគឺជារឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដោយស្ថិតនៅក្នុងសម័យទំនើបទៅហើយ ប្រទេសថៃហ៊ានជ្រុលក្នុងការចាត់បញ្ចូលទីតាំងបេតិកភណ្ឌវប្បធម៌របស់ខ្មែរជារបស់ខ្លួនទៅវិញ បើទោះបីជាក្បួនយុទ្ធសាស្ត្ររបស់ខ្លួនធ្លាប់មានឈ្មោះអសោចនៅក្នុងប្រវត្តិសាស្ត្រយ៉ាងណាក្ដី។ ខ្ញុំយល់ថា នាយកដ្ឋានវិចិត្រសិល្បៈថៃ ប្រហែលជាបានមើលរំលងនូវកាលៈទេសៈនេះ ឬមួយក៏ប្រហែលជាមានជំនឿថាទង្វើខុសឆ្គងនេះនឹងត្រូវទទួលយកដោយប្រទេសកម្ពុជា និងពិភពលោក។
នាយកដ្ឋានវិចិត្រសិល្បៈថៃ គួរតែពិចារណាឡើងវិញនូវសកម្មភាពរបស់ខ្លួនទើបជាការប្រសើរ ព្រោះថាគ្មានទង្វើក្បត់ឧត្តមគតិណាដែលធ្ងន់ធ្ងរជាងការដែលស្ថាប័នវប្បធម៌របស់ប្រទេសមួយ បែរជាមានចេតនាដកហូតកេងប្រវ័ញ្ច ឬបំផ្លាញតម្លៃវត្ថុបុរាណវប្បធម៌ ដែលខ្លួនបានស្បថថានឹងថែរក្សានិងការពារនោះឡើយ មិនថាជាសម្បត្តិរបស់ជាតិសាសន៍ណាមួយនោះទេ។
ឆាំង យុ
នាយក មជ្ឈមណ្ឌលឯកសារកម្ពុជា
ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦
រូបថត៖ ប្រាសាទតាមាន់ធំ ក្នុងប្រទេសកម្ពុជា។ ថតដោយ ផេង ពង្សរ៉ាស៊ី ឆ្នាំ២០១៨។
The Thai government dusts off a familiar playbook that has precedence in other wars of aggression of the past, most notably World War II, when the Axis powers seized various cultural sites and expropriated priceless artifacts and property both in the interest of exploitation and profit as well as supporting political/cultural theories of history.
It is surprising, however, in the modern era, that Thailand would be so bold to nationalize Cambodian cultural heritage sites despite this dark history. I guess, however, that Thailand’s Fine Arts Department overlooked this circumstance or perhaps there is a belief that this act will be accepted by Cambodia and the world.
Thailand’s Fine Arts Department would be wise to reconsider its actions because there is no greater act of betrayal to culture and the fine arts than a cultural institution’s deliberate attempt to expropriate, exploit or otherwise undermine the cultural artifacts it has sworn to preserve and protect, regardless of nationality.
YOUK CHHANG
Director
Documentation Center of Cambodia
May 14, 2026
Photo: Ta Maon temple, Cambodia. Pheng Pong Rasy, 2018.
