TCC ក្រុមហ៊ុនរបស់សេដ្ឋីថៃ ដែលបាន និងកំពុងកើបលុយរាប់រាយលានដុល្លារក្នុងមួយៗឆ្នាំពីទីផ្សារកម្ពុជា ដែលយើងត្រូវពហិការ

 ប្រភព Kha Panha បញ្ជាក់ដូច្នេះថា÷


TCC ក្រុមហ៊ុនរបស់សេដ្ឋីថៃ ដែលបាន និងកំពុងកើបលុយរាប់រាយលានដុល្លារក្នុងមួយៗឆ្នាំពីទីផ្សារកម្ពុជា ដែលយើងត្រូវពហិការ

.........

ទឹកដោះគោឆៅម៉ាកខ្លាឃ្មុំ ស្រាបៀរឆាង(Chang beer) 

តែបៃតងអូអិឈិគ្រប់ប្រភេទ ផ្សារBigC  ទឹកដោះគោម៉ាក TEAPOT ទឹកដោះគោនិងការ៉េមម៉ាក F&N Magnolia ទឹកក្រូច est ភេសជ្ជៈកីឡា 100plus ក្រដាសជូតមាត់ម៉ាក់ Cellox ជីកសិកម្មសញ្ញាម្កុដ ស្រា Bland285 ទឹកដោះគោខ្ទិះម៉ាកខាណេសិន ( Canation)ស្ករស....

 សុទ្ធតែជាទំនិញមានទីផ្សារធំនៅស្រុកខ្មែរ។  ហើយទំនិញជាច្រើនប្រភេទទាំងនេះជាទំនិញនៃអាជីវកម្មបុត្រសម្ព័ន្ធស្ថិតក្រោមសាជីវកម្មតែមួយប៉ុណ្ណោះ គឺ TCC Group របស់លោក Charoen Sirivadhanabhakdi ឬហៅជាសំនៀងខ្មែរថា ចំរើន សិរីវឌ្ឍនាភក្ដី ដែលជាមហាសេដ្ឋីដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ។ 

រាល់ម៉ោង រាល់ថ្ងៃ សេដ្ឋីថៃរូបនេះកំពុងកើបលុយយ៉ាងច្រើនក្រាស់ក្រែលពីទីផ្សារកម្ពុជា តាមរយៈការលក់ផលិតផលទាំងនេះ ត្បិតថាវាមានលក់នៅតាមហាងទំនិញ និងតូបលក់ចាប់ហួយនៅទូទាំងប្រទេសកម្ពុជា ហើយបើសរុបជាងចំណូលប្រចាំឆ្នាំមិនក្រោមរាប់រយលានដុល្លារនោះឡើយ និងដោយស្ទើរតែមិនចាំបាច់ប្រឹង ព្រោះក្រុមហ៊ុននាំចូលទើបជាអ្នកប្រឹងខ្លាំង ទាំងក្នុងការលក់ និងធ្វើទីផ្សារ ។

  ក្រៅពីទំនិញខាងលើ ក្រុមហ៊ុន TCC ក៏កំពុងអភិវឌ្ឍន៍ដីទំហំ205ហិកតានៅស្រុកកៀនស្វាយខេត្តកណ្ដាល ជិតចំណុចចាប់ផ្តើមគម្រោងព្រែកជីកហ្វូណនតេជោផងដែរ តាមរយៈក្រុមហ៊ុនសុវណ្ណភូមិ អុិនវេសមិន ( Sovannaphum investment Co Ltd) ដែលកំពុងប្រតិបត្តិការជាតំបន់សេដ្ឋកិច្ចពិសេស និង ផែស្ងួត ។ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិនេះ ក៏មានរោងចក្រធំៗចំនួនបី របស់លោក Charoen កំពុងសាងសង់ផងដែរ ។ 

រៀបរាប់ប្រាប់បងប្អូនប៉ុនណេះ សង្ឃឹមថាបងប្អូនយល់ និងធ្វើពហិការជារៀងរហូត  ៕

#followers #hightlights SMC

Previous Post Next Post