សូមអរគុណអង្គការUNISCO ដែលបានប្រកាសថ្កោលទោសលេីការបំផ្លិចបំផ្លាញសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងជម្លោះប្រដាប់អាវុធ! កាលពីថ្ងៃទី២៨ ខែកក្កដា ២០២៦!
ការរង់ចាំស្វែងរកយុត្តិធម៌សម្រាប់ប្រាសាទព្រះវិហារដែលបានបំផ្លិចបំផ្លាញដោយទាហានសៀមឈ្លានពាននិងរំលោភបំពានច្បាប់អន្តរជាតិដោយឈរលេីហេតុផលជាលេសរាប់លានជំពូកក៏ដោយចុះ! ឥឡូវនេះបានចាប់ផ្តេីមផ្តល់ក្តីសង្ឃឹមនិងទំនុកចិត្តលេីពិភពលោកមួយមានច្បាប់ទម្លាប់ទោះបីជាមានឥទ្ធិពលពហុមហាអំណាច ឬមហាអំណាចផ្តាច់មុខយ៉ាងណាក្តី ច្បាប់អន្តរជាតិនៅតែមានប្រសិទ្ធភាពប្រសិនជាមនុស្សជាតិនាំគ្នាគោរពអនុវត្តន៍។ សៀមឈ្លានពានទាំងកំរោលនិយាយរួម និយាយដោយឡែកចំពោះប្រាសាទព្រះវិហារ ទាហានសៀម បានទម្លាក់គ្រាប់បែកMK82ពីយន្តហោះចំនួនជាច្រេីនគ្រាប់ បាញ់និងទម្លាក់សារធាតុគីមី បាញ់គ្រាប់បែកចង្កោម និងគ្រាប់កាំភ្លេីងធំយ៉ាងសន្ធឹកសន្ធាប់មកលេីប្រាសាទព្រះវិហារ។ ផ្អែកលេីទិន្នន័យនៃលទ្ធផលស្រាវជ្រាវព័ត៌មាននិងបោសសម្អាតសំណល់គ្រាប់យុទ្ធភណ្ឌសៀមឈ្លានពាននៅតំបន់ប្រាសាទព្រះវិហារនេះឃេីញថា៖ គ្រាន់តែលេីតួប្រាសាទនិងតំបន់ជាប់ៗតួប្រាសាទ មានរណ្តៅគ្រាប់ផ្ទុះនិងមិនទាន់ផ្ទុះចំនួន៥០១កន្លែង ដោយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតមានចំនួនជិត៦០០ទីតាំងលេីតួប្រាង្គប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌដ៍វិសេសវិសាលបំផុតនេះ។
Very special thanks to UNESCO for declaring the condemnation of the destruction of World Heritage sites during armed conflicts! Back on July 28, 2026!.
The wait to seek justice for Preah Vihear Temple—which was destroyed by Thai aggression who violated international law!, has now begun to offer hope and confidence in a world governed by laws. Regardless of the influence of multipolar powers or exclusive superpower international law remains effective if humanity unites to respect and implement it. Regarding the Thai aggression in general, and Preah Vihear Temple in particular, Thai soldiers dropped numerous MK82 bombs from fighting jets, sprayed and dropped chemical agents, fired cluster bombs, and launched a massive barrage of artillery shells onto Preah Vihear Temple. Based on data from information survey and the clearance of explosive remnants left by the Thai aggressor in the Preah Vihear Temple area, it was found that: on the temple structure and its very immediate surrounding areas alone, there are 501 craters from exploded and unexploded ordnance, causing extremely severe damage to nearly 600 locations on the structure of Preah Vihear Temple, this most magnificent world heritage asset.



















