អសីតិមហាសាវ័ក ( ព្រះសាវ័កធំៗ ចំនួន ៨០ រូប )

 អសីតិមហាសាវ័ក  ( ព្រះសាវ័កធំៗ ចំនួន ៨០ រូប )


* អសីតិ ប្រែថា (បែតសិប ឬ ៨០ ) 


   នាសម័យពុទ្ធកាល ព្រះថេរៈជាមហាសាវ័កទាំង ៨០ រូប របស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង មានព្រះអញ្ញាកោណញ្ញៈជាដើមនេះ សុទ្ធសឹងតែជាមហាសាវ័ក ដែលបានបំពេញនូវ សាវកបារមី រាប់សែនកប្ប បានត្រាស់ដឹងនូវព្រះនិព្វាន ដល់ព្រមដោយបដិសម្ភិទា ៤ វិមោក្ខ៨ និងអភិញ្ញា ៦ ដែលមានព្រះនាមល្បីល្បាញ និងមានឧបការៈច្រើន ក្នុងការប្រកាសផ្សព្វផ្សាយព្រះពុទ្ធសាសនា ។

    បណ្តារព្រះថេរៈទាំង ៨០ រូបនោះ មានព្រះថេរៈ ៤១ រូប ត្រូវបានព្រះសម្មាសម្ពុទ្ធ តែងតាំងក្នុងតំណែងដ៏ប្រសើរដែលមានជំនាញឯកទេស ដែលគ្មានអ្នកដទៃប្រដូចបាន បាលីហៅថា [ ឯតទគ្គៈ ] គឺការដល់ភាពជាជំនាញកំពូលរបស់ភិក្ខុមួយរូបៗ ដូចជាព្រះអញ្ញាកោណ្ឌញ្ញៈ ជាកំពូលខាងបួសមុនគេ បានត្រាស់ដឹងធម៌មុនគេ ព្រះសារីបុត្រជាកំពូលខាងមានបញ្ញាគ្មានសាវ័កណាផ្ទឹម ព្រះមហាមោគ្គល្លានជាកំពូលខាងឬទ្ធិ គ្មានសាវ័កណាស្មើ .....យ៉ាងនេះជាដើម ។

   ព្រះមហាសាវ័ករបស់ព្រះបរមគ្រូនៃយើងទាំង៨០ រូបមានព្រះនាមដូច្នេះថា ៖

១  ព្រះអញ្ញាកោណ្ឌញ្ញៈ

២  ព្រះសារីបុត្រ

៣  ព្រះមហាមោគ្គល្លាន

៤   ព្រះមហាកស្សបៈ

៥   ព្រះអនុរុទ្ធ

៦   ព្រះភទ្ទិយកាឡិគោធាយបុត្រ

៧   ព្រះលកុណ្តកភទ្ទិយៈ

៨    ព្រះបិណ្ឌោលភារទ្វាជ

៩    ព្រះបុណ្ណមន្តានីបុត្រ

១០ ព្រះមហាកច្ចាយនៈ

១១ ព្រះចូឡបន្ថកៈ

១២ ព្រះមហាបន្ថកៈ

១៣ ព្រះសុភូតិ

១៤ ព្រះរេវតខទិរវនិយៈ

១៥ ព្រះកង្ខារេវតៈ

១៦ ព្រះសោណកោឡិវិសៈ

១៧ ព្រះសោណកុដិកណ្ណៈ

១៨ ព្រះសីវលី

១៩ ព្រះវក្កលិ

២០ ព្រះរាហុល

២១ ព្រះរដ្ឋបាល

២២ ព្រះកុណ្ឌធាន

២៣ ព្រះវង្គីសៈ

២៤ ព្រះឧបសេនវង្គន្តបុត្រ

២៥ ព្រះទព្វមល្លបុត្រ

២៦ ព្រះបិលិន្ទវច្ឆៈ

២៧ ព្រះពាហិយទារុចីរិយៈ

២៨ ព្រះកុមារកស្សបៈ

២៩ ព្រះមហាកោដ្ឋិតៈ

៣០ ព្រះអានន្ទ

៣១ ព្រះឧរុវេលកស្សបៈ

៣២ ព្រះកាឡុទាយី

៣៣ ព្រះពាកុលៈ ឬ ពក្កុលៈ

៣៤ ព្រះសោភិតៈ

៣៥ ព្រះឧបាលិ

៣៦ ព្រះនន្ទកៈ

៣៧ ព្រះនន្ទសក្ស ឬ នន្ទៈ

៣៨ ព្រះមហាកប្បិន

៣៩ ព្រះសាគតៈ

៤០ ព្រះរាធៈ

៤១ ព្រះមោឃរាជ

៤២ ព្រះមហានាម

៤៣ ព្រះអស្សជិ

៤៤ ព្រះយស

៤៥ ព្រះវិមល

៤៦ ព្រះសុពាហុ

៤៧ ព្រះបុណ្ណជិ

៤៨ ព្រះគវម្បតិ

៤៩ ព្រះនទីកស្សបៈ

៥០ ព្រះគយាកស្សបៈ

៥១ ព្រះភគ្គុ

៥២ ព្រះកិម្ពិលៈ

៥៣ ព្រះមហាចុន្ទ

៥៤ ព្រះអជិតៈ

៥៥ ព្រះតិស្សមេត្តយ្យ

៥៦ ព្រះបុណ្ណកៈ

៥៧ ព្រះមេត្តគូ

៥៨ ព្រះធោតកៈ

៥៩ ព្រះឧបសីវៈ

៦០ ព្រះនន្ទកត្ថេរ

៦១ ព្រះហេមកៈ

៦២ ព្រះតោទេយ្យ

៦៣ ព្រះកប្បៈ 

៦៤ ព្រះជតុកណ្ណី

៦៥ ព្រះភទ្រាវុធ

៦៦ ព្រះឧទយត្ថេរ

៦៧ ព្រះបោសលៈ

៦៨ ព្រះបិង្គិយៈ

៦៩ ព្រះនាគិតៈ

៧០ ព្រះនាលកៈ

៧១ ព្រះបុណ្ណៈ

៧២ ព្រះមេឃិយៈ

៧៣ ព្រះយសោជៈ

៧៤ ព្រះសភិយៈ

៧៥ ព្រះសេលៈ

៧៦ ព្រះឧទាយី

៧៧ ព្រះឧបវាណៈ

៧៨ ព្រះអង្គុលិមាល៍

៧៩ ព្រះវប្បៈ

៨០ ព្រះភទ្ទិយៈ


   ព្រះថេរៈទាំង ៨០ រូបនេះ ជាទក្ខិណេយ្យបុគ្គលដ៏ប្រសើរ ជាស្រែបុណ្យរបស់ទេវតា និងមនស្សទាំងឡាយ បុគ្គលណាបានញ៉ាំងចិត្តអោយជ្រះថ្លា ដោយបានថ្វាយបង្គំ រលឹកគុណចំពោះព្រះមហាសាវ័កទាំងនេះ តែងបាននូវបុញ្ញរាសី [ គំនរបុណ្យដ៏ធំ ] ដល់នូវសិរីសួស្តី សំរេចនូវសម្បត្តិទាំងឡាយ មានសម្បត្តិជារបស់មនុស្ស និងសម្បត្តិរបស់ទេវតា ជាទីបំផុត នឹងបានជាបច្ច័យដល់ព្រះនិព្វានក្នុងកាលជាអនាគតទៀតផង ។ 


🙏ខ្ញុំព្រះករុណា សូមថ្វាយបង្គំចំពោះព្រះអសីតិមហាសាវ័កទាំង ៨០ អង្គ ដោយគោរព

🙏 សង្ឃំ សរណំ គច្ឆាមិ ! ខ្ញុំព្រះករុណា សូមដល់ព្រះសង្ឃជាទីពឹង ទីរលឹក ។

Previous Post Next Post