អគតិសូត្រ (សេចក្តីលំអៀង ៤ យ៉ាង

 #សិក្សាបិដក ៤២

[១៧] អគតិសូត្រ (សេចក្តីលំអៀង ៤ យ៉ាង)

ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ (សេចក្តីលំអៀង) នេះមាន ៤ យ៉ាង​។ អគតិ ៤ យ៉ាង តើដូចម្តេចខ្លះ៖

១. ឆន្ទាគតិ៖ លុះអគតិព្រោះសេចក្តីស្រឡាញ់

២. ទោសាគតិ៖ លុះអគតិព្រោះសេចក្តីស្អប់

៣. មោហាគតិ៖ លុះអគតិព្រោះសេចក្តីល្ងង់

៤. ភយាគតិ៖ លុះអគតិព្រោះសេចក្តីខ្លាច

ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ មាន ៤ យ៉ាង ប៉ុណ្ណេះឯង​។

‘‘ឆន្ទា ទោសា ភយា មោហា,    យោ ធម្មំ អតិវត្តតិ;

និហីយតិ តស្ស យសោ,          កាឡបក្ខេវ ចន្ទិមា’’តិ។

បុគ្គលណា កន្លងនូវសុចរិតធម៌ ព្រោះ សេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យសរបស់បុគ្គលនោះ រមែង សាបសូន្យទៅ ដូចជាព្រះចន្ទ្រក្នុងកាឡបក្ស គឺខាងរនោច​។

Previous Post Next Post