តើអ្វីទៅជាថ្ងៃឧបោសថ (ថ្ងៃសីល) ក្នុងព្រះពុទ្ធសាសនា ពាក្យថាឧបោសថ គឺជាការតាំងចិត្តរក្សាសីល៨ ដើម្បីដុសខាត់កាយ វាចា និងចិត្តឱ្យបរិសុទ្ធក្នុងរយៈពេលកំណត់មួយ

 តើអ្វីទៅជាថ្ងៃឧបោសថ (ថ្ងៃសីល) ក្នុងព្រះពុទ្ធសាសនា ពាក្យថាឧបោសថ គឺជាការតាំងចិត្តរក្សាសីល៨  ដើម្បីដុសខាត់កាយ វាចា និងចិត្តឱ្យបរិសុទ្ធក្នុងរយៈពេលកំណត់មួយ។

សីល ៨ មានដូចតទៅ៖

១. #បាណាតិបាតា_វេរមណី_សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការសម្លាប់ជីវិតសត្វគ្រប់ប្រភេទ។

២. #អទិន្នាទានា_វេរមណី_សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការកាន់យកទ្រព្យសម្បត្តិដែលម្ចាស់គេមិនបានឱ្យ (លួច ឬឆក់ប្លន់)។

៣. #អព្រហ្មចរិយា_វេរមណី_សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការប្រព្រឹត្តអសទ្ធម្ម (ការរួមរ័ក្ស ឬការប្រព្រឹត្តមិនស្អាតស្អំខាងផ្លូវភេទ)។

៤. #មុសាវាទា_វេរមណី_សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការនិយាយកុហក ពាក្យអាក្រក់ ពាក្យជេរប្រមាថ និងពាក្យញុះញង់។

៥. #សុរាមេរយមជ្ជប្បមាទដ្ឋានា_វេរមណី សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការសេពគ្រឿងស្រវឹង និងគ្រឿងញៀនគ្រប់ប្រភេទដែលនាំឱ្យបាត់បង់ស្មារតី។

៦. #វិកាលភោជនា_វេរមណី_សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការបរិភោគអាហារនៅពេលរសៀល (ចាប់ពីពេលថ្ងៃត្រង់ រហូតដល់ថ្ងៃរះឡើងនៅថ្ងៃបន្ទាប់)។

៧. #នច្ចគីតវាទិតវិសូកទស្សនាមាលាគន្ធវិលេបញ្ធារណមណ្ឌនវិភូសនដ្ឋានា_វេរមណី_សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការរាំច្រៀង លេងភ្លេង មើលល្ខោនកម្សាន្ត ការលាបទឹកអប់ ការប្រើប្រាស់គ្រឿងក្រអូប និងគ្រឿងតុបតែងកាយឱ្យស្រស់ស្អាត។

៨. #ឧច្ចាសយនមហាសយនា_វេរមណី_សិក្ខាបទំ_សមាទិយាមិ៖ វៀរចាកការដេកឬអង្គុយនៅលើទីដ៏ខ្ពស់ប្រណិត។

 

👉ការរក្សាឧបោសថសីល មិនមែនគ្រាន់តែការថ្វាយបង្គំសុំសីលពីព្រះសង្ឃប៉ុណ្ណោះទេ ប៉ុន្តែសំខាន់បំផុតគឺ ការប្រតិបត្តិឱ្យបានត្រឹមត្រូវតាមសីលទាំង ៨ ប្រការនេះ ដោយចិត្តស្មោះស្ម័គ្រ និងមានការដឹងខ្លួនជានិច្ចក្នុងអំឡុងពេលដែលយើងបានសមាទាន ទើបបានអានិសង្ឃពេញបរិបូរ។

ជាធម្មតាអ្នកបតិបត្តិគេសមាទានមួយថ្ងៃមួយយប់នៃថ្ងៃឧបោសថ។

Previous Post Next Post