រឿង_មិត្តវិន្ទុកៈ

 #រឿង_មិត្តវិន្ទុកៈ 

មិត្តវិន្ទុកៈ គឺជាកូនប្រុសតែមួយគត់ក្នុងគ្រួសារអ្នកមានមួយ។ ឪពុករបស់គេជាមនុស្សមានសទ្ធា ប៉ុន្តែបន្ទាប់ពីឪពុកស្លាប់ទៅ មិត្តវិន្ទុកៈបានក្លាយជាមនុស្សរឹងរូស មិនចូលចិត្តធ្វើបុណ្យទាន និងមិនស្ដាប់បង្គាប់ម្ដាយឡើយ។

ថ្ងៃមួយ មិត្តវិន្ទុកៈចង់ចេញទៅរកស៊ីតាមកប៉ាល់នៅសមុទ្រឆ្ងាយ។ ម្ដាយរបស់គេដោយក្ដីបារម្ភ បានឃាត់ឃាំង និងអង្វរកុំឱ្យទៅ ព្រោះខ្លាចមានគ្រោះថ្នាក់។ ប៉ុន្តែ មិត្តវិន្ទុកៈមិនត្រឹមតែមិនស្ដាប់នោះទេ គេថែមទាំងបាន រុញម្ដាយឱ្យដួលទៅលើដី ហើយដើររំលង ដើម្បីចេញទៅក្រៅផ្ទះទៀតផង។

ក្នុងកំឡុងពេលធ្វើដំណើរតាមសមុទ្រ ផលបាបកម្មដែលគេបានប្រមាថម្ដាយ ក៏ចាប់ផ្ដើមឱ្យផល៖ សំពៅដែលគេជិះស្រាប់តែជាប់គាំងកណ្ដាលសមុទ្រដោយគ្មានមូលហេតុ។ មនុស្សជិះនៅលើសំពៅគិតថាប្រហែលមានមនុស្សចង្រៃនៅលើសំពៅនេះហើយ គេក៏បង្កើតឆ្នោតរក "មនុស្សចង្រៃ" ហើយមិត្តវិន្ទុកៈចាប់បានឆ្នោតនោះដល់ទៅ ៣ ដង។

អ្នកនៅលើសំពៅបានដេញឲ្យចេញពីសំពៅដោយឲ្យជិះក្បូនតែម្នាក់ឯង។ 


មិត្តវិន្ទុកៈបានជិះក្បូនអណ្ដែតទៅដល់កោះមួយ។ ដោយសារកម្លាំងបាបបិទបាំងភ្នែក គេ បានធ្វើឲ្យគេមើលឃើញសត្វនរកម្នាក់ដែលកំពុងត្រូវកងចក្រខួងក្បាល (ឈាមហូរស្រោចខ្លួន) ថាជា បុរសពាក់ផ្កាឈូកមាស យ៉ាងស្អាតទៅវិញ។

មិត្តវិន្ទុកៈក៏បានសួរថា៖ "លោកម្ចាស់! តើលោកអាចឱ្យផ្កាឈូកមាសនោះមកខ្ញុំបានទេ?"

សត្វនរកនោះដឹងថានេះជាអ្នកមកទទួលកម្មបន្ត ក៏ឆ្លើយថា៖ "បាន! យកចុះ"។

រំពេចនោះ កងចក្រដ៏មុតស្រួចក៏បានហោះមកកាត់ក្បាលមិត្តវិន្ទុកៈភ្លាមៗ។ គេឈឺចាប់ខ្លាំងណាស់ ក៏ស្រែកឲ្យនរកនោះយកកងចក្រទៅវិញ តែសត្វនរកនោះបានវិនាសបាត់ខ្លួនទៅហើយ ទើបដឹងខ្លួនថាអ្វីដែលគេឃើញជាផ្កាឈូក តាមពិតគឺជាឧបករណ៍ធ្វើទារុណកម្មសោះ។


បុគ្គលដែលធ្វើបាបមាតាបិតា តែងជួបនូវទុក្ខទោសគឺ

១-កើតសេចក្តីក្តៅក្រហាយ។

២-ស្លាប់ទាំងវង្វេងស្មារតី។

៣-ធ្លាក់ទៅក្នុងអបាយភូមិ (នរក)។

ការដឹងគុណ និងការគោរពមាតាបិតា គឺជាមង្គលដ៏ឧត្តម។ ផ្ទុយទៅវិញ ការប្រមាថអ្នកមានគុណ គឺជាបាបកម្មធ្ងន់ធ្ងរដែលនឹងតាមលងយើងទាំងក្នុងជាតិនេះ និងជាតិខាងមុខ។

សូមគោរពស្រឡាញ់ និងមើលថែទាំឪពុកម្តាយអ្នកដូចដែលគាត់មើលថែទាំអ្នក នោះទេវតានិងតាមថែរក្សាអ្នក។

អនុមោទនា ថ្ងៃឧបោសថសីល🙏💐

Previous Post Next Post