គ្រប់គ្រងខ្លួនឯងឱ្យបានជាមុន សឹមទៅគ្រប់គ្រងអ្នកដទៃ។

 គ្រប់គ្រងខ្លួនឯងឱ្យបានជាមុន សឹមទៅគ្រប់គ្រងអ្នកដទៃ។

បុរាណចារ្យធ្លាប់ទូន្មានថា៖ «ពត់លុតដំអប់រំខ្លួនឯង រៀបចំគ្រួសារ គ្រប់គ្រងប្រទេស ធ្វើឱ្យពិភពលោកមានសន្តិភាព» 


អ្នកដែលចង់ធ្វើការធំ មុនដំបូងបំផុតត្រូវតែណែនាំ និងកែប្រែខ្លួនឯងឱ្យបានត្រឹមត្រូវជាមុនសិន។

ខ្លួនឯងមិនទាន់គ្រប់គ្រងបានផង តែបែរជាចង់ទៅគ្រប់គ្រងអ្នកដទៃ វាមិនខុសអីពីមនុស្សដែលកាន់ដាវរត់ទៅវាយសត្រូវនោះទេ។ វានឹងធ្វើឱ្យខូចខាតដល់ខ្លួនឯង មុននឹងទៅធ្វើឱ្យខូចខាតដល់អ្នកដទៃ។

ការគ្រប់គ្រងខ្លួនឯង គឺជាការរៀនសម្លឹងមើលស្ទង់ចិត្តឡើងវិញ, ចេះរក្សាខ្លួនឯងនៅចន្លោះពេលមានលាភសក្ការៈ និងបុណ្យស័ក្តិ, ចេះស្ងប់ស្ងាត់នៅចំពោះមុខរឿងរ៉ាវដែលគួរឱ្យធុញទ្រាន់, និងភ្ញាក់រលឹកនៅចំពោះមុខអ្វីដែលងាយនឹងធ្វើឱ្យស្រវឹងលង់លក់។

មនុស្សម្នាក់អាចប្រើប្រាស់ឧបាយកលដើម្បីយកឈ្នះពិភពលោក ប៉ុន្តែមានតែ «គុណធម៌» ប៉ុណ្ណោះ ដែលអាចធ្វើឱ្យមនុស្សទូទាំងភពលោកចុះចាញ់ និងគោរពប្រតិបត្តិតាមដោយស្មោះ។

លោក ខុងជឺ ធ្លាប់មានប្រសាសន៍ថា៖ «អ្នកដឹកនាំ គឺត្រូវតែត្រឹមត្រូវ» អ្នកដឹកនាំដែលចង់ឱ្យអ្នកដទៃដើរត្រង់ទិស គឺត្រូវតែធ្វើខ្លួនឱ្យត្រង់ជាមុនសិន។

ឬសគល់នៃរាល់ភាពវឹកវរទាំងឡាយ មិនមែនស្ថិតនៅខាងក្រៅនោះទេ ប៉ុន្តែស្ថិតនៅក្នុងចិត្តមនុស្សដែលមិនទាន់ត្រូវបានទូន្មាន និងគ្រប់គ្រងឱ្យបានល្អ។

លោក ជូកឺលៀង ទោះបីជាស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី ក៏នៅតែស្លៀកពាក់ខោអាវក្រណាត់សាមញ្ញ។

លោក លីវប៉ី ទោះបីជាបានគ្រប់គ្រងដែនដីនគរហើយ ក៏នៅតែឱនក្បាលសាកសួរយោបល់ពីអ្នកប្រាជ្ញកល្យាណមិត្ត។

ពួកគេដឹងយ៉ាងច្បាស់ថា ការគ្រប់គ្រងអ្នកដទៃ គឺជាការប្រើប្រាស់ «អំណាច» ឯការគ្រប់គ្រងខ្លួនឯង គឺជាការប្រតិបត្តិ «ធម៌/គុណធម៌»។

មនុស្សដែលមិនទាន់អាចយកឈ្នះលើខ្លួនឯងបាន មិនយូរឬឆាប់ នឹងត្រូវចិត្តគំនិតរបស់ខ្លួនឯងក្បត់ជានិច្ច។

បើចង់រក្សាផែនដី ត្រូវរក្សាចិត្តឱ្យបានជាមុន។

បើចង់បង្រៀនអ្នកដទៃ ត្រូវរៀនស្ដាប់សំឡេងចិត្តរបស់ខ្លួនឯង។

ឬសគល់រឹងមាំ ទើបដើមឈើស្ថិតស្ថេរបានយូរអង្វែង!

#FB Knowladge Cambodia

Download
Previous Post Next Post