មនុស្សទូទៅជាពិសេសអ្នករៀនផ្នែកវិទ្យាសាស្ត្រទស្សនៈវិជ្ជា ពួកគាត់តែងតែចាត់ទុក«កម្មផល»ជាផ្នែកមួយសម្រាប់និយាយបន្លាចនិងទប់ស្កាត់កុំឲ្យមនុស្សប្រព្រឹត្តអំពើខុសឆ្គងក្នុងសង្គម លួចឆក់ប្លន់កិបកេងជិះជាន់អ្នកដទៃ ដូចជា៖«ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» ពួកគាត់ចាត់ទុកថា«កម្មផល»គឺព្រះពុទ្ធគិតយល់ហេតុផលតាមបែបគណិតវិទ្យាបូកដកគុណចែក🧐
ពុទ្ធវិទ្យានិយាយពីនាមរូប ឯវិទ្យាសាស្ត្រពិសោធន៍បានតែផ្នែករូបធាតុទេ ឯនាមធម៌វិទ្យាស្ត្រនៅមិនទាន់ទៅដល់ឬរកឃើញសច្ចភាពនៅឡើយផង។
យើងអាចទៅសិក្សាស្រាវជ្រាវ«ពុទ្ធប្រវត្តិ»កាលពីជាង២៥០០ឆ្នាំមុន រាល់ពាក្យពេចន៍អំណះអំអាងរបស់ព្រះពុទ្ធជាច្រើនត្រូវបានអ្នកវិទ្យាសាស្ត្រទើបតែរកឃើញអាថ៌កំបាំងភពផែនដីក្នុងសម័យកាល១០០-៣០០ឆ្នាំចុងក្រោយនេះទេ ដូចជា៖
១.រូបធម៌ភាគល្អិតបំផុតព្រះពុទ្ធហៅ«កលាបៈ» វិទ្យាសាស្ត្រហៅរូបធាតុ«អាតូម»។
២.ជីវិតសត្វល្អិតតូចៗរស់នៅលើផ្ទៃទឹកភ្នែកមនុស្សទូទៅមើលមិនឃើញព្រះពុទ្ធប្រាប់ថាមាន៨៤០០០ប្រភេទ ហើយអ្នកវិទ្យាសាស្ត្រជនជាតិហូ ឡង់លោកZaccharias Janssenទើបតែរកឃើញមាន៦៤០០០ប្រភេទ ក្រោយលោកបង្កើតឧបករណ៍មីក្រូទស្សន៍កាលពីឆ្នាំ១៥៩០។
៣.កំណរកំកើតទារកក្នុងផ្ទៃម្តាយ ព្រះពុទ្ធបកស្រាយការវិវត្តន៍ដូចទេព្យសាស្ត្របច្ចុប្បន្នដែរ គ្រាន់តែព្រះបញ្ជាក់ច្បាស់ៗថារាល់សភាវៈរូបធម៌ទាំងឡាយ ទាល់តែមានវិញ្ញាណទើបអាចមានជីវិតមានចលនាលើរាងកាយបាន ប៉ុន្តែ ពេទ្យសាស្ត្រមកដល់ពេលនេះបើទោះជាវិទ្យាសាស្ត្ររីកចំរើនអស្ចារ្យយ៉ាងណាក្តី បានត្រឹមបញ្ជាក់ថាមនុស្សឬសត្វធាតុកើតចេញពីមេជីវិតបង្កកំណើតតែប៉ុណ្ណោះ គឺមានន័យថារាល់ចម្លើយរបស់អ្នកវិទ្យាសាស្ត្រមានតែរូបជាអំណះអំណាង តែគ្មាននាមបញ្ជាក់។
ចំពោះចម្លើយសាសនាដទៃ មិនថាមានវត្តមានក្នុងលោកមុនក្រោយព្រះពុទ្ធ តែងតែផ្តល់ចម្លើយមិនសុីជម្រៅទៅនឹងសច្ចភាពឬប្រាស់ចាកអង្គហេតុវិទ្យាសាស្ត្រដូចជា៖ផែនដីមានរូបរាងជ្រុងឬផែនដីគ្មានចលនាជាដើម ហើយក្នុងប្រវត្តិសាស្ត្រប្រទេសអុឺ រ៉ុបមានអ្នកវិទ្យាសាស្ត្រជាច្រើនរូបត្រូវបានជាប់គុកដោយសារតែហ៊ាននិយាយការពិតបានប៉ះពាល់ដល់កិត្តិនាមសាសនាឬព្រះជាម្ចាស់របស់ពួកគេ លើកលែងតែលោកAlbert Einsteinមួយគត់ បានទទួលស្គាល់ព្រះពុទ្ធសាសនាជាសាសនាមានហេតុផលស្របតាមសច្ចភាពសុីជម្រៅនឹងវិទ្យាសាស្ត្រក្រោយលោកបានអានសិក្សាជីវៈប្រវត្តិព្រះពុទ្ធ រហូតគាត់ចាត់ទុកព្រះពុទ្ធជាទស្សនៈវិទូវិទ្យាសាស្ត្រថែមទៀតផងដែរ នោះក៏ព្រោះព្រះពុទ្ធជាព្រះមួយអង្គគត់ត្រាស់ដឹងច្បាប់ចក្រវាឡសច្ចធម៌កម្មផលក្នុងឋានកណ្តាលពិតប្រាកដ ហើយមេរៀនពុទ្ធវិទ្យាបានលាតត្រដាងការពិតឆ្លុះបញ្ចាំងរូបធម៌ចាក់ទម្លាយដល់នាមធម៌មានចែងលម្អិតក្នុងអភិធម្មបរមត្ថ(ចិត្ត ចេតសិក រូប និព្វាន)។
សរុបសេចក្តីមក «កម្មផល»មិនមែនជាអបិយជំនឿឬកុហក់ភូតភរបន្លាចកុំឲ្យមនុស្សប្រព្រឹត្តអំពើអាក្រក់ឬគិតយល់ហេតុផលតាមបញ្ញាផ្លូវលោកទេ បើដូច្នេះមែន មានន័យថាព្រះពុទ្ធខុស«សីល៥»ប្រការទី៤ហើយគឺ«មុសា» និយាយភូតភរកុហក់។
«កម្មផល»ជាមេរៀនព្រះពុទ្ធត្រាស់ដឹងសច្ចធម៌ច្បាប់ចក្រវាឡនៃសភាវៈរូបនាមធម៌🙏🪷🙏









