ក្នុងវិន័យបិដក #បត្តនិក្កុជ្ជនកម្ម (ការផ្កាប់បាត្រ)

#ក្នុងវិន័យបិដក #បត្តនិក្កុជ្ជនកម្ម (ការផ្កាប់បាត្រ)
ប្រសិនបើភិក្ខុសង្ឃ បានជ្រាបច្បាស់ថាទីតាំងនោះជាប្រភពនៃការបង្រៀនមិច្ឆាទិដ្ឋិ ហើយមិនបានចាត់វិធានការទប់ស្កាត់ បែរនិមន្តទៅប្រាស្រ័យទាក់ទង ផ្តល់ភាពកក់ក្តៅ ដើម្បីតែយោគយល់ ឬចង់បានលាភសក្ការៈ នោះភិក្ខុត្រូវ អាបត្តិទុក្កដ និងមានទោស លោកវជ្ជៈ (ទោសដែលមហាជនតិះដៀល ធ្វើឱ្យអ្នកមានសទ្ធាធ្លាក់ចុះ និងអ្នកគ្មានសទ្ធារឹតតែមិនជ្រះថ្លា)។
ព្រះសម្មាសម្ពុទ្ធបានបញ្ញត្តិឱ្យគណៈសង្ឃ ត្រូវធ្វើការ "ផ្កាប់បាត្រ" (ពហិការមិនទទួលចង្ហាន់ មិនរាប់រក) ចំពោះគ្រហស្ថណាដែលប្រកបដោយអង្គ ៨ យ៉ាង ក្នុងនោះមាន "អវណ្ណំ ភាសតិ ធម្មស្ស" (ពោលតិះដៀល ឬបំបាត់គុណព្រះធម៌)។ ការយកព្រះអភិធម្ម ទៅកាឡៃខុសសភាវៈ គឺជាការបំផ្លាញព្រះធម៌យ៉ាងពិតប្រាកដ។
មានសម្ដែងក្នុង ចុល្លវគ្គ ខុទ្ទកវត្ថុក្ខន្ធកៈ (បិដកភាគ ១០ ទំព័រ១៨៩)
[២២៣] ម្នាលភិក្ខុទាំងឡាយ សង្ឃត្រូវផ្កាប់បាត្រ ដល់ឧបាសកប្រកបដោយអង្គ៨ប្រការ គឺឧបាសកព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានលាភ១ ព្យាយាម ដើម្បីនឹងមិនឲ្យភិក្ខុទាំងឡាយបានប្រយោជន៍១ ព្យាយាម ដើម្បីមិនឲ្យភិក្ខុទាំងឡាយបានទីលំនៅ១ ជេរប្រទេចពួកភិក្ខុ១ បំបែកពួកភិក្ខុឲ្យបែកចាកពួកភិក្ខុ១ ពោលតិះដៀលព្រះពុទ្ធ១ ពោលតិះដៀលព្រះធម៌១ ពោលតិះដៀលព្រះសង្ឃ១ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យផ្កាប់បាត្រ ដល់ឧបាសក ដែលប្រកបដោយអង្គ៨ប្រការនេះឯង។

 

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post