[៧៣] ការបិទបាំងទិសខាងជើង (មិត្តអាមាត្យ)

 [៧៣] ការបិទបាំងទិសខាងជើង (មិត្តអាមាត្យ)

ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង កុលបុត្តត្រូវប្រតិបត្តិដោយស្ថានទាំងឡាយ ៥ យ៉ាង គឺ៖

១. ទានេន ៖ ដោយការឱ្យរបស់​។

២. បេយ្យវជ្ជេន ៖ ដោយការនិយាយតែពាក្យគាប់ចិត្ត​។

៣. អត្ថចរិយាយ ៖ ដោយការប្រព្រឹត្តិឱ្យជាប្រយោជន៍​។

៤. សមានត្តតាយ ៖ ដោយការប្រព្រឹត្តិខ្លួនស្មើ​។

៥. អវិសំវាទនតាយ ៖ ដោយការមិនកុហកបញ្ឆោត​។

ម្នាលគហបតិបុត្ត មិត្តអាមាត្យជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន ៥ នេះឯងហើយ រមែងអនុគ្រោះកុលបុត្តដោយស្ថាន ៥ យ៉ាង គឺ៖

១. បមត្តំ រក្ខន្តិ ៖ រក្សាមិត្តដែលធ្វេសប្រហែស​។

២. បមត្តស្ស សាបតេយ្យំ រក្ខន្តិ ៖ ជួយថែទាំទ្រព្យសម្បត្តិរបស់មិត្តដែលធ្វេសប្រហែស​។

៣. ភីតស្ស សរណំ ហោន្តិ ៖ ជាទីពឹងរបស់មិត្តដែលមានភ័យ​។

៤. អាបទាសុ ន វិជហន្តិ ៖ មិនបោះបង់គ្នាក្នុងគ្រាវិបត្តិ​។

៥. អបរបជា ចស្ស បដិបូជេន្តិ ៖ រាប់អានរហូតដល់ផៅពង្សរបស់មិត្ត​។

ម្នាលគហបតិបុត្ត មិត្តអាមាត្យ ជាទិសខាងជើង ដែលកុលបុត្តប្រតិបត្តិដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះកុលបុត្តដោយស្ថាន ៥ យ៉ាងនេះ ទិសខាងជើងនុ៎ះ ដែលកុលបុត្តបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ​​។

Previous Post Next Post