៧៤] ការបិទបាំងទិសខាងក្រោម (ទាសៈ និងកម្មករ)

 [៧៤] ការបិទបាំងទិសខាងក្រោម (ទាសៈ និងកម្មករ)

ម្នាលគហបតិបុត្ត ទាសៈ និងកម្មករ ជាទិសខាងក្រោម ចៅហ្វាយនាយត្រូវទំនុកបម្រុងដោយស្ថាន ៥ យ៉ាង គឺ៖

១. យថាពលំ កម្មន្តសំវិធានេន ៖ ដោយការចាត់ចែងការងារសមគួរតាមកម្លាំង។

២. ភត្តវេតនានុប្បទានេន ៖ ដោយការឱ្យនូវភត្តាហារ និងថ្លៃឈ្នួល។

៣. គិលានុបដ្ឋានេន ៖ ការព្យាបាលក្នុងវេលាឈឺថ្កាត់។

៤. អច្ឆរិយានំ រសានំ សំវិភាគេន ៖ ដោយការចែករំលែកនូវរបស់មានរសត្រកាលចម្លែក។

៥. សមយេ វោស្សគ្គេន ៖ ដោយការឱ្យឈប់សម្រាកក្នុងសម័យគួរ។

ម្នាលគហបតិបុត្ត ទាសៈ និងកម្មករជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុងដោយស្ថាន ៥ យ៉ាងហើយ រមែងអនុគ្រោះចៅហ្វាយនាយដោយស្ថាន ៥ យ៉ាង គឺ៖

១. បុព្វុដ្ឋាយិនោ ច ហោន្តិ ៖ ក្រោកឡើងធ្វើការងារមុនចៅហ្វាយនាយ។

២. បច្ឆា និបាតិនោ ច ៖ ឈប់ធ្វើការងារក្រោយចៅហ្វាយនាយ។

៣. ទិន្នាទាយិនោ ច ៖ កាន់យកតែរបស់ដែលចៅហ្វាយនាយឱ្យ។

៤. សុកតកម្មករា ច ៖ ធ្វើការងាររបស់ចៅហ្វាយនាយដោយយកចិត្តទុកដាក់។

៥. កិត្តិវណ្ណហរា ច ៖ នាំកិត្តិគុណរបស់ចៅហ្វាយនាយទៅថ្លែងក្នុងទីនោះៗ។

ម្នាលគហបតិបុត្ត ទាសៈ និងកម្មករជាទិសខាងក្រោម ដែលចៅហ្វាយនាយទំនុកបម្រុងដោយស្ថាន ៥ យ៉ាងនេះឯងហើយ រមែងអនុគ្រោះចៅហ្វាយនាយដោយស្ថាន ៥ យ៉ាងនេះ ទិសខាងក្រោមនុ៎ះ ដែលចៅហ្វាយនាយបានបិទបាំងហើយ ជាទិសមានសេចក្តីក្សេម ឥតមានភយន្តរាយយ៉ាងនេះ។

Previous Post Next Post