បញ្ចពិធកល្យាណី (ស្ត្រី​ស្អាត​មាន​លម្អ​៥​យ៉ាង)

 #បញ្ចពិធកល្យាណី (ស្ត្រី​ស្អាត​មាន​លម្អ​៥​យ៉ាង)

អដ្ឋ​កថាគាថាធម្មបទរឿងនាងវិសាខា​ (​បុប្ផ​វគ្គ​ទី​៤)​

១- #កេសកល្យាណំ លំអសក់៖ សក់នៃស្ត្រីដែលមានបុណ្យច្រើន តែងមានសភាពដូចជាកន្ទុយក្ងោក កាលដែលស្រាយបញ្ចេញទៅ សក់នោះនឹងធ្លាក់ចុះទៅប៉ះជាយសំពត់ រួចក៏ងើបត្រឡប់ឡើងលើវិញ​​​​​​។

២​- #មំសកល្យាណំ លំអសាច់៖ បបូរមាត់មានពណ៌ក្រហមដូចជាផ្លែពិនទង (ផ្លែបបូរមាត់មាន់) បរិបូណ៌ដោយពណ៌ ស្មើ និងជិតស្និទ្ធល្អ​​​​​​។

៣- #អដ្ឋិកល្យាណំ លំអឆ្អឹង៖ ធ្មេញសស្អាត រៀបស្មើមិនរង្វើល ភ្លឺរលោងដូចជាជួរពេជ្រដែលគេរៀបទុក ឬដូចជាជួរខ្យងសង្ខដែលគេកាត់រៀបចំយ៉ាងស្អាត​​​​​​។

៤​- #ឆវិកល្យាណំ លំអស្បែក៖ បើសម្បុរខ្មៅ ក៏ខ្មៅរលោងស្រិលដូចជាកម្រងផ្កាឈូកខៀវ ដោយមិនបាច់លាបម្សៅឡើយ បើសម្បុរស ក៏សស្អាតដូចជាកម្រងផ្កាកណិការ​​​​​​។

៥- #វយកល្យាណំ លំអវ័យ៖ សូម្បីតែធ្លាប់សម្រាលកូនដល់ទៅ ១០ ដង ក៏នៅតែមានសភាពដូចជាស្ត្រីដែលសម្រាលកូនបានម្ដង គឺនៅតែមានវ័យក្មេងខ្ចីជានិច្ច​​​​​​។

Previous Post Next Post