តួនាទី​របស់​ស្វាមី​និង​ភរិយា

តួនាទី​របស់​ស្វាមី​និង​ភរិយា
ស្វាមីភរិយា​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​គ្នា​បំផុត ជា​អ្នក​ស្គាល់​ចិត្តថ្លើម រាក់​ជ្រៅ​ក្តៅ​ត្រជាក់​សព្វបែបយ៉ាង គ្រួសារ​ណា​ស្គាល់​តួនាទី​របស់​ខ្លួន គ្រួសារ​នោះ​នឹង​ដល់​នូវ​សុភមង្គល​រស់នៅ​ដោយ​សិរី​សួស្តី ។
តួនាទី​របស់​ស្វាមី​៥​យ៉ាង
១- លើកតម្កើង​រាប់អាន​ថា​ជា​ភរិយាពេញច្បាប់
២- មិន​មើលងាយ​ប្រពន្ធ
៣- មិន​ប្រព្រឹត្ត​ក្បត់ចិត្ត​ប្រពន្ធ
៤- ប្រគល់​ភាព​ជា​ធំ​ឲ្យ​ដល់​ប្រពន្ធ
៥- ឲ្យ​គ្រឿងអលង្ការ​ទៅ​ដល់​ប្រពន្ធ ។
តួនាទី​របស់​ភរិយា៥យ៉ាង
១- ចាត់ចែង​ការងារ​ឲ្យ​បាន​ល្អ
២- សង្គ្រោះ​ញាតិ​របស់​ស្វាមី
៣- មិន​ប្រព្រឹត្ត​ក្បត់ចិត្ត​ស្វាមី
៤- រក្សាទ្រព្យ​ដែល​ស្វាមី​រកបាន​មក
៥- ខំ​ធ្វើ​កិច្ច​ការងារ​ទាំងពួង ។
តាម​ធម្មតា​រវាង​ស្វាមី​និង​ភរិយា​ដែល​ចេះ​តែ​មាន​ទំនាស់​នឹង​គ្នាដោយសារ​តែមិន​ស្គាល់​តួនាទី​របស់​ខ្លួន​ហ្នឹងឯង តែ​ជីវិត​ពួក​គេ​នឹង​សុខសាន្ត​ព្រោះ​បាន​ធ្វើ​តាម​នាទី​ខ្លួន​ល្អ​ហើយ ។

 

Previous Post Next Post