សច្ចធម៌

សច្ចធម៌
សាសនាព្រះពុទ្ធ ឥស្លាម គ្រីស្ទាន ព្រហ្មញ្ញ និងសាសនាជាច្រើនទៀត ប្រៀបដូចជាបណ្តាញសង្គមFacebook TiKTok Telegram Weibo WhatsAppដែលមានអ្នកប្រើប្រាស់និងចូលចិត្តលេងក្នុងបណ្តាញសង្គមទាំងនោះតាមចំណង់ចំណូលចិត្តរៀងៗខ្លួន។ ទាំងFacebook TiKTok Telegram Weibo WhatsApp សុទ្ធតែជាបណ្តាញទំនាក់ទំនងសង្គមឯករាជ្យរៀងៗខ្លួន មិនមានបណ្តាញណាមួយទៅគ្រប់គ្រងឬបង្កើតបណ្តាញផ្សេងមួយទៀតទេ គឺមានលក្ខណៈឯករាជ្យរៀងៗខ្លួន។ តែបណ្តាញសង្គមទំនាក់ទំនងទាំងអស់រួមមានFacebook TiKTok Telegram Weibo WhatsAppជាដើម គឺស្ថិតក្នុងបណ្តាញប្រព័ន្ធInternetគ្រប់គ្រងទាំងអស់នៅពេលប្រាស្រ័យទាក់ទងគ្នា គឺត្រូវបញ្ជូនកូដទៅកាន់បណ្តាញធំlnternetជាមុនសិន មុននឹងឆ្លងសារទៅកាន់បណ្តាញសង្គមផ្សេងមួយទៀត ហើយInternetនេះហើយសម្តៅលើ«ច្បាប់កម្មផល» ឯអ្នកប្រើប្រាស់ទូរសព្ទ កុំព្យូទ័រ លែបថប គឺសម្តៅលើសាសនិកមកពីគ្រប់សាសនាហ្នឹងហើយ។
ការសាងបដិបត្តិធម៌ក្នុងសាសនា
១.គ្រីស្ទាន
នៅពេលយើងដឹងកំហុសសុំសុមាទោសសច្ចាឈប់ប្រព្រឹត្តអំពើបាបបន្តទៀតនៅមុខព្រះភក្តិព្រះយេស៊ូ ទ្រង់នឹកលើកលែងទោសហើយសង្គ្រោះវិញ្ញាណយើងឲ្យរួចផុតពីសេចក្តីបាប។ និមិត្តរូបឈើឆ្កាង✝️ព្រះយេស៊ូត្រូវបានគេធ្វើទារណកម្ម គឺបានបញ្ជាក់ប្រាប់ថាទ្រង់បានរ៉ែកកម្មលះបង់ខ្លាំងចំពោះសត្វលោក។
២.ព្រះពុទ្ធ
នៅពេលយើងយល់ដឹងសច្ចធម៌ច្បាប់កម្មផល ចេះរក្សាសីលសាងអំពើល្អក្នុងសង្គម «អធិដ្ឋានបារមី» ព្រះឬព្រះពោធិសត្វនឹងបញ្ជូនបុណ្យកុសលយើងទៅសងបំណុលបាបកម្មចាស់ដល់ម្ចាស់កម្មពៀរឲ្យពួកគេបានបុណ្យរួចផុតទុក្ខដល់ទីឋានបរមសុខ ហើយវិញ្ញាណយើងក៏រួចផុតទុក្ខចាកផុតវាលវដ្តសង្សារដែរ។
៣.ឥស្លាម
ការពិតការបកស្រាយក្នុងឥស្លាមក៏ពុំសូវខុសសាសនាយូដានិងគ្រីស្ទានប៉ុន្មានដែរ ព្រោះសាសនាទាំង៣មានប្រភពដើមតែមួយ។ នៅក្នុងគម្ពីរគួអាន ប៊ីប តូរ៉ា សុទ្ធតែមានប្រភពមកពីព្យាការីដើម«អាប្រាហាំ»ឬ««អ៊ីព្រហ៊ីម» និងក្រោយមកសាសនាទាំង៣បានដើរតាមព្យាការីផ្សព្វផ្សាយសាសនារៀងៗខ្លួនមកដល់ពេលបច្ចុប្បន្ន។
ក្នុងគោលជំនឿសាសនាឥស្លាម គ្រីស្ទាន យូដា គឺព្រះជាអ្នកបង្កើតលោក ដូច្នេះ សាសនិកត្រូវស្វែងរកម្ចាស់ពិតហើយផ្តល់សេចក្តីជឿនិងដើរតាមព្រះបន្ទូល នោះយើងនឹងរួចបាបហើយត្រូវបានព្រះសង្គ្រោះវិញ្ញាណបានដល់ទីឋានសួគ៌នៃព្រះជាម្ចាស់ជារៀងរហូត។
ក្នុងមាគ៌ាព្រះពុទ្ធសាសនា សាសនិកត្រូវចេះស្វែងយល់ពីសច្ចធម៌កម្មផល ការរក្សាសីលលាងសម្អាតជម្រៅឌួងចិត្តមិនបរិសុទ្ធ ហើយចម្រើនបញ្ញាកម្មដ្ឋានពោពេញទៅដោយថាមពលពន្លឺ នោះព្រះនឹងគង់ក្នុងចិត្តយើងគ្រប់ពេលវេលា ហើយយើងបានរួចចាកផុតទុក្ខវដ្តជារៀងរហូត។
បុណ្យបាបគឺស្ថិតក្នុងអំណាចចក្រវាឡច្បាប់កម្មផល ប្រៀបដូចច្បាប់សកលUNមិនមែនបង្កើតឡើងដោយប្រទេសណាមួយតាក់តែងឡើយ តែគ្រប់ប្រទេសសមាជិកទូទាំងពិភពលោកទាំងអស់បានគោរពនិងអនុវត្តទៅតាមច្បាប់សកលអង្គការសហប្រជាតិក្រោមប្រព័ន្ធមួយនេះ។
សីលគឺសម្តៅលើសីលធម៌សង្គម ការគោរពសិទ្ធិមិនបៀតបៀនអ្នកដទៃ។ បុណ្យកុសលសម្តៅលើគុណធម៌សង្គម ការលះបង់ពេលវេលាទ្រព្យសម្បត្តិឬចំណេះដឹងបណ្តុះបណ្តាលធនធានមនុស្ស ជួយដល់សង្គមប្រកបដោយក្តីមេត្តា ករុណាធម៌។ ពិភពលោកនៅពេលមនុស្សយល់ដឹងសច្ចធម៌កម្មផល ហើយចេះបដិបត្តិតាមមាគ៌ារបស់ព្រះ ចេះរក្សាសីលសាងបុណ្យកុសលផ្តល់ក្តីស្រលាញ់សង្គមជាតិ នោះពិភពលោកនឹងលែងមានអំពើអយុត្តិធម៌ឬអំពើបាបកម្មទៀតហើយ ប៉ុន្តែ ដោយហេតុភាពអវិជ្ជារបស់សត្វលោកប្រកបដោយទោសៈ មោហៈ លោភៈ អំពើអយុត្តិធម៌សង្គមក៏នៅតែបន្តសាងបាបមិនចេះចប់ ហើយវត្តមានសាសនាទាំងអស់ក្នុងលោក គឺដើម្បីសង្គ្រោះសត្វលោកឲ្យរួចផុតពីសេចក្តីបាបនិងចម្លងធម៌សត្វលោកឲ្យវិញ្ញាណបានដល់ទីឋានព្រះបរមសុខសាសនារៀងៗខ្លួនតាមឧបនិស្ស័យ។

Previous Post Next Post