សូមអនុមោទនារីករាយអានជីវប្រវត្តិសង្ខេប របស់ព្រះថេរី ព្រះថេរីដែលជាមាតារបស់ព្រះកុមារកស្សបៈ (កុមារកស្សបត្ថេរ) មានរឿងរ៉ាវជីវិតដ៏ជក់ចិត្ត ខ្លោចផ្សា និងពោរពេញដោយការតស៊ូក្នុងផ្លូវធម៌យ៉ាងខ្លាំងក្លា។ ខាងក្រោមនេះជាជីវប្រវត្តិសង្ខេរបស់ព្រះនាង៖

 សូមអនុមោទនារីករាយអានជីវប្រវត្តិសង្ខេប របស់ព្រះថេរី 

ព្រះថេរីដែលជាមាតារបស់ព្រះកុមារកស្សបៈ (កុមារកស្សបត្ថេរ) មានរឿងរ៉ាវជីវិតដ៏ជក់ចិត្ត ខ្លោចផ្សា និងពោរពេញដោយការតស៊ូក្នុងផ្លូវធម៌យ៉ាងខ្លាំងក្លា។ ខាងក្រោមនេះជាជីវប្រវត្តិសង្ខេរបស់ព្រះនាង៖


 ការបួសទាំងមិនដឹងខ្លួនមានផ្ទៃពោះ ព្រះនាងជាកូនស្រីសេដ្ឋីដែលមានចិត្តជ្រះថ្លាចង់បួសខ្លាំង តែបួសមិនបាន រហូតបានស្វាមី ស្វាមីស្រណោះក៏យល់ព្រមឱ្យបួសតាមបំណង ប៉ុន្តែព្រះនាងមានអ្នកមកចាប់បដិសន្ធិ (មានផ្ទៃពោះ) តាំងពីនៅជាគ្រហស្ថដោយមិនដឹងខ្លួន។

 ការចោទប្រកាន់ និងការរកយុត្តិធម៌៖កាលបើពោះកាន់តែធំ ព្រះទេវទត្ត បានកាត់សេចក្តីដេញព្រះនាងចេញពីសាសនាភ្លាមៗ។ ប៉ុន្តែព្រះពុទ្ធទ្រង់បានចាត់តាំងព្រះឧបាលិត្ថេរ និងនាងវិសាខា ឱ្យជួយពិនិត្យយ៉ាងដិតដល់ រហូតជម្រះមន្ទិល និងប្រកាសថាព្រះនាងជា «អ្នកបរិសុទ្ធ» ព្រោះមានគភ៌មុនពេលបួស។

 ការព្រាត់ប្រាស់បុត្រ៖  ក្រោយប្រសូតរួច ទារកត្រូវបានព្រះបាទបសេនទិកោសលយកទៅចិញ្ចឹមបីបាច់ក្នុងវាំង (មាននាមថា កុមារកស្សបៈ)។ ព្រះថេរីត្រូវរស់នៅទាំងទឹកភ្នែកក្នុងភេទអ្នកបួសអស់រយៈពេល ១២ ឆ្នាំ ដោយសារសេចក្តីនឹករលឹក និងស្រឡាញ់បុត្រ។

 ការភ្ញាក់រលឹក និងសម្រេចធម៌៖ក្រោយមក ព្រះកុមារកស្សបៈបានបួសនិងសម្រេចជាព្រះអរហន្តតាំងពីក្មេង។ ថ្ងៃមួយ ពេលឃើញបុត្រ មាតារត់មកឱបយំសោកដោយក្តីស្រឡាញ់ខ្លាំង ព្រះថេរៈបានប្រើពាក្យសម្តីធ្ងន់ៗដាស់តឿនដើម្បីកាត់ផ្តាច់ចំណងមនោសញ្ចេតនា។ ព្រះថេរីក៏ភ្ញាក់រលឹក ដាច់អាល័យពីកូន រួចតាំងចិត្តចម្រើនវិបស្សនារហូតបានសម្រេចព្រះអរហត្តផលដែរ។

Previous Post Next Post