ប្រវត្តិជូរចត់! យោធាថៃដឹកប្រជាជនខ្មែរភៀសសឹក៣,០០០នាក់ មកទម្លាក់ចោលនៅម៉ាឡៃ ក្នុងឆ្នាំ១៩៩៤

 ប្រវត្តិជូរចត់! យោធាថៃដឹកប្រជាជនខ្មែរភៀសសឹក៣,០០០នាក់ មកទម្លាក់ចោលនៅម៉ាឡៃ ក្នុងឆ្នាំ១៩៩៤

--------

ក្រោយពីសោកនាដកម្មនៅភ្នំខ្មោច ភាគីថៃក៏នៅតែបន្តធ្វើទុក្ខបុកម្នេញលើប្រជាជនខ្មែរដែលរងគ្រោះនិងភៀសខ្លួនពីសង្គ្រាមទៀតដែរ ពោលគឺក្រោយការបោះឆ្នោតឆ្នាំ១៩៩៣ ក្នុងនោះយ៉ាងហោចណាស់មានប្រជាជនខ្មែរ៣,០០០នាក់ ត្រូវយោធាថៃចាប់បញ្ជូនមកទម្លាក់នៅតំបន់ម៉ាឡៃ ខេត្តបន្ទាយមានជ័យ បន្ទាប់ពីពួកគាត់បានរត់គេចពីជម្លោះរវាងរដ្ឋាភិបាលនិងក្រុមឧទ្ទាមខ្មែរក្រហម។


ខ្មែរក្រហម ទោះបីបានស្លាប់ផ្នែកនយោបាយក៏ដោយ តែក្រុមនេះនៅមានកម្លាំងទ័ពច្រើននិងមានអាវុធទំនើបៗផងដែរ។ តំបន់ដែលក្រុមនេះគ្រប់គ្រង អាចនិយាយថាជាតំបន់ដែលអាចទាញយកផលប្រយោជន៍ខាងសេដ្ឋកិច្ច ដើម្បីផ្គត់ផ្គង់ដល់ការបន្តសកម្មភាពយូរតទៅមុខទៀត។ ម្យ៉ាងទៀត ភាគីនិងប្រជាជនក្នុងតំបន់ព្រំដែននេះបានធ្វើអាជីវកម្មលើធនធានព្រៃឈើនិងត្បូងមានតម្លៃ ដើម្បីផ្គត់ផ្គង់ជីវភាពទ័ពនៅតំបន់របស់ពួកគេ។ ខ្មែរក្រហមបានបន្តអនុញ្ញាតឱ្យក្រុមហ៊ុនថៃធ្វើអាជីវកម្មព្រៃឈើនិងត្បូងមានតម្លៃ។ រីឯប្រទេសថៃ ទោះបីជាមានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលកំណត់ឱ្យប្រទេសនេះឈប់ទាក់ទងរកស៊ីជាមួយខ្មែរក្រហមក៏ដោយ ក៏នៅតែបន្តបំពានតទៅទៀតដែរ។ សកម្មភាពរបស់ខ្មែរក្រហមជាបន្តបន្ទាប់បានរំខានដល់រដ្ឋាភិបាល និងរំខានដល់ដំណើរការអភិវឌ្ឍប្រទេស។ ដូច្នេះចង់ឬមិនចង់ត្រូវតែចរចាជាមួយក្រុមនេះ ដើម្បីស្វែងរកសន្តិភាព។


នៅក្នុងដំណាក់កាលនោះ យើងឃើញថានៅពេលណាដែលកងកម្លាំងរាជរដ្ឋាភិបាលកម្ពុជាបានវាយប្រហារទៅលើពួកឧទ្ទាមខ្មែរក្រហម ពួកនេះបានភៀសខ្លួនចូលទៅក្នុងទឹកដីថៃ។ តួយ៉ាងដូចជានៅថ្ងៃទី៤ ខែមករា ឆ្នាំ១៩៩៤ យោធារាជរដ្ឋាភិបាលបានវាយប្រហារទៅលើតំបន់អន្លង់វែង ហើយក្រោយមកទាហានរដ្ឋាភិបាលបានកាន់កាប់ទីនោះនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៩៤ ប៉ុន្តែនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំដដែល ពួកខ្មែរក្រហមបានបើកការបាញ់ផ្លោងដាក់ទីតាំងអន្លង់វែង ហើយទីតាំងនេះក៏ត្រូវបានកាន់កាប់ដោយពួកខ្មែរក្រហមសាជាថ្មី។ 


ក្រោយការវាយយកប៉ៃលិននេះ បានធ្វើឱ្យមនុស្សប្រមាណពី ២៥,០០០នាក់ ទៅ ៣០,០០០នាក់ បានរត់ទៅភូមិមួយនៃខេត្តចន្ទបុរី ប្រទេសថៃ។ អ្វីដែលយើងចាប់អារម្មណ៍នោះ គឺថាជនភៀសខ្លួនកម្ពុជាទាំងនោះ ត្រូវបានបញ្ជូនមកកម្ពុជាយ៉ាងឆាប់រហ័ស។ អាជ្ញាធរថៃនិងកងយោធាថៃបានដឹកជញ្ជូនជនភៀសខ្លួនខ្មែរដែលគេចចេញពីតំបន់ប៉ៃលិននោះឱ្យចូលមកទឹកដីកម្ពុជាវិញក្នុងតំបន់ម៉ាឡៃ ដែលត្រូវគ្រប់គ្រង់ដោយពួកខ្មែរក្រហម។ ជនភៀសខ្លួនទាំងនេះ ត្រូវដឹកតាមរថយន្តកុងវ័រចំនួន៤០គ្រឿង ដោយមិនអនុញ្ញាតឱ្យអង្គការអន្តរជាតិនានាដោះស្រាយចំពោះបញ្ហានេះឡើយ ដោយអះអាងថានយោបាយថ្មីរបស់ថៃមិនអនុញ្ញាតឱ្យមានជំរំជនភៀសខ្លួនលើទឹកដីថៃទៀតឡើយ។ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩៩៤ លោក ឈួន លីកផៃ (Chuan Leekpai-ច្វន ហ្លិកភ័យ) នាយករដ្ឋមន្ត្រីថៃ បាននិយាយថា ប្រទេសថៃមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ជូនជនភៀសខ្លួនទាំងនោះឱ្យត្រឡប់ទៅវិញ។ លោកបានបន្ថែមថា ពួកគេទាំងអស់នេះមិនមែនជាជនភៀសខ្លួនអចិន្ត្រៃយ៍ទេ បើសិនជាជនភៀសខ្លួនយូរអង្វែងមែន យើងនឹងធ្វើការជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)។ លោកបាននិយាយហាក់មានកំហឹងដោយមានការចោទប្រកាន់កម្ពុជាថា ថៃបានជាប់ពាក់ព័ន្ធ និងបានគាំទ្រជាថ្មីដល់ពួកខ្មែរក្រហម។ ចំណែករដ្ឋមន្ត្រីក្រសួងការបរទេសថៃបានលើកឡើងថា អង្គការអន្តរជាតិនានាគួរតែធ្វើសកម្មភាពជួយប្រជាជនទាំងនោះលើទឹកដីកម្ពុជា។


ទង្វើរបស់ថៃលើបញ្ហាជនភៀសខ្លួននេះ ត្រូវបានរដ្ឋាភិបាលកម្ពុជាមើលឃើញថា វាជាការរំលោភលើសិទ្ធិមនុស្សផង និងថាជាចេតនានៅក្នុងការបន្តជួយដល់ពួកខ្មែរក្រហមផង។


#domra_history  #cambodia_history

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post