ស្ដេច ចក្រពត្តិមានសម្បត្តិ(រតនៈ)៧ប្រការគឺ

 ស្ដេច ចក្រពត្តិមានសម្បត្តិ(រតនៈ)៧ប្រការគឺ

១ ចក្ករតនៈ  ចក្រកែវដែលអាចនាំសម្បត្តិនៃមហាទ្វីបទាំងបួនមានទ្វីបតូចៗ២០០ជាបរិវារមកថ្វាយ ។ 

២ ហត្ថីរតនៈ ដំរីកែវ អាចដើរក្នុងអាកាសព័ទ្ធជុំវិញផែនដីដែលមានសមុទ្រនៅជុំវិញ ។ 

៣ អស្សរតនៈ  សេះកែវ អាចដើរ ឬរត់ដូចជាដំរីកែវដែរ ។ 

៤ មណីរតនៈ  កែវមណី អាចមានពន្លឺទម្លុះភាពងងឹតឈឹងទៅបានចម្ងាយមួយយោជន៍ ។ 

៥ ឥត្ថីរតនៈ  ស្រីកែវ អ្នកបម្រើទឹកព្រះទ័យស្អាតព្រមប្រាសចាកទោសគឺមិនខ្មៅពេក សពេក ធាត់ពេក ស្គមពេក ទាបពេក ខ្ពស់ពេក ។ ឥត្ថីរតនៈនេះនៅពេលរដូវរងាសាច់ក្ដៅឧណ្ហៗ នៅពេលរដូវក្ដៅសាច់ត្រជាក់ស្រួល។

៦ គហបតិរតនៈ  គហបតីកែវ អាចស្វែងរកកំណប់ទ្រព្យដែលកប់នៅក្នុងផែនដីបានមួយយោជន៍ ។ 

៧ បរិនាយករតនៈ  បរិនាយកកែវ បានដល់មកុដរាជកុមាររជ្ជទាយាទព្រះអង្គច្បងអាចគ្រប់គ្រងរាជសម្បត្តិបានទាំងចក្រវាល ។ (អគ្គមហាសេនាបតី)

Previous Post Next Post