នៅក្នុងមហាយក្សចិនក្នុងសម័យមហាមិង-Ming Dynasty

 នៅក្នុងមហាយក្សចិនក្នុងសម័យមហាមិង-Ming Dynasty ក្រោយពេលអធិរាជ ជូ យានចាង-Zhu Yuanzhang បានឡើងសោយរាជ្យរាជការមហាមិងក៏មានគោលនយោបាយការបរទេសមួយដោយមិនឈ្លានពានបណ្តាប្រទេសដែលចុះចូល។ គោលនយោបាយនេះគឺកំណត់យ៉ាងច្បាស់នូវបណ្តាប្រទេសដែលត្រូវហាមច្បាំងដណ្តើមយក (不征之國) ដោយអធិរាជ មីងថៃជូ (Ming Taizu) ឬ ជូ យានចាងបានចេញព្រះរាជបញ្ជា និងព្រះរាជឱង្ការណែនាំដល់មន្រ្តី និងកងទ័ពទាំងអស់ 皇明祖訓 នៅក្នុងអំឡុងឆ្នាំហុងវូទី១៤ ត្រូវនឹងគ.ស1381 (ហុងវូ គឺជាសករាជរបស់អធិរាជមិងថៃជូ ដែលជាបឋមក្សត្រនៃរាជវង្សមិងដោយបានរាប់ចាប់ពីឆ្នាំទី១ ត្រូវនឹងគ.ស 1368)។  


តទៅនេះគឺជាបញ្ជីឈ្មោះបណ្តាប្រទេសដែលត្រូវហាមច្បាំងដណ្តើមយក (不征諸夷國)៖


ទិសឦសាន

• នគរជូសុន ឬស្គាល់ថាគូរីយូ ប្រទេសកូរ៉េបច្ចុប្បន្ន


ទិសពាយ័ព្យ

• នគរជប៉ុន


ទិសអាគ្នេយ៍

•រីគីវតូមានន័យថាតៃវ៉ាន់ 


ទិសនិរតី

• អាណាម (បញ្ជូនសួយសារអាកររៀងរាល់បីឆ្នាំ)

• ចេនឡា (បញ្ជូនសួយសារអាករតាមការកំណត់ នគរស្ថិតនៅតាមឆ្នេរ)

• សៀម (បញ្ជូនសួយសារអាករតាមការកំណត់ នគរស្ថិតនៅតាមឆ្នេរ)

• ចាម្ប៉ា (នគរស្ថិតនៅតាមឆ្នេរ)

• ស៊ូម៉ាត្រា (នគរស្ថិតនៅតាមឆ្នេរ)

• ប៉ាន់ឌ្យា សំដៅឥណ្ឌាខាងត្បូង

ជ្វា (នគរស្ថិតនៅក្នុងដែនសមុទ្រ)

• ប៉ាហាង (នគរស្ថិតនៅក្នុងដែនសមុទ្រ)

• បាតាក់ (នគរស្ថិតនៅក្នុងដែនសមុទ្រ)

• ស្រីវិជ័យ (នគរស្ថិតនៅក្នុងដែនសមុទ្រ)

• ប្រ៊ុយណេ (នគរស្ថិតនៅក្នុងដែនសមុទ្រ)


គួរកត់សម្គាល់ផងដែរថានៅក្នុងសម័យរាជការមហាមិងនេះ បណ្តានគរទាំងអស់ដែលមិនមែនជាភូមិភាគកណ្តាល (ចិន - 中國) សុទ្ធតែត្រូវបានហៅថាប្រទេសអ្នកព្រៃ (夷國) ទាំងអស់ ទោះបីជាប្រទេសនោះទទួលយកវប្បធម៌ចិនក៏ដោយ ដូចជា កូរ៉េ ជប៉ុន អាណាម(វៀតណាម)។


រីឯចេនឡា (ចិនថា Zhenla) គឺកម្ពុជាយើងហ្នឹងឯង។ 


ព័ត៌មានលម្អិតសូមទស្សនារឿង សង្រ្គាមក្នុងរាជរង្សជូ

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post