ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានាធិបតីវៀតណាម តូ ឡឹម ទៅកាន់រាជធានីបាងកកឋានសួគ៏ អវីចីរបស់ប្រទេសចោរសៀម

 ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានាធិបតីវៀតណាម តូ ឡឹម ទៅកាន់រាជធានីបាងកកឋានសួគ៏ អវីចីរបស់ប្រទេសចោរសៀម ហើយនឹងបន្តទៅកាន់សិង្ហបុរីនោះ ត្រូវបានក្រុមអ្នកវិភាគបែបល្ងង់ទូនៅ​សៀមឯនុះ យកមកធ្វើជាប្រធានបទវាយប្រហារ និងសើចចំអកដល់កម្ពុជា ដែលប្រហែលជាវាមិនបានដឹងទេថាលោកតូ ឡឹមបានមកបំពេញទស្សនកិច្ចនៅកម្ពុជាតាំងពីខែកុម្ភៈម៉្លេះ។

ឆ្លៀតឃើញដូច្នោះហើយខ្ញុំក៏សុំការអនុញ្ញាតនាំរឿងវៀតណាមយកមកចែករំលែកជូនបងប្អូនប្រិយមិត្តគ្រាន់ជាព័ត៌មាន និងការកម្សាន្ត៖ 


ចាប់តាំងពីឡើងកាន់តំណែងខ្ពស់បំផុតរបស់វៀតណាមមក លោកតូ ឡឹម វ័យ៦៨ឆ្នាំ តែងតែបំពេញទស្សនកិច្ចទៅក្រៅប្រទេសយ៉ាងញឹកញាប់លើស​ពីទំនៀមការទូតធម្មតា ដែលធ្វើឱ្យអ្នកខ្លះវិភាគមួយចំនួនការដើរចេញក្រៅប្រទេសច្រើនពេករបស់លោកតូ ឡឹម គឺប្រៀបបានដូចជាតារាធ្វើ World Tour ជាជាងថ្នាក់ដឹកនាំនយោបាយ។ ប៉ុន្តែសម្រាប់អ្នកវិភាគនយោបាយច្បាស់លាស់ផ្តល់ជាគំនិតថាមិនមានអ្វីចំឡែកនោះទេ  ព្រោះរាល់ដំណើររបស់លោកតូ ឡឹមគឺសុទ្ធតែគ្រោងទុកមុនប្រកបដោយគោលដៅជាក់ច្បាស់។ នៅពេលឡើងកាន់តំណែងជាប្រធានាធិបតី លោកតូ ឡឹម បានសន្យាថានឹងនាំវៀតណាមឱ្យក្លាយទៅជាមហាអំណាចថ្នាក់កណ្តាលដែលកំពុងលេចធ្លោ Rising Middle Power ជាពិសេសមិនចង់ឱ្យវៀតណាមជាអ្នកដើរតាមផ្លូវគូសវៀស ឬខ្សែញាក់របស់មហាអំណាច​ធំៗទៀតទេ គឺវៀតណាមគឺមានសិទ្ធិជាអ្នកកំណត់ផ្លូវដើរ និងដាក់លក្ខខណ្ឌវិញម្តង។ ការដើរចេញទៅក្រៅប្រទេសរបស់លោកតូ ឡឹមសុទ្ធតែទាញប្រយោជន៍មហាសាលដល់ប្រទេសខ្លួន ហើយកន្លងមកសុទ្ធតែជាមហាអំណាចធំៗដូចជា៖ 

• ក្នុងអំឡុងខែកុម្ភៈ លោកតូ ឡឹមបានទៅចូលរួមកិច្ចប្រជុំ Board of Peace នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលជាគំនិតផ្តួចផ្តើមរបស់លោកតាមហាត្រាំ។ នេះជាលើកទី១ដែលលោកតូឡឹមបានជួបលោកតាមហាត្រាំក្នុងឋានៈជាប្រធានាធិបតី ហើយក៏ឆ្លៀតពេលអញ្ជើញលោកតាត្រាំឱ្យមកចូលរួមកិច្ចប្រជុំកំពូល APEC នៅឆ្នាំក្រោយនៅលើកោះត្រល់ផងដែរ។ នៅទីនោះដែរលោកតូឡឹមបានជួបជាមួយបណ្តាមេដឹកនាំផ្សេងៗទៀតជាលក្ខណៈយ៉ាងសកម្មដែលមិនធ្លាប់មាន។ 

• ក្នុងអំឡុងខែមេសា លោកតូឡឹមបានជ្រើសទៅប្រទេសចិនមុនគេក្នុងនាមជាប្រធានរដ្ឋផង និងអគ្គលេខាបក្សកុម្មុយនីស្តអាណត្តិទី២ ហើយនេះមិនត្រឹមតែបន្ថយកំដៅនៅសមុទ្រចិនភាគខាងត្បូងប៉ុណ្ណោះទេ តែថែមទាំងពង្រីកកំណើនពាណិជ្ជកម្មទ្វេភាគី និងគម្រោងហេដ្ឋារចនា​សម័ន្ធយ៉ាងច្រើន

• កាលពីដើមខែឧសភានេះ ក្រោយពីជួបលោកស្រីសាណាអិ ថាកាអ៊ិឈិ នាយករដ្ឋមន្រ្តីជប៉ុន លោកតូឡឹមក៏ទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌាហើយទទួលបាននូវពាណិជ្ជកម្មទ្វេភាគីមានតម្លៃជាង ២៥,០០០លានដុល្លារ និងក៏ដូចជាសហប្រតិប្តិការយោធា និងវិស័យ EV ផងដែរ។ 


យុទ្ធសាស្ត្ររបស់លោក តូ ឡឹម ក្នុងការនាំវៀតណាមទៅជា Rising Middle Power គឺការរួមបញ្ចូលគ្នារវាង សេដ្ឋកិច្ចបើកចំហរឹងមាំ + ការទូតបត់បែនមានតុល្យភាព (Bamboo Diplomacy) + ស្ថេរភាពសន្តិសុខផ្ទៃក្នុង។ វៀតណាមមិនត្រឹមតែចង់ក្លាយជាខ្លាសេដ្ឋកិច្ចនោះទេ ប៉ុន្តែចង់ក្លាយជាតួអង្គភូមិសាស្ត្រនយោបាយមួយដែលមានសំឡេង និងឥទ្ធិពលដែលមិនអាចរំលងបាននៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយ

ការដែលមហាអំណាចធំៗ (ដូចជា សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន ។ល។) បែរមកចាប់អារម្មណ៍ និងប្រជែងគ្នាចងការទូតជាមួយវៀតណាមយ៉ាងខ្លាំងក្លានៅពេលនេះ មិនមែនជារឿងចៃដន្យឡើយ។ វាមានហេតុផលយុទ្ធសាស្ត្រធំៗចំនួន ៤ យ៉ាង៖ 

១. ទីតាំងភូមិសាស្ត្រនយោបាយដ៏មានតម្លៃ (Geopolitical Sweet Spot)

វៀតណាមមានលក្ខណៈអំណោយផលខ្លាំងផ្នែកភូមិសាស្ត្រ ដែលធ្វើឱ្យប្រទេសនេះក្លាយជាចំណុចយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៖

• ទ្វារចំហរឆ្ពោះទៅសមុទ្រចិនខាងត្បូង៖ វៀតណាមមានខ្សែឆ្នេរសមុទ្រវែងជាង ៣,២៦០ គីឡូម៉ែត្រ ជាប់សមុទ្រចិនខាងត្បូង (វៀតណាមហៅថា សមុទ្រខាងកើត) ដែលជាផ្លូវនាវាចរណ៍ពាណិជ្ជកម្មអន្តរជាតិដ៏មមាញឹកបំផុតមួយលើលោក។

• រនាំងយុទ្ធសាស្ត្រ៖ សម្រាប់អាមេរិក និងសម្ព័ន្ធមិត្ត វៀតណាមគឺជាដៃគូដ៏សំខាន់ក្នុងការរក្សាតុល្យភាពអំណាច និងទប់ទល់នឹងការពង្រីកឥទ្ធិពលយោធារបស់ចិននៅក្នុងតំបន់សមុទ្រនេះ។

២. តួអង្គគន្លឹះក្នុងការបង្វែរខ្សែច្រវាក់ផ្គត់ផ្គង់ (China+1 Strategy)

នៅក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្ម និងភាពតានតឹងរវាងអាមេរិក និងចិន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សៗលើលោកកំពុងអនុវត្តយុទ្ធសាស្ត្រ «China + 1» (ការកាត់បន្ថយការពឹងផ្អែកលើរោងចក្រនៅចិនតែមួយគត់)។ វៀតណាមបានក្លាយជាជម្រើសទីមួយ ដោយសារ៖

• មានស្ថេរភាពនយោបាយខ្ពស់ (ដឹកនាំដោយបក្សតែមួយ គ្មានការផ្លាស់ប្តូររដ្ឋាភិបាលញឹកញាប់)។

• កម្លាំងពលកម្មមានតម្លៃសមរម្យ វ័យក្មេង និងមានជំនាញផ្នែកបច្ចេកវិទ្យាកើនឡើង។

• ក្រុមហ៊ុនធំៗដូចជា Apple, Samsung, Intel, និង Foxconn បាន شفកទីតាំង ឬពង្រីករោងចក្រផលិតកម្មធំៗរបស់ខ្លួនទៅវៀតណាម ដែលធ្វើឱ្យប្រទេសនេះក្លាយជាមជ្ឈមណ្ឌលផលិតកម្មថ្មីរបស់ពិភពលោក។

៣. ទីផ្សារសេដ្ឋកិច្ចដែលកំពុងលូតលាស់ខ្លាំង

វៀតណាមមិនត្រឹមតែជាកន្លែងផលិតនោះទេ ប៉ុន្តែក៏ជាទីផ្សារដ៏ទាក់ទាញផងដែរ៖

• ចំនួនប្រជាជនជិត ១០០ លាននាក់៖ ដែលមានអាយុជាមធ្យមសក្ដិសមនឹងការប្រើប្រាស់ និងការងារ (Median age ប្រហែល ៣២ ឆ្នាំ)។

• វណ្ណៈកណ្តាល (Middle Class) កើនឡើងលឿនបំផុតមួយក្នុងតំបន់៖ ធ្វើឱ្យតម្រូវការលើទំនិញម៉ាកល្បីៗ បច្ចេកវិទ្យា ឡាន ផ្ទះសម្បែង និងសេវាកម្មហិរញ្ញវត្ថុកើនឡើងខ្លាំង ដែលជាឱកាសមាសសម្រាប់ក្រុមហ៊ុនបរទេស។

៤. គោលនយោបាយការបរទេស «វៃឆ្លាត» (Bamboo Diplomacy)

មហាអំណាចចាប់អារម្មណ៍វៀតណាម ក៏ព្រោះតែវៀតណាមខ្លួនឯងចេះបើកទ្វារទទួលគ្រប់ភាគី៖

• វៀតណាមលេងហ្គេមការទូតដោយមិនជ្រើសរើសខាង (Neutrality) ប៉ុន្តែធ្វើជាមិត្តជាមួយគ្រប់គ្នា។ វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសតិចតួចបំផុតលើលោក ដែលអាចដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» (Comprehensive Strategic Partnership) ជាមួយទាំង ចិន អាមេរិក រុស្ស៊ី ជប៉ុន អូស្ត្រាលី ឥណ្ឌា និងកូរ៉េខាងត្បូង ក្នុងពេលដំណាលគ្នា។

មហាអំណាចធំៗចាប់អារម្មណ៍លើវៀតណាម ព្រោះវៀតណាមមានទាំង «អំណាចភូមិសាស្ត្រយោធា» ដែលអាចជួយជជែករឿងសន្តិសុខតំបន់ និងមាន «អំណាចសេដ្ឋកិច្ចបច្ចេកវិទ្យា» ដែលមិនអាចខ្វះបាននៅក្នុងខ្សែច្រវាក់ផលិតកម្មសកលលោក។


សូមរង់ចាំទស្សនាភាគបន្ត

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post