មិច្ឆាទិដ្ឋិ គឺជាពាក្យក្នុងព្រះពុទ្ធសាសនាដែលមានន័យថា ការយល់ឃើញខុស ឬ ការប្រកាន់ទស្សនៈខុសពីការពិត (ផ្ទុយពីពាក្យ សម្មាទិដ្ឋិ ដែលមានន័យថា ការយល់ឃើញត្រូវ

 មិច្ឆាទិដ្ឋិ គឺជាពាក្យក្នុងព្រះពុទ្ធសាសនាដែលមានន័យថា ការយល់ឃើញខុស ឬ ការប្រកាន់ទស្សនៈខុសពីការពិត (ផ្ទុយពីពាក្យ សម្មាទិដ្ឋិ ដែលមានន័យថា ការយល់ឃើញត្រូវ)។

ការយល់ខុសនេះ បែងចែកជាចម្បង ៣ យ៉ាង៖

១-អកិរិយទិដ្ឋិ៖ យល់ថាអំពើល្អ ឬអាក្រក់ដែលធ្វើហើយគ្មានផល (មិនជឿលើកម្មផល)។

២-នត្ថិកទិដ្ឋិ៖ យល់ថាទានដែលឲ្យ ឬការបូជាមិនមានផល ព្រមទាំងយល់ថាលោកនេះលោកខាងមុខមិនមាន。

៣-អហេតុកទិដ្ឋិ៖ យល់ថាសត្វលោកកើតមក ឬទទួលរងទុក្ខវេទនា មិនមែនមានហេតុបច្ច័យអ្វីមកជួយតាក់តែងឡើយ。


ក្រៅពីនេះ មិច្ឆាទិដ្ឋិក៏សំដៅដល់ការប្រកាន់មតិជ្រុលហួសហេតុ ២ យ៉ាងផងដែរ៖

១. សស្សតទិដ្ឋិ៖ ការយល់ខុសថា អ្វីៗកើតមកគឺទៀងទាត់ ឋិតថេររហូត មិនចេះប្រែប្រួល。

២. ឧច្ឆេទទិដ្ឋិ៖ ការយល់ខុសថា ជីវិតគឺដាច់សូន្យសោះ បន្ទាប់ពីស្លាប់ទៅ (ស្លាប់ទៅគឺរលាយបាត់ដូចផ្សែង មិនមានជាតិក្រោយទៀតឡើយ)។


----------------------------


ប្រភពៈ​ ​ យល់ដឹងអំពីព្រះពុទ្ធសាសនា

រូបភាពៈ បណ្តាញសង្គម

Previous Post Next Post