មោរបរិត្ត

 🦚មោរបរិត្ត🦚


-------------------

(សូត្រពេលព្រឹក)


🍃ឧទេតយញ្ចក្ខុមា ឯករាជា ហរិស្សវណ្ណោ បឋវិប្បភាសោ

តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ

តយជ្ជ គុត្តា វិហរេមុ ទិវសំ

យេ ព្រាហ្មណា វេទគុ សព្វធម្មេ

តេ មេ នមោ តេ ច មំ បាលយន្តុ

នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា

នមោ វិមុត្តានំ នមោ វិមុត្តិយា

ឥមំ សោ បរិត្តំ កត្វា មោរោ ចរតិ ឯសនា ៕៚


៙ (ក្ងោកពោធិសត្វ ពោលថា) សុរិយទេវបុត្រណា ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងរះឡើង ខ្ញុំសូមនមស្ការនូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឲ្យលោកគ្រប់គ្រងរក្សា អស់វេលាថ្ងៃក្នុងថ្ងៃនេះ ព្រាហ្មណ៍ទាំងឡាយណា សំរេចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងឡាយនោះ ទទួលនូវការនមស្ការរបស់ខ្ញុំ សូមព្រាហ្មណ៍ទាំងឡាយនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វនោះ ធ្វើបរិត្តនេះរួចហើយ ទើបត្រាច់ទៅស្វែងរកអាហារ ។៚


-------------------

(សូត្រពេលល្ងាច)


🌿អបេតយញ្ចក្ខុមា ឯករាជា ហរិស្សវណ្ណោ បឋវិប្បភាសោ

តំ តំ នមស្សាមិ ហរិស្សវណ្ណំ បឋវិប្បភាសំ

តយជ្ជ គុត្តា វិហរេមុ រត្តឹ

យេ ព្រាហ្មណា វេទគុ សព្វធម្មេ

តេ មេ នមោ តេ ច មំ បាលយន្តុ

នមត្ថុ ពុទ្ធានំ នមត្ថុ ពោធិយា

នមោ វិមុត្តានំ នមោ វិមុត្តិយា

ឥមំ សោ បរិត្តំ កត្វា មោរោ វាសមកប្បយីតិ ៕៚


៙ (សុរិយទេវបុត្រណា) ជាឯករាជ មានចក្ខុ មានសម្បុរដូចជាមាស មានពន្លឺផ្សាយទៅលើផែនដី កំពុងអស្ដង្គតទៅ ខ្ញុំសូមនមស្ការ នូវសុរិយទេវបុត្រនោះ អ្នកមានសម្បុរដូចមាស មានពន្លឺផ្សាយទៅលើផែនដី ខ្ញុំសូមឱ្យលោកគ្រប់គ្រងរក្សា អស់រាត្រីក្នុងថ្ងៃនេះ ព្រាហ្មណ៍ទាំងឡាយណា សម្រចនូវវេទ ក្នុងធម៌ទាំងពួង សូមព្រាហ្មណ៍ទាំងនោះ ទទួលនូវការនមស្ការបស់ខ្ញុំ សូមព្រាហ្មណ៌ទាំងនោះ រក្សានូវខ្ញុំ ការនមស្ការ ចូរមានដល់លោកអ្នកត្រាស់ដឹងទាំងឡាយ ការនមស្ការ ចូរមានដល់សេចក្ដីត្រាស់ដឹង ការនមស្ការ ចូរមានដល់លោកអ្នករួចទាំងឡាយ ការនមស្ការ ចូរមានដល់វិមុត្តិ ក្ងោកពោធិសត្វ ធ្វើបរិត្តនេះរួចហើយ ទើបបានសម្រេចការនៅ ៕៚


(បិ អ ៤៦/៦១)


#អាស្រមកូនត្នោត #វត្តអរិយសមាធិ #កំពង់ធំ

Previous Post Next Post

Our Services

Explore our web development services.

Fast loading

We can help you optimize your website by compressing CSS & Javascript.

Fully Responsive

We help you build a fully responisve website for better speed and conversion.

SEO Friendly

We make SEO friendly template with proper breadcrumbs, schema data included.

Ready-to-use

Our website design is super professiona and you can easily use the site.

Pro Plugins

Unique social sharing plugins, custom designs and contact page builds.

Updated regularly

We always update the template regularly and add features or fix some bugs that appear.