ចាប់អារម្មណ៍ជឿលើកម្មពៀរកាន់តែច្បាស់
រាល់ទង្វើដែលថៃបានប្រព្រឹត្តមកលើកម្ពុជា ថៃត្រូវទទួលការតបស្នងវិញទាំងអស់ ។
• យកសំឡេងខ្មោចមកដាក់តម្លង់អ្នកភូមិព្រៃចាន់ ~ កាលពីចុងឆ្នាំ 2025 ទឹកជំនន់ថៃធ្វើឲ្យប្រជាជនថៃយំសោកដូចសំឡេងខ្មោចនោះដូចគ្នា។ ចូលមកដល់ឆ្នាំ 2026 ប្រជាជនថៃរងគ្រោះទឹកជំនន់យំស្រែកទួញសោកលឺជាងសំឡេងខ្មោចដែលចាក់តម្លង់អ្នកភូមិព្រៃចាន់ទៅទៀត។ ហើយគ្រប់យ៉ាងមិនទាន់បញ្ចប់ទេ។ នៅមានទឹកជំនន់ធំជាងនេះបន្តទៀតនៅប្រទេសថៃ។
• ថៃធ្លាប់បើកឡានដឹកអាចម៍បំណងយកមកបាញ់ស្រោចលើប្រជាជនខ្មែរ ~ បច្ចុប្បន្នប្រជាជនថៃដេកត្រាំទឹកអាចម៍ដែលអណ្ដែតពាសពេញទីក្រុង។
• ថៃបើកការឈ្លានពានធ្វើឲ្យប្រជាជនខ្មែរភៀសសឹកស្នាក់នៅក្រោមតង់ ក្រោមភ្លៀង ក្រោមថ្ងៃក្ដៅ ~ បច្ចុប្បន្នប្រជាជនថៃក៏ត្រូវជម្លៀសចេញពីផ្ទះរបស់ខ្លួនទៅរស់នៅដេកដួលក្រោមតង់ដូចគ្នា។
• កងទ័ពថៃបានបាញ់កំទេចផ្លូវ និងស្ពានរបស់កម្ពុជា ~ ក្រោយមករាប់តាំងពីដើមឆ្នាំ 2026រហូតមកដល់បច្ចុប្បន្ន ថៃជៀសមិនផុតពីរឿងបាក់ផ្លូវបាក់ស្ពាន ហើយមកដល់បច្ចុប្បន្ននេះផ្លូវស្ពានរបស់ថៃធំៗជាច្រើនត្រូវបានបំផ្លាញ។
• ថៃបានបាញ់កម្ទេចប្រាសាទតាក្របីរបស់កម្ពុជា បាញ់បំផ្លាញប្រាសាទព្រះវិហារ ហើយបច្ចុប្បន្នក្រុងអយុធ្យាក៏កំពុងរងការលិចលង់ផងដែរ។ បើតាមការទស្សន៍ទាយស្មានៗ យោងតាមការមើលអាកាសធាតុរបស់ថៃផ្ទាល់ ថៃនឹងទទួលរងនូវភ្លៀងធ្លាក់កាន់តែខ្លាំងឡើង។ ហើយវាក៏អាចជាហេតុផលដែលធ្វើឲ្យប្រាសាទ ឬក៏ខ្មែរយើងហៅថាចេតិយនៅក្រុងអាយុធ្យា អាចរងការបំផ្លាញដូចគ្នា។
រឿងរ៉ាវទាក់ទងនឹងប្រាសាទនេះបើនិយាយអំពីជំនឿ មិនត្រឹមតែខ្មែរទេ សូម្បីតែជនជាតិថៃក៏បានដឹងអំពីបណ្ដាសានៅក្នុងប្រាសាទខ្មែរដែរ។ រាល់បុគ្គលណា ជាតិសាសន៍ណា ដែលមកបំផ្លាញប្រាង្គប្រាសាទខ្មែរ នឹងត្រូវរងនូវកម្មពៀរ បែកបាក់ធ្លុះធ្លាយ ដូចទៅនឹងចំនួននៃការបែកបាក់របស់ប្រាង្គសិលាផងដែរ។
សំណេរនេះមិនបាននិយាយអំពីការវិភាគឬនយោបាយអ្វីទេ ប៉ុន្តែយើងនិយាយគ្នាទាក់ទងជាមួយនឹងជំនឿនៃកម្មពៀរ និងហេតុការណ៍ដែលបានកើតឡើងជាក់ស្ដែង ។





























