កាតព្វកិច្ច ៤យ៉ាងដែលយើងម្នាក់ៗ ត្រូវធ្វើ

 កាតព្វកិច្ច ៤យ៉ាងដែលយើងម្នាក់ៗ ត្រូវធ្វើ

1. សងបំណុលចាស់ (សង +តបគុណ ម៉ែ​ឪ)
2. បុលបំណុលថ្មី (ចិញ្ចឹមកូន ប្រុសស្រី)
3. បោះចូលក្នុងជ្រោះជ្រៅ (ចិញ្ចឹម +ផ្គត់ផ្គង់ខ្លួន)៤. កប់ទុកក្នុងដី៖ គឺ បរិច្ចាគទាន កុំរស់នៅដើម្បីតែជាតិនេះ ត្រូវខំកសាងកុសលផលបុណ្យ ឬ សេចក្តីល្អទុកសម្រាប់ជាតិក្រោយៗផង ដូចជាធ្វើបុណ្យធ្វើទាន កសាងផ្លូវថ្នង់ ស្ពាន សាលារៀន ជាដើម។…ទី១-បុលបំណុលចាស់
ព្រះសម្ដែងថា ពេលមានទ្រព្យ គឺមើលម៉ែ មើលឪ គឺមុនគេបង្អស់ ពេលមានទ្រព្យ យើងនឹកម៉ែនឹកឪ ចិញ្ចឹមម៉ែចិញ្ចឹមឪមុនអ្នកណាទាំងអស់ ព្រោះគាត់ជាអ្នកបង្កើតយើងមុនគេ ជាអ្នកចិញ្ចឹមយើងមុនគេ ជាអ្នកបណ្ដុះបណ្ដាលយើងមុនគេ ។
ពេលណាយើងមានទ្រព្យ កូនត្រូវចាំថា យើងប្រើទ្រព្យទី១ គឺបុលបំណុលចាស់ គឺនឹកម៉ែឪយើងមុនគេបង្អស់។ ពេលយើងមានលុយ យើងនឹកម៉ែឪមុនគេ ធ្វើអីក៏ចម្រើដែរ អ៊ីចឹងសំខាន់ណាស់ ការគោរពគុណ យើងមានទ្រព្យ យើងនឹកម្ដាយឪពុកយើងមុនគេ ចាំណាកូន ទី១បុលបំណុលចាស់ គឺចិញ្ចឹមម៉ែ ចិញ្ចឹមឪយើង ។
ទី២-បុលបំណុលថ្មី
ព្រះលោកសម្ដែងថា ពេលមានទ្រព្យកុំភ្លេចចិញ្ចឹមប្រពន្ធកូនយើង មើលប្រពន្ធ មើលកូនយើងឱ្យល្អ ប្រពន្ធអត់ខ្សែក រកខ្សែកឱ្យប្រពន្ធ។ កូនខ្វះអី រកនឹងឱ្យកូនឱ្យចប់ចុងចប់ដើម ថែរក្សាការពារឃុំគ្រងប្រពន្ធកូនយើងនេះ កុំនឹកឃើញរឿងអីក្រៅពីគ្រួសារ និងប្រពន្ធកូន ។ទី៣-បោះចូលក្នុងជ្រោះជ្រៅ គឺសំដៅដល់ក្រពះយើងនឹងហើយ
អ្នកខ្លះប្រឹងធ្វើការចង់មានចង់បាន រហូតដល់ភ្លេចក្រពះក៏មានដែរ ។ ព្រះលោកសម្ដែងថា ចង់ចម្រើន ត្រូវគិតដល់ជ្រោះជ្រៅនឹងផង បើមានទ្រព្យឱ្យនឹកជ្រោះជ្រៅនឹងផង គឺក្រពះយើងកុំឱ្យវាអត់ឃ្លាន ។ ពេលនៅរស់ ឃ្លានអី ត្រូវហូបហ្នឹងទៅ ព្រោះពេលយើងដាច់ខ្យល់ទៅ អត់មានហូបអីកើតទេ ។
ទី៤-កប់ទុកក្នុងព្រះធរណី គឺការធ្វើបុណ្យឱ្យទាន
ទាំងនេះក៏ជាកិច្ចមួយយើងត្រូវសន្សំដែរ ។ យើងត្រូវដឹងថា ទ្រព្យដែលយើងមានទាំងអស់នៅក្នុងលោកនេះ ទ្រព្យមានវិញ្ញាណក្ដី ទ្រព្យអត់វិញ្ញាណក្ដី ទាំងអស់នៅក្នុងលោក វាជាប្រយោជន៍សម្រាប់ខ្លួនយើង នៅពេលដែលយើងនៅខ្យល់ ប៉ុន្តែតែផុតខ្យល់ពេលណា គឺរបស់ហ្នឹងលែងជាប្រយោជន៍សម្រាប់យើងទៀតហើយ ។ ទៅមុខទៀត គឺរបស់ដែលយើងត្រូវតោងជាប្រយោជន៍ គឺតែមួយទេ គឺបុណ្យកុសល បន្តជាតិទៅមុខទៀត ៕
Previous Post Next Post

Our Services

Explore our web development services.

Fast loading

We can help you optimize your website by compressing CSS & Javascript.

Fully Responsive

We help you build a fully responisve website for better speed and conversion.

SEO Friendly

We make SEO friendly template with proper breadcrumbs, schema data included.

Ready-to-use

Our website design is super professiona and you can easily use the site.

Pro Plugins

Unique social sharing plugins, custom designs and contact page builds.

Updated regularly

We always update the template regularly and add features or fix some bugs that appear.