សូមអញ្ជើញចូលរួមទស្សនា «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) នៅរាជធានីភ្នំពេញ

 សូមអញ្ជើញចូលរួមទស្សនា «ភូមិហ្វ្រង់កូហ្វូនី» (Village de la Francophonie) នៅរាជធានីភ្នំពេញ!

ក្នុងឱកាសដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ សូមគោរពអញ្ជើញសាធារណជន ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាដោយសេរី និងស្វែងយល់ពីភាពសម្បូរបែបនៃវប្បធម៌ សិល្បៈ ម្ហូបអាហារ នវានុវត្តន៍ និងស្នាដៃសហគ្រិនភាពរបស់ស្ត្រី និងយុវជនមកពីបណ្តាប្រទេសនិយាយភាសាបារាំង។


🗓 កាលបរិច្ឆេទ៖ ថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ 📍 ទីតាំង៖ សួនច្បារវត្តបុទុមវតី រាជធានីភ្នំពេញ 📲 ព័ត៌មានលម្អិត និងកម្មវិធី៖ សូមស្កេន QR Code នៅលើផ្ទាំងផ្សព្វផ្សាយខាងក្រោម ដើម្បីតាមដានកាលវិភាគនៃព្រឹត្តិការណ៍នីមួយៗ។


រៀបចំដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកិច្ចការនារី ក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ព្រមទាំងមានការសហការឧបត្ថម្ភពីដៃគូវិស័យឯកជនជាច្រើន។

Previous Post Next Post