ចាណាក្យ (Chanakya) បានចាប់កំណើតក្នុងគ្រួសារព្រាហ្មណ៍មួយ ហើយបានទទួលការអប់រំនៅសកលវិទ្យាល័យតក្កសិលា (Takshashila) ដែលជាមជ្ឈមណ្ឌលសិក្សាបុរាណមួយស្ថិតនៅភាគពាយព្យនៃប្រទេសឥណ្ឌាសម័យបុរាណ។
លោកគឺជាបុគ្គលដែលមានចំណេះដឹងយ៉ាងជ្រៅជ្រះក្នុងវិជ្ជាផ្សេងៗជាច្រើនដូចជា នយោបាយ សេដ្ឋកិច្ច វេជ្ជសាស្ត្រ យុទ្ធសាស្ត្រសង្គ្រាម និងហោរាសាស្ត្រ ហើយលោកក៏ជាអ្នកប្រាជ្ញដ៏ឆ្នើមម្នាក់ផងដែរ។
នៅក្នុងសតវត្សរ៍ទី៤ មុនគ្រិស្តសករាជ លោកបានចងក្រងនូវគម្ពីរ «អថ៌សាស្ត្រ» (Arthashastra) ដែលជាក្បួនខ្នាតនយោបាយដ៏ប្រសើរឥតខ្ចោះ និងត្រូវបានយកមកប្រើប្រាស់ដោយអ្នកដឹកនាំនៅជុំវិញពិភពលោកតាំងពីពេលនោះមក។
-------
សូមនៅឱ្យឆ្ងាយពី :
១- អ្នកដែលផ្សព្វផ្សាយភាពអវិជ្ជមាន។
២- អ្នកដែលរិះគន់អ្នកគ្រប់ពេលវេលា។
៣- អ្នកដែលបំផ្លាញពេលវេលារបស់អ្នក។
៤- អ្នកដែលច្រណែនឈ្នានីស។
៥- អ្នកដែលដើរតួជាជនរងគ្រោះ។
៦- អ្នកដែលមិនខ្វល់ខ្វាយ។
៧- អ្នកដែលគិតតែពីខ្លួនឯង។
Tags:
Arts Of War
