កសាងទម្លាប់ល្អៗតាមរយៈក្បួនសឹកស៊ុនអ៊ូ

 

ស៊ុនអ៊ូគឺជាអ្នកសរសេរក្បួនសឹកដ៏អស្ចារ្យាមួយរូបនៅក្នុងប្រទេសចិនសម័យបុរាណ។ ហើយគាត់​ក៏ជា​អ្នក​និពន្ធសៀវភៅដ៏ល្បីល្បាញមួយរូបដែលមានចំណងជើងថា “សិល្ប៍ៈនៃសង្គ្រាម” ឬ “The Art of War”។ គាត់ក៏មានជំនាញខ្ពស់ក្នុងការប្រើប្រាស់អំណាចទន់ (soft power) និងជាអ្នកធ្វើសឹកសង្គ្រាម​យ៉ាង​ស្ទាត់ជំនាញ។ គោលការណ៍ដ៏ចំបងក្នុងការធ្វើសឹកចំពោះលោកគឺ ការយកឈ្នះសត្រូវ​ដោយមិន​បាច់​ច្បាំង។ សិល្បះសង្គ្រាមនេះត្រូវបានប្រទេសជប៉ុនយកធ្វើជាគំរូយុទ្ធសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ពីប្រព័ន្ធសក្តិភូមិ​ មកប្រព័ន្ធសហគ្រាសកម្មបន្ទាប់ពីប្រទេសនេះចាញ់សង្គ្រាម។

ក្នុងទ្រឹស្ដី ស៊ុនអ៊ូបានចែងថា “យុទ្ធសាស្ត្រក្នុងការប្រយុទ្ធប្រៀបដូចគ្នាទៅនឹងទឹក។ ទឹកហូរយ៉ាងលឿន​ពី​ទីខ្ពស់ទៅកាន់ទីទាប។ ដូច្នេះនៅក្នុងសង្គ្រាម ជម្រើសដើម្បីឈ្នះសសង្រ្គាមគឺភាពបត់បែនដូចជាទឹក ប៉ុន្តែមានភាពរឹងមាំ និង​សម្រុក​ទៅកាន់ចំនុចខ្សោយរបស់ដៃគូរ។”

តាមពិតទៅ នៅក្បួនសឹកស៊ុនអ៊ូ មានយុទ្ធសាស្ត្រទាក់ទងនឹង ចិត្តវិទ្យា ភូមិសាស្ត្រ ការដឹកនាំកងទ័ពអោយខ្លាំង និងការគ្រប់គ្រងធនធាន។ ដូចនេះក្រៅពីការធ្វើសឹកសង្គ្រាម យុទ្ធសាស្ត្រស៊ុនអ៊ូអាចបម្រើគំនិតធ្វើពាណិជ្ជកម្មបានថែមទៀត។ នេះក៏ព្រោះតែវាផ្ដោត​សំខាន់​ទៅលើការស្វែងរកផ្លូវដ៏ងាយស្រួលបំផុតដើម្បីសម្រេចនូវគោលដៅជាក់លាក់។ វិធីសាស្ត្រ​របស់​គាត់អាចយកទៅអនុវត្តន៍នៅក្នុងការកែរប្រែទម្លាប់អោយល្អ ឬអនុវត្ថន៍ក្នុងទិសដៅ​ទាំង​ឡាយណាដែលយើងបានកំណត់ទុក។

ប្រយុទ្ធដើម្បីទទួលបានទម្លាប់ល្អ

ជារឿយៗ យើងតែងតែចង់ផ្លាស់ប្តូរទម្លាប់អាក្រក់របស់យើងចេញអោយអស់។ ការផ្លាស់ប្ដូរនេះ ទោះ​តិចតួច ឬច្រើនក្ដី គោលដៅរបស់យើងគឺចង់ទទួលបាននូវជោគជ័យនៅក្នុងជីវិតដោយចាប់ផ្ដើមជា​មួយនឹងទម្លាប់ល្អៗ។ ក្នុងន័យនេះ ទម្លាប់អាក្រក់ប្រៀបដូចទៅនឹងសត្រូវរបស់យើង។ ដូចឆ្នេះ ចម្បាំង​របស់យើងនៅក្នុងកាលទេសៈនេះគឺចម្បាំងជាមួយទម្លាប់អាក្រក់របស់យើង។

ឧទាហរណ៍៖

  • អ្នកចង់សម្រកទម្ងន់ដោយការបន្ថយការញាំ ខណៈពេលដែលអ្នកទៅញាំអាហារពេលល្ងាចជា​មួយ​នឹងមិត្តភក្ដិរបស់អ្នក។
  • អ្នកចង់ផ្ដោតអារម្មណ៍ក្នុងការធ្វើកិច្ចការអ្វីមួយ ខណៈពេលដែលដៃរបស់អ្នកកំពុងតែកាន់​ទូរស័ព្ទដៃស្មាតហ៊្វូន។

តាមពិតទៅ ការបរាជ័យក្នុងការសម្រេចអោយដល់គោលដៅមិនមែនមកពីយើងមិនមានការតាំងចិត្ត​ខ្ពស់នោះទេ។ តែការបរាជ័យនេះគឺជាលទ្ធផលនៃកំសោយនៃការប្រើប្រាស់យុទ្ធសាស្ត្រ។

តាមក្បួនសឹកស៊ុនអ៊ូ មេទ័ពដែលមានភាពឆ្លាតវៃវាយលុកដៃគូរដែលខ្សោយជាមុនសិនដើម្បីពង្រឹង​នូវឥទ្ធិពល ក៏ដូចជាជំហររបស់យើង។ កងទ័ពត្រូវការរយៈពេលវែងដើម្បីពង្រឹងទាំងបរិមាណ និង​គុណ​ភាព (គម្លាំងទ័ព)។ ដូចគ្នានេះដែល ការផ្លាស់ប្ដូរទម្លាប់របស់យើង យើងមិនមែនធ្វើឡើងក្នុងរយៈពេល​តែ​មួយ ឬពីរថ្ងៃនោះទេ។ ត្រូវចាំថាការផ្លាស់ប្តូរគឺជាដំណើរការ។​ វាត្រូវការរយៈពេលយូរ។ ហើយការ​ផ្លាស់ប្ដូរទំលាប់អាក្រក់នេះទៀតសោធត្រូវចាប់ចាប់ផ្ដើមចេញពីទម្លាប់ដែលមានភាពងាយស្រួលចំ​ពោះយើងក្នុងការផ្លាស់ប្ដូរ។ ហើយយើងផ្លាស់ប្ដូរបន្តិចម្ដងៗរហូតទៅដល់គោលដៅចុងក្រោយរបស់​យើង។​

តោះ! សាកល្បងជាមួយនឹងការបង្រៀនរបស់ស៊ុនអ៊ូក្នុងការផ្លាស់ប្ដូរទម្លាប់។

ឧទាហរណ៍១៖

  • ស៊ុនអ៊ូ៖ អ្នកប្រាកដជាជោគជ័យប្រសិនបើអ្នកវាយលុកទ័ពសត្រូវតែកន្លែងដែលពួកគេមិនមានការការពារ។
  • Adapted៖ អ្នកប្រកដជាជោគជ័យក្នុងការផ្លាស់ប្ដូរទម្លាប់របស់អ្នកប្រសិនបើអ្នកកសាង​ទម្លាប់​ដែល​អ្នកគិតថាងាយស្រួលនឹងសម្រេចបាន។

ឧទាហរណ៍២៖

  • ស៊ុនអ៊ូ៖ អ្នកនឹងឈ្នះនៅពេលដែលដឹងថាពេលណាត្រូវប្រយុទ្ធ (ឧ. ទ័ពយើងច្រើនជាង) ពេលណាដែល​មិន​ត្រូវ​ប្រយុទ្ធ  (ឧ. ទ័ពយើងតិចជាង)។
  • Adapted៖ អ្នកនឹងមានការវិវឌ្ឍន៍ឥរិយាបថរបស់អ្នកនៅពេលដែលដឹងថាទម្លាប់ណា​ត្រូវ​ចាប់​ផ្ដើមមុន ទម្លាប់ណាត្រូវចាប់ផ្ដើមបន្ទាប់បន្សំ។

ឧទាហរណ៍៣៖

  • ស៊ុនអ៊ូ៖ មេទ័ពដែលវ័យឆ្លាតជៀសមិនប្រយុទ្ធនឹងសត្រូវនៅពេលដែលពួកគេមានការប្រុង​ប្រយ័ត្នខ្ពស់ តែប្រយុទ្ធនៅពេលដែលសត្រូវខ្វះការប្រុងប្រយ័ត្ន។
  • Adapted៖ អ្នកដែលឆ្លាតមិនកែប្រែទម្លាប់អាក្រក់ដែលចាក់ឬសមាំនោះទេ តែចាប់ផ្ដើម​ពីកន្លែង​ដែលអាចកែបាន។

ការប្រយុទ្ធដែលល្អប្រសើរ មិនត្រឹមតែទាមទារអោយមានឆន្ទៈខ្ពស់នោះទេ តែទាមទារអោយមានយុទ្ធសាស្ត្រខ្ពស់ដែរ។

  • ប្រសិនបើអ្នកកំពុងតែព្យាយាមអានសៀវភៅ ចូលរកកន្លែងដែលមិនមានការរំខានដល់អារម្មណ៍របស់អ្នក។ (ឧទាហរណ៍៖ បើអ្នកតែងតែមានអារម្មណ៍ចង់គេងនៅក្នុបន្ទប់គេងរបស់អ្នក គួរជៀសវាងអានសៀវភៅនៅកក្នុងបន្ទប់របស់អ្នក)
  • ប្រសិនបើត្រូវបានមនុស្សនៅជុំវិញខ្លួនអ្នករំខាន់ដល់ការសម្រេចលើគោលដៅរបស់អ្នក ចូលដើរចេញពីមនុស្សទាំងនោះ និងរកអ្នកដែលមានចិត្ត ឬគំនិតដូចអ្នក ឬជាអ្នកដែលមានគោលដៅរួមដូចអ្នក។

នេះគ្រាន់តែជាការយកទ្រឹស្តីស៊ុនអ៊ូមកអនុវត្តជាមួយការទទួលបានទម្លាប់ល្អទេ។ តាមពិតទ្រឹស្តីរបស់ស៊ុនអ៊ូអាចត្រូវបានប្រើប្រាស់ក្នុងវិស័យយោធា សេដ្ឋកិច្ច និងការគ្រប់គ្រងមនុស្សបានថែមទៀតផង។ ស៊ុនអ៊ូគឺជាអ្នកយុទ្ធសាស្រ្តសង្គ្រាមដែលពូកែប្រើចិត្តវិទ្យា និងភូមិសាស្រ្តដែលសូមប្បីតែ ជូកឺលាង និងឆាវឆាវ ក៏បានយកទ្រឹស្តីរបស់គាត់មកអនុវត្តផងដែរ។
សៀវភៅខាងក្រោមនេះគឺជា សិល្បះសង្គ្រាម របស់ស៊ុនអ៊ូដែលបានបកប្រែជាភាសាអង់គ្លេសដោយលោក Thomas Cleary។ បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍អាចរកជាវបានដោយធ្វើការការកុម៉្មង់ទុក។

ចុចអានបន្ត..  Read More
Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post