ជ័យជម្នះយុទ្ធសាស្ត្រវែងឆ្ងាយរបស់ជុងតា
អ្នកវិភាគប្រវត្តិសាស្ត្រជាច្រើនជឿថា ស៊ឺ ម៉ាអ៊ឺមិនមែនល្ងង់រហូតដល់មើលមិនធ្លុះល្បិចនេះទេ ប៉ុន្តែគាត់ ធ្វើពុតជាចាញ់ល្បិចជូគឺលាងព្រោះហេតុផលនយោបាយ៖
ដូចទ្រឹស្តីមួយឃ្លារ «ទន្សាយចាប់អស់ ឆ្កែ ត្រូវគេសម្លាប់ធ្វើម្ហូប ធ្នូល្អនឹងត្រូវគេទុកចោល»៖
នៅនគរអ៊ួយអធិរាជ ឆាវ រួយ និងមន្ត្រីក្នុងវាំង មិនដែលទុកចិត្តត្រកូលស៊ឺរបស់ ស៊ឺម៉ាអ៊ី ឡើយ គេប្រើ ស៊ីម៉ាអ៊ី តែមួយមុខគត់ គឺ ដើម្បីទប់ទល់នឹងមនុស្សអឆរិយៈ ដូចជូគឺលាង
ប្រសិនបើ ស៊ឺម៉ាអ៊ី វាយចូលក្រុង ហើយសម្លាប់ ជូគឺលាង នៅថ្ងៃនោះ នគរអ៊ួយនឹងគ្មានសត្រូវធំទៀតឡើយ លទ្ធផលគឺ ស៊ឺម៉ាអ៊ីនឹងត្រូវអធិរាជដកអំណាចយោធា ឬប្រហារជីវិតចោលភ្លាមៗ ព្រោះលែងមានប្រយោជន៍ និងខ្លាចគាត់បះបោរ។
រក្សា ជូគឺលាង = រក្សាជីវិត និងអំណាចខ្លួនឯង៖ ទុកឱ្យ ជូគឺលាងរស់នៅ គឺដើម្បីឱ្យរាជវង្សឆាវ ត្រូវតែបន្តពឹងផ្អែកលើអំណាចយោធារបស់ ស៊ឺ ម៉ាអ៊ឺ ជាចាំបាច់។
