តើកម្ពុជាខាតបង់អ្វីខ្លះ ប្រសិនបើអស់ការអត់ធ្មត់ ហើយវាយបកដណ្តើមទឹកដីវិញ?
ការការពារអធិបតេយ្យភាព
និងបូរណភាពទឹកដី គឺជាកាតព្វកិច្ចរបស់រាជ្យរដ្ឋាភិបាល។
ប៉ុន្តែការសម្រេចចិត្តប្រើកម្លាំងយោធា ដោយប្រើអារម្មណ៍ឆេវឆាវ ឬដោយសារសម្ពាធ
អាចធ្វើឱ្យកម្ពុជាប្រឈមនឹងការខាតបង់ធ្ងន់ធ្ងរ។
១. ខាតបង់ភាពបានប្រៀបផ្នែកច្បាប់÷
ច្បាប់អន្តរជាតិ
(International Law) ហាមឃាត់ការប្រើកម្លាំងប្រឆាំងនិងរដ្ឋដទៃ
លើកលែងតែករណីដែលច្បាប់អនុញ្ញាត ដូចជា ការការពារខ្លួន Self-Defence។
ការឆ្លើយតបក៏ត្រូវគោរព Necessity and Proportionality។
២. ខាតបង់ការគាំទ្រអន្តរជាតិ
បើជម្លោះប្រែទៅជាសង្គ្រាមទ្រង់ទ្រាយធំ
សហគមន៍អន្តរជាតិអាចផ្តោតលើការបញ្ឈប់ការប្រយុទ្ធរបស់ “ភាគីទាំងពីរ”
ជំនួសការស្វែងរកថា “អ្នកណាជាអ្នកចាប់ផ្តើម?”។ នេះអាចធ្វើឱ្យកម្ពុជាបាត់បង់
ការគាំទ្រពីសហគមន៍ អន្តរជាតិ និង ទំងន់ការទូត (International Support &
Diplomatic Leverage)។
៣. ខាតបង់ជីវិត និងសុវត្ថិភាពប្រជាជន÷
សង្គ្រាមអាចបណ្តាលឱ្យមានការស្លាប់
របួស ការផ្លាស់ទីលំនៅ (Displacement) និងការខូចខាតផ្ទះសំបែង សាលារៀន
មន្ទីរពេទ្យ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។
៤. ខាតបង់សេដ្ឋកិច្ច÷
សង្គ្រាមអាចប៉ះពាល់ដល់
វិនិយោគពីបរទេស ភៀ្ញងទេសចរណ៍ ការងារ (Trade, Investment, Tourism,
Employment និង FDI) ហើយផលប៉ះពាល់អាចបន្តអូសបន្លាយយូរជាងសង្គ្រាម។
៥. ខាតបង់អានុភាពការទូត÷
ការចរចា
(Negotiation), ការសម្រុះសម្រួល (Mediation) និងយន្តការច្បាប់អន្តរជាតិ
អាចផ្តល់ឱ្យកម្ពុជានូវ Diplomatic Leverage។ ដូច្នេះ
មិនគួរបោះបង់ឧបករណ៍ទាំងនេះដោយងាយឡើយ។
៦. កុំឱ្យធ្លាក់ក្នុង “Provocation Trap”
ប្រសិនបើមានការបង្កសម្ពាធរហូតដល់កម្ពុជាអស់ការអត់ធ្មត់
ហើយវាយបក នោះអាចបង្ក Narrative Shift ពី “ការការពារខ្លួន” ទៅជា
“សង្គ្រាមរវាងភាគីទាំងពីរ”។
នេះហើយជាអ្វីដែលអាចហៅថា Provocation Trap — អន្ទាក់បង្កហេតុឱ្យវាយបក។
ដូច្នេះ តើកម្ពុជាគួរធ្វើអ្វី?
ការអត់ធ្មត់មិនមែនមានន័យថា កម្ពុជាបោះបង់ទឹកដី ឬបោះបង់សិទ្ធិរបស់ខ្លួនឡើយ។
Strategic Restraint — ការអត់ធ្មត់ដោយមានយុទ្ធសាស្ត្រ មានន័យថា កម្ពុជារក្សា៖
Legal Advantage + International Support + Diplomatic Leverage + Moral Authority
ខណៈពេលពង្រឹង Defensive Capability និងប្រមូល Evidence and Documentation។
សំណួរសំខាន់មិនមែន៖
“តើពេលណាកម្ពុជាគួរវាយបក?”
ប៉ុន្តែគឺ៖
“តើកម្ពុជាត្រូវធ្វើដូចម្តេច
ដើម្បីការពារទឹកដី និងអធិបតេយ្យភាពរបស់ខ្លួន
ដោយរក្សាបាននូវភាពបានប្រៀបផ្នែកច្បាប់ ការទូត
និងការគាំទ្រពីសហគមន៍អន្តរជាតិ?”
ការអត់ធ្មត់ដែលមានយុទ្ធសាស្ត្រ
មិនមែនជាភាពទន់ខ្សោយទេ។ វាគឺជាវិធីមិនឱ្យអ្នកដទៃកំណត់ពេលវេលា និងលក្ខខណ្ឌ
ដែលកម្ពុជាត្រូវសម្រេចចិត្តប្រើកម្លាំង។
ការពារទឹកដី — ការពារប្រជាជន — ការពារច្បាប់ — ការពារអនាគតកម្ពុជា។ ប្រភព:........
រមណីយដ្ឋាន សង្រ្គាម The War Resort
Tags:
Arts Of War




