ភាវនា បានដល់ភាវនា ៤ យ៉ាង

 🙏🏻🙏🏻🙏🏻ព្រះពុទ្ធដីកា 📙📙📙

( ព្រះត្រៃបិដកលេខ ៧០ ) ( ទំព័រទី ២៥៥ ដល់ទី ២៥៩ )🌱🌱🌱

🌻🌻🌻[ ឃ្នាបទី ១០០ ]

ពាក្យថា ភាវនា បានដល់ភាវនា ៤ យ៉ាង គឺ ភាវនា ដោយអត្ថថាមិនប្រព្រឹត្តកន្លងនូវពួកធម៌ដែលកើតក្នុងមគ្គនោះ ១ ភាវនា ដោយអត្ថថាឥន្រ្ទិយទាំងឡាយមានរសតែមួយ ១ ភាវនា ដោយអត្ថថា នាំទៅនូវព្យាយាមដែលគួរដល់ឥន្រ្ទិយនោះ ១ ភាវនា ដោយអត្ថថា សេព ១ កាលភិក្ខុដឹងច្បាស់នូវភាពនៃចិត្ត មានអារម្មណ៍តែមួយ ដែល មិនរាយមាយ ដោយអំណាចនៃខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូលវែង វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំងឡើង វេទនា ដ៏ប្រាកដ រមែងដល់នូវសេចក្តីវិនាស សញ្ញាដ៏ប្រាកដ រមែងកើតឡើង សញ្ញាដ៏ប្រាកដ រមែងតាំងឡើង សញ្ញាដ៏ប្រាកដ រមែងដល់នូវសេចក្តី វិនាស វិតក្កៈដ៏ប្រាកដ រមែងកើតឡើង វិតក្កៈដ៏ប្រាកដ រមែងតាំង ឡើង វិតក្កៈដ៏ប្រាកដ រមែងដល់នូវសេចក្តីវិនាស ។

🌻🌻🌻[ ឃ្នាបទី ១០១ ]

🌸វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែង តាំងឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្តីវិនាស តើដូចម្តេច ។ការកើតឡើងនៃវេទនា ដ៏ប្រាកដ តើដូចម្តេច ។ ការកើតឡើង នៃវេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការកើតឡើងនៃវេទនា ព្រោះការកើតឡើងនៃអវិជ្ជា ការកើតឡើងនៃ វេទនាដ៏ប្រាកដ ដោយអត្ថថាកើតឡើងព្រោះបច្ច័យ ព្រោះយល់ថា ការ កើតឡើងនៃវេទនា ព្រោះការកើតឡើងនៃតណ្ហា ព្រោះយល់ថា ការកើត ឡើងនៃវេទនា ព្រោះការកើតឡើងនៃកម្ម ព្រោះយល់ថា ការកើត ឡើងនៃវេទនា ព្រោះការកើតឡើងនៃផស្សៈ កាលភិក្ខុពិចារណាឃើញ នូវលក្ខណៈនៃកំណើត ការកើតឡើងនៃវេទនា ក៏ប្រាកដឡើង ការ កើតឡើងនៃវេទនា ដ៏ប្រាកដ យ៉ាងនេះឯង ។

🌸ការតាំងឡើងនៃវេទនា ដ៏ប្រាកដ តើដូចម្តេច ។ កាលភិក្ខុធ្វើ ទុកក្នុងចិត្ត ថាមិនទៀង ការតាំងឡើងថាអស់ទៅ រមែងប្រាកដ កាល ភិក្ខុធ្វើទុកក្នុងចិត្ត ថាជាទុក្ខ ការតាំងឡើងថាគួរខ្លាច រមែងប្រាកដ កាលភិក្ខុធ្វើទុកក្នុងចិត្ត ថាមិនមែនខ្លួន ការតាំងឡើងថាសូន្យ រមែង ប្រាកដ ការតាំងឡើងនៃវេទនា ដ៏ប្រាកដ យ៉ាងនេះឯង ។

🌸ការដល់នូវសេចក្តីវិនាស នៃវេទនា ដ៏ប្រាកដ តើដូចម្តេច ។ ការដល់នូវសេចក្តីវិនាស នៃវេទនា រមែងប្រាកដ ដោយអត្ថថា រលត់នៃបច្ច័យ ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់អវិជ្ជា ការដល់នូវសេចក្តីវិនាស នៃវេទនា រមែងប្រាកដ ដោយអត្ថថារលត់ នៃបច្ច័យ ព្រោះយល់ថា ការរលត់វេទនា ព្រោះការរលត់តណ្ហា ព្រោះ យល់ថា ការរលត់វេទនា ព្រោះការរលត់កម្ម ព្រោះយល់ថា ការរលត់ វេទនា ព្រោះការរលត់ផស្សៈ កាលភិក្ខុពិចារណាឃើញ នូវលក្ខណៈ នៃការប្រែប្រួល ការដល់នូវសេចក្តីវិនាស នៃវេទនា រមែងប្រាកដ យ៉ាងនេះ វេទនាដ៏ប្រាកដ រមែងកើតឡើង វេទនាដ៏ប្រាកដ រមែងតាំង ឡើង វេទនាដ៏ប្រាកដ រមែងដល់នូវសេចក្តីវិនាស យ៉ាងនេះឯង ។

🌻ដោយអំណាចនៃការអាន នឹងការសរសេរព្រះត្រៃបិដក ខ្ញុំសូមជូនបុណ្យកុសលដល់មនុស្សទូទាំងសកលលោកបាននូវចំណែកបុណ្យស្មើៗគ្នា ព្រមទាំងបាននូវសេចក្តីសុខ រួចផុតចាកទុក្ខ 🌻។ សាធុ សាធុ សាធុ🙏🏻🙏🏻🙏🏻

Previous Post Next Post