បុគ្គលឃ្លាតចាកធម្មវិន័យសូត្រ

 (សិក្សា​បិដក​៤​២​)

[២] បុគ្គលឃ្លាតចាកធម្មវិន័យសូត្រ

ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ​​​។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ​​​។

១. អរិយសីល (សីលដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសីល តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ​។

២. អរិយសមាធិ (សមាធិដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយសមាធិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ​។

៣. អរិយបញ្ញា (បញ្ញាដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយបញ្ញា តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ​។

៤. អរិយវិមុត្តិ (ការរួចចាកកិលេសដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយអរិយវិមុត្តិ តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ​។

ម្នាលភិក្ខុទាំងឡាយ បុគ្គលមិនបានប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា ឃ្លាតចាកធម្មវិន័យនេះ​។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាង ទើបតថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ​។ ធម៌ ៤ យ៉ាង តើដូចម្តេចខ្លះ៖

១. អរិយសីល (សីលដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសីល តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ​។

២. អរិយសមាធិ (សមាធិដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយសមាធិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ​។

៣. អរិយបញ្ញា (បញ្ញាដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយបញ្ញា តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ​។

៤. អរិយវិមុត្តិ (ការរួចចាកកិលេសដ៏ប្រសើរ)៖ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយអរិយវិមុត្តិ តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ​។

ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ៤ យ៉ាងនេះឯង តថាគតហៅថា មិនឃ្លាតចាកធម្មវិន័យនេះ​។

គាថាពន្យល់

‘‘ចុតា បតន្តិ បតិតា,  គិទ្ធា ច បុនរាគតា;

កតំ កិច្ចំ រតំ រម្មំ,  សុខេនាន្វាគតំ សុខ’’ន្តិ។

បុគ្គលដែលឃ្លាតចាក (ធម្មវិន័យ) រមែងធ្លាក់ចុះ បុគ្គលដែលធ្លាក់ចុះ ជាអ្នកជាប់ជំពាក់ដោយរាគៈ រមែងមក (កាន់ជាតិ ជរា ព្យាធិ មរណៈ) ម្តងទៀត (បើ) កិច្ច (ដោយមគ្គទាំង៤)បុគ្គលនោះបានធ្វើស្រេចហើយ បានត្រេកអរហើយ ក្នុងគុណជាត ដែលបុគ្គលគប្បីត្រេកអរ សេចក្តីសុខបានមក ដោយសេចក្តីសុខ  (រមែងមានដល់បុគ្គលនោះ)​​​។

Previous Post Next Post