ពាក្យថា "បណ្ឌិត" នៅក្នុងន័យនេះ មិនមែនសំដៅត្រឹមតែអ្នកដែលមានសញ្ញាបត្រខ្ពស់ៗនោះទេ ប៉ុន្តែសំដៅដល់បុគ្គលដែលមានប្រាជ្ញា ដឹងខុសដឹងត្រូវ ស្គាល់គុណស្គាល់ទោស ស្គាល់បុណ្យស្គាល់បាប និងប្រកបដោយគុណធម៌ សីលធម៌ល្អប្រពៃ។

ការរាប់អាន ឬយកបុគ្គលជាបណ្ឌិតធ្វើជាមិត្ត ផ្តល់នូវអត្ថប្រយោជន៍ដ៏ធំធេងដូចជា៖

 ១-ការចង្អុលបង្ហាញផ្លូវត្រូវ៖ បណ្ឌិតតែងតែណែនាំ ទូន្មាន និងដឹកដៃយើងឱ្យដើរលើផ្លូវដែលត្រឹមត្រូវ សុចរិត។ 

 ៗ-ការជួយកែតម្រូវកំហុស៖ ពេលយើងធ្វើខុស ឬធ្វេសប្រហែស បណ្ឌិតមិនដែលជាន់ពន្លិចទេ តែងតែជួយដាស់តឿន រិះគន់ដើម្បីស្ថាបនា និងពន្យល់ហេតុផលឱ្យយើងកែប្រែខ្លួន។

 ៣-ការផ្ដល់គំនិត និងចំណេះដឹង៖ ការនៅក្បែរអ្នកមានប្រាជ្ញា ធ្វើឱ្យយើងឆ្លងនូវទម្លាប់ល្អៗ ទទួលបាននូវគំនិតពិចារណាទូលំទូលាយ និងចេះរបៀបដោះស្រាយបញ្ហាជីវិតបានល្អ។

 ការជៀសផុតពីសេចក្តីវិនាស៖ បណ្ឌិតតែងទាញយើងចេញពីផ្លូវងងឹត អបាយមុខ និងទង្វើទាំងឡាយណាដែលនាំឱ្យសៅហ្មងដល់ខ្លួនឯងគ្រួសារ​ និង​ សង្គម​ជាតិ​៕

Previous Post Next Post