[៥១] រឿងសេដ្ឋីកូដសហស្សប្រេត ទី ១៦
(បិដក.៥៦/ទំព័រ.១៣៣)
(ថៃ្ងមួយព្រះមោគ្គលានសួរថា) ហេតុអ្វីអ្នកដូចមនុស្សឆ្កួតស្ទុះចុះស្ទុះឡើង ដូចម្រឹគភ្ញាក់ផ្អើល អ្នកមានបាបកម្មមិនមានសង្ស័យ ហេតុអ្វី ក៏អ្នកស្រែក។
(ប្រេតតបថា) បពិត្រលោកដ៏ចំរើនខ្ញុំជាប្រេតទុគ៌ត កើតក្នុងយមលោក ទៅពីមនុស្សលោកនេះ ទៅ កាន់បេត លោក ព្រោះតែធ្វើបាបកម្ម។ មានញញួរដែកពេញចំនួនប្រាំមួយហ្មឺន (៦០,០០០) ដ៏គ្រប់គ្រាន់ តែងធ្លាក់លើក្បាល របស់ខ្ញុំ ញញួរដែកទាំងនោះទំលាយនូវក្បាលរបស់ខ្ញុំ។
(ព្រះមោគ្គលានសួរថា) ចុះអ្នកបានធ្វើអំពើអាក្រក់ដោយកាយ វាចា ចិត្ត ដូចមេ្តច បានជាអ្នកលះលោកនេះ ទៅកើតក្នុងបេតលោក ព្រោះផលកម្មអ្វី។ ញញួរដែកពេញប្រាំមួយហ្មឺន (៦០,០០០) ដ៏គ្រប់គ្រាន់ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែកទាំងនោះ វាយទំលាយក្បាល។
(ប្រេតតបថា) កាលណោះ ខ្ញុំបានឃើញព្រះបចេ្ចកពុទ្ធ ព្រះនាមសុនេត្ត លោកមានឥន្រ្ទិយដោយអរិយមគ្គ គង់ក្រោមម្លប់ឈើ លោកមានឈាន ឥតមានភ័យកើតមកពីទីណាទេ។ ខ្ញុំបាញ់ទំលាយព្រះ កេសលោក ដោយការប្រហារដោយក្រួស សេចក្តីទុក្ខនេះ សម្រេចដល់ខ្ញុំព្រោះតែផលកម្ម នៃការប្រហារនោះ។ (ព្រោះហេតុនោះ) បានជាញញួរដែកពេញប្រាំមួយហ្មឺន (៦០,០០០) ដ៏គ្រប់គ្រាន់ធ្លាក់មកលើក្បាលរបស់ខ្ញុំ ញញួរដែកទាំងនោះវាយទំលាយក្បាលរបស់ខ្ញុំ។
(ព្រះមោគ្គលានតបថា) ម្នាលបុរសអាក្រក់ សមតាមសេចក្តីប្រព្រឹត្តរបស់អ្នកហើយ ត្រង់ដែលញញួរដែក ពេញប្រាំមួយហ្មឺន (៦០,០០០) ដ៏គ្រប់គ្រាន់ធ្លាក់មកលើក្បាលរបស់អ្នក ញញួរដែកទាំងនោះ ក៏វាយទំលាយក្បាលរបស់អ្នក។
ចប់ រឿងសេដ្ធីកូដសហស្សប្រេត ទី ១៦។







