"វាលពិឃាតទី២ នៃអំពើអមនុស្សធម៌ដ៏អាក្រក់បំផុត បង្កើឡើងដោយថៃ នៅអាស៊ីអាគ្នេយ៍

 "វាលពិឃាតទី២ នៃអំពើអមនុស្សធម៌ដ៏អាក្រក់បំផុត បង្កើឡើងដោយថៃ នៅអាស៊ីអាគ្នេយ៍"


កំណតត្រារបស់លោក ហិនរី ខាំ (Henry Kamm) ៖ The New York Times បានចុះផ្សាយពីការបង្ខំបញ្ជូនត្រឡប់ និងការស្លាប់នៃជនភៀសខ្លួនកម្ពុជាជាង ៣០,០០០ នាក់"


ព្រឹត្តិការណ៍បង្ខំបញ្ជូនជនភៀសខ្លួនខ្មែរត្រឡប់មកវិញនៅតំបន់ជួរភ្នំដងរែក ជិតប្រាសាទព្រះវិហារ ក្នុងខែមិថុនា ឆ្នាំ១៩៧៩ គឺជាទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតបំផុតមួយ និងជាវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ (Humanitarian Crisis) បន្ទាប់ពីការដួលរលំនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។


សោនាដកម្មដែលត្រូវបានគេប្រសិទ្ធនាមថា «សោនាដកម្មភ្នំខ្មោច» នេះ បានក្លាយជាប្រធានបទក្តៅគគុកដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងអង្គការសហប្រជាជាតិបានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់អាជ្ញាធរថៃ។


I- បរិបទនយោបាយ និងមេដឹកនាំថៃក្នុងសម័យនោះ÷

នៅក្នុងអំឡុងឆ្នាំ១៩៧៩ ប្រទេសថៃបានស្ថិតនៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលយោធា ដែលមាន លោកឧត្តមសេនីយ៍ គ្រៀងសាក់ ឆម៉ាណាន់ (General Kriangsak Chomanan) ជានាយករដ្ឋមន្ត្រី (កាន់តំណែងពីឆ្នាំ ១៩៧៧ ដល់ ១៩០) និងជាស្ថាបនិក របស់ក្រុម PTT ។


ក្រោមកិច្ចបញ្ជាផ្ទាល់ពីរដ្ឋាភិបាលរបស់លោក គ្រៀងសាក់ ឆម៉ាណាន់ និងមេទ័ពភូមិភាគរបស់ថៃ គោលនយោបាយរុញច្រានជនភៀសខ្លួនដោយបង្ខំ (Forced Repatriation Policy) ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ដោយសារថៃ យកលេស "បារម្ភពីបញ្ហាសន្តិសុខជាតិ និងបន្ទុកសេដ្ឋកិច្ច" ស្របពេលដែលលំហូរជនភៀសខ្លួនកម្ពុជារាប់សែននាក់បានសម្រុកចូលទៅក្នុងទឹកដីថៃ។


II- កាលបរិច្ឆេទច្បាស់លាស់ និងការចុះផ្សាយរបស់កាសែត The New York Times÷


សោនាដកម្មនៃការរុញច្រានជនភៀសខ្លួនចុះពីលើភ្នំដងរែកនេះ បានចាប់ផ្តើមឡើងជាផ្លូវការពី ថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៧៩ (June 8–15, 1979) ដោយក្នុងនោះការបង្ខំឱ្យដើរចុះតាមច្រកភ្នំដងរែកក្បែរប្រាសាទព្រះវិហារបានឈានដល់ចំណុចកំពូលនៅចន្លោះថ្ងៃទី១២-១៣ ខែមិថុនា។


លោក ហិនរី ខាំ (Henry Kamm) អ្នកយកព័ត៌មានជើងចាស់ និងជាម្ចាស់រង្វាន់ Pulitzer របស់កាសែតអាមេរិក The New York Times បានចុះផ្សាយអត្ថបទជាបន្តបន្ទាប់នៅក្នុងឆ្នាំ១៩៧៩ ដោយដំបូងឡើយ លោកបានរាយការណ៍ថា មានជនភៀសខ្លួនប្រមាណ ៣០,០០០ នាក់ ត្រូវបានកងទ័ពថៃបង្ខំឱ្យឆ្លងដែនត្រឡប់មកវិញទាំងបង្ខំ។ ប៉ុន្តែ ក្រោយពេលព្រឹត្តិការណ៍នេះត្រូវបានបញ្ចប់សព្វគ្រប់ និងឆ្លងកាត់ការស៊ើបអង្កេតយ៉ាងលម្អិត តួលេខពិតប្រាកដត្រូវបានរកឃើញថាមានចំនួនច្រើនជាងនេះ។


១- ទិន្នន័យផ្លូវការរបស់អង្គការសហប្រជាជាតិ និងទីភ្នាក់ងារសង្គ្រោះ

យោងតាមរបាយការណ៍បូកសរុបផ្លូវការរបស់ ស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR)  គណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ព្រមទាំងសៀវភៅស្រាវជ្រាវប្រវត្តិសាស្ត្រអន្តរជាតិជាច្រើន បានបញ្ជាក់ថា៖ចំនួនប្រជាជនខ្មែរដែលត្រូវបានកងទ័ពថៃដឹកតាមរថយន្តក្រុង រួចបង្ខំឱ្យដើរចុះតាមចំណោទភ្នំ និងចោលដីមីន (Minefields) មានចំនួនចន្លោះពី ៤២,០០០ នាក់ ទៅ ៤៥,០០០ នាក់។


ជនភៀសខ្លួនរាប់ពាន់នាក់បានបាត់បង់ជីវិតដោយសារការជាន់មីន ការដាច់បាយ ដាច់ទឹក ជំងឺដង្កាត់ និងការបាញ់ប្រហារពីសំណាក់កងទ័ពថៃ នៅពេលដែលពួកគេព្យាយាមរត់ត្រឡប់ទៅរកសុវត្ថិភាពវិញ។


ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាការរំលោភយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ច្បាប់អន្តរជាតិមិនបណ្តេញត្រឡប់ (Principle of Non-Refoulement)។


III- ការចោទប្រកាន់អំពីការបង្ខាំងក្នុងទូកុងថឺន័រ និងការទម្លាក់ចូលសមុទ្រ÷


ក្រៅពីសោនាដកម្មនៅលើជួរភ្នំដងរែក ក៏មានរបាយការណ៍ និងការចោទប្រកាន់ដ៏គួរឱ្យរន្ធត់មួយទៀតទាក់ទងនឹងការធ្វើទុក្ខបុកម្នេញលើជនភៀសខ្លួនតាមផ្លូវទឹក។

ដែលបែកធ្លាយកាលពីឆ្នាំ២០០៧ (2007) ក្នុងអំឡុងពេលមានជម្លោះនយោបាយផ្ទៃក្នុងប្រទេសថៃ ក្រុមអ្នកនយោបាយបក្សប្រឆាំងរបស់ថៃ និងសកម្មជនសិទ្ធិមនុស្សបានលើកឡើងជាសាធារណៈអំពីការរកឃើញសម្ងាត់មួយ ដោយមានការអះអាងថា នៅក្នុងអំឡុងឆ្នាំ១៩៧៩-១៩៨០ ក្រៅពីការរុញច្រានតាមច្រកព្រំដែនគោក ក៏មានជនភៀសខ្លួនកម្ពុជាមួយចំនួន រួមទាំងសាកសព ត្រូវបានអាជ្ញាធរយោធាថៃបង្ខាំងដាក់ក្នុង ទូកុងថឺន័រ (Containers) រួចដឹកតាមកប៉ាល់យកទៅទម្លាក់ចោលក្នុងសមុទ្រឈូងសមុទ្រថៃ (Gulf of Thailand) ដើម្បីបំបាត់ភស្តុតាង។

ទោះបីជាតួលេខ នៃការបាត់ខ្លួនតាមផ្លូវទឹកនោះ ត្រូវបានប្រភពខ្លះប៉ាន់ស្មានថាអាចមានចំនួនច្រើនរហូតដល់រាប់ម៉ឺននាក់ក៏ដោយ ប៉ុន្តែទិន្នន័យផ្លូវការ និងការបញ្ជាក់ជាលក្ខណៈវិទ្យាសាស្ត្រលើចំនួនជនរងគ្រោះសរុបក្នុងករណីកុងថឺន័រនេះ នៅតែជាប្រធានបទដ៏រសើប និងខ្វះការបើកចំហរ (លាក់បាំង) ឯកសារសម្ងាត់ពីរដ្ឋាភិបាលយោធាថៃ។


IV- ភាពស្ងៀមស្ងាត់នៃប្រវត្តិសាស្ត្រ÷


ជាសំណួរដ៏ចាក់ដោតថា ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាមិនសូវលើកយកបញ្ហានេះមកជជែកជាសាធារណៈ?


មូលហេតុចម្បងគឺគោលនយោបាយ «ការរក្សាទំនាក់ទំនងល្អជាមួយប្រទេសជិតខាង» (Good Neighborliness)។ ក្នុងន័យនេះ៖


១. ស្ថិរភាពសេដ្ឋកិច្ច និងសន្តិភាពតាមព្រំដែន៖ការចៀសវាងការជីកកកាយមុខរបួសប្រវត្តិសាស្ត្រ គឺជាយុទ្ធសាស្ត្រដើម្បីរក្សាស្ថិរភាពវិនិយោគ និងទំនាក់ទំនងការទូត។


២. ភាពខុសគ្នានៃការប្រើប្រាស់ប្រវត្តិសាស្ត្រ៖ ខណៈថៃប្រើប្រាស់ «មនោគមវិជ្ជាជាតិនិយម» (Nationalist Ideology) ដើម្បីបង្រួបបង្រួមជាតិ និងបង្កើតនិទានកថាការពារជាតិ កម្ពុជាវិញហាក់ជ្រើសរើសផ្លូវ «ផ្សះផ្សា» ដើម្បីស្តារប្រទេសជាតិឡើងវិញ។


៣. ការប្តូរជំនាន់៖ មេដឹកនាំជំនាន់ក្រោយផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ចជាអាទិភាព លើសពីការទាមទារសំណងប្រវត្តិសាស្ត្រ។


ទោះជាយ៉ាងណា ការមិនលើកឡើងមិនមែនមានន័យថា «ប្រជាពលរដ្ឋ» ត្រូវបំភ្លេចឡើយ។ ការចងចាំគឺមិនមែនដើម្បី «ចងកំហឹង» នោះទេ ប៉ុន្តែវាគឺជាការទាមទារនូវ «ការទទួលស្គាល់ការពិត» (Historical Recognition) ដើម្បីជាមេរៀន។


V- សាររំលឹកដល់មនសិការជាតិ÷


ក្នុងនាមជាកូនខ្មែរគ្រប់រូប យើងត្រូវចងចាំនូវ «សោនាដកម្មភ្នំខ្មោច» នេះ ដោយសារមូលហេតុ៖


១. កិត្តិយសដល់ជនរងគ្រោះ៖ ការចងចាំគឺជាការគោរពដល់ការបាត់បង់ជីវិតរបស់ជនរួមជាតិជាង ៤២,០០០ នាក់។


២. មេរៀននៃភាពបែកបាក់៖ ព្រឹត្តិការណ៍នេះបង្ហាញថា នៅពេលជាតិបែកបាក់ ជោគវាសនាពលរដ្ឋនឹងក្លាយជាកង់កាំបិតរបស់បរទេស។ ការរួបរួមគឺជាខែលការពារដ៏រឹងមាំបំផុត។


៣. យុត្តិធម៌ប្រវត្តិសាស្ត្រ៖ ការកត់ត្រាទុកក្នុងសៀវភៅសិក្សា និងស្ថាប័នឯករាជ្យ គឺជារឿងចាំបាច់ ដើម្បីឱ្យកូនចៅជំនាន់ក្រោយដឹងពីតម្លៃនៃសន្តិភាព និងសេចក្តីថ្លៃថ្នូរ។


«យើងមិនបំភ្លេច ដើម្បីយើងមិនឱ្យប្រវត្តិសាស្ត្រដដែលៗកើតឡើងទៀតឡើយ»។


ការកសាងសារមន្ទីរ ឬការកត់ត្រាដោយផ្អែកលើឯកសារអន្តរជាតិ គឺជាមធ្យោបាយដ៏សមស្របដើម្បី «ចងចាំដោយបញ្ញា» មិនមែន «ចងកំហឹងដោយអារម្មណ៍» នោះទេ។


IV- ឯកសារយោង (References)÷

១. The New York Times (1979): អត្ថបទរាយការណ៍ដោយលោក Henry Kamm ស្តីពីវិបត្តិជនភៀសខ្លួនកម្ពុជានៅព្រំដែនថៃ។


២. UNHCR Reports (1979-1980): របាយការណ៍ស្តីពីការបង្ខំបញ្ជូនជនភៀសខ្លួនត្រឡប់វិញដោយខុសច្បាប់នៅប្រាសាទព្រះវិហារ (The Forced Repatriation at Preah Vihear).


៣. William Shawcross (1984): សៀវភៅ "The Quality of Mercy: Cambodia, Holocaust and Modern Conscience"។


៤. Thai Political Records (2007 Controversy): កំណត់ត្រានៃការចោទប្រកាន់ពីបក្សប្រឆាំងថៃ ស្តីពីការលាក់បំបាំងសាកសពជនភៀសខ្លួនក្នុងទូកុងថឺន័រនាទសវត្សរ៍ឆ្នាំ១៩៧០។


 #UNSC #ICC #UN #drone #war3 #nuclear #missile #war1 #war2 #war #thaigirl #thailand🇹🇭 #ScammerAlert #scammers #thailand #JusticeForCambodia #Thailandopenfire #ThaiPolitics #OnlineScam #scammer #boycott #thailandtravel #thai

Buddha Dhamma Monk

Buddhism stresses the importance of proper behavior, broadly summarized in The Eightfold Path: 1.Right View 2.Right Thought 3.Right Speech 4.Right Action 5.Right Livelihood 6.Right Effort 7.Right Mindfulness 8.Right Concentration Buddhism's most important moral guidelines are the Five Precepts: 1.I undertake to observe the precept regarding abstention from killing 2.I undertake to observe the precept regarding abstention from taking anything not given 3.I undertake to observe the precept regarding abstention from indulging in unlawful sexual relations 4.I undertake to observe the precept regarding abstention from speaking lies 5.I undertake to observe the precept regarding abstention from taking intoxicating drinks # 23,Group 48,village 5,St.282,Sangkat Beong Keng Kong1, Khan chamkarmorn Phnom Penh +855 I have graduate from BUILD BRIGHT UNIVERSITY(BBU) AND PREAH SIHANOUK RAJA (SBU) I work at Khmer Plus Computer Address: #156BE, St.63 (Trasak Phaem), Sang kat Chaktomok, Khan Daun Penh, Phnom Penh And Much More... Hey..My name is Thol Un Welcome To my site! Hope it will help you! Nice to know you!

Post a Comment

Previous Post Next Post