គោត្រភូសង្ឃ គឺពួកអ្នកបួសក្នុងព្រះពុទ្ធសាសនាដែលប្រព្រឹត្តឃ្លៀងឃ្លាតចាកធម៌វិន័យស្ទើរទាំងអស់គ្រាន់តែមានភេទជាអ្នកបួសដោយឥតក្លែងក្លាយឬរង្កៀសសង្ស័យឡើយប៉ុណ្ណោះឯង ដោយហោចទៅសូម្បីនៅត្រឹមតែយកសំពត់ជ្រលក់ពណ៌អម្ចត់មកចងនឹងកខ្លះ សៀតនឹងត្រចៀកខ្លះប៉ុណ្ណោះដោយមានការប្ដេជ្ញាសម្គាល់ថាជាអ្នកបួសដោយពិតឥតមានសង្ស័យព្រោះបានទទួលផ្នួសពីគ្រូអាចារ្យមកនេះហៅថា គោត្រភូសង្ឃ លុះចំណេរកាលយូរ អង្វែងឆ្ងាយទៅក្នុងអនាគតខាងមុខ សង្ឃពួកនេះ នឹងកើតមាន ប្រាកដ ។
Tags:
Buddhism
