វត្ថុ៥ប្រការដែលភិក្ខុទេវទត្តទូលសូមព្រះពុទ្ធ

 វត្ថុ៥ប្រការដែលភិក្ខុទេវទត្តទូលសូមព្រះពុទ្ធ

ភិក្ខុទេវទត្តបានទូលសូមវត្ថុ៥ប្រការចំពោះព្រះសម្មាសម្ពុទ្ធថា 

១ ភិក្ខូ យាវជីវំ អរញ្ញកា អស្សុំ សូមឱ្យភិក្ខុទាំំងឡាយត្រូវតែនៅក្នុងព្រៃអស់មួយជីវិត

២ ភិក្ខូ យាវជីវំ បិណ្ឌបាតិកា អស្សុំ សូមឱ្យភិក្ខុទាំំងឡាយ ត្រូវតែកាន់យកការត្រាច់ទៅដើម្បីបិណ្ឌបាតជានិច្ចអស់មួយជីវិត

៣ ភិក្ខូ យាវជីវំ បំសុកូលិកា អស្សុំ សូមឱ្យភិក្ខុទាំងឡាយត្រូវតែកាន់យកសំពត់បង្សុកូលអស់មួយជីវិត

៤ ភិក្ខូ យាវជីវំ រុក្ខមូលិកា អស្សុំ សូមឱ្យភិក្ខុទាំំងឡាយត្រូវតែនៅក្រោមដើមឈើ អស់មួយជីវិត

៥ ភិក្ខូ យាវជីវំ មច្ឆមំសំ ន ខាទេយ្យុំ សូមកុំឱ្យភិក្ខុទាំងឡាយឆាន់ត្រី និងសាច់អស់មួយជីវិត

វត្ថុទាំង៥ប្រការនេះព្រះសាស្ដាទ្រង់មិនអនុញ្ញាតឡើយ តែពីខទី១ដល់ទី៤ បើភិក្ខុពេញចិត្ដនឹងប្រព្រឹត្តក៏ព្រះអង្គមិនហាមឃាត់ដែរ ។

Previous Post Next Post